អាជ្ញាធរកម្ពុជាថាមិនដឹងពីការចាប់ខ្លួនបុរសខ្មែរករណីបង្ហោះព័ត៌មានពីនាយករដ្ឋមន្ត្រីថៃ

អាជ្ញាធរកម្ពូជាអះអាងថាខ្លួនមិនទាន់ទទួលបានព័ត៌មានស្តីពីការចាប់ខ្លួនបុរសជនជាតិខ្មែរម្នាក់ដែលបានបង្ហោះអត្ថបទរិះគន់នាយករដ្ឋមន្ត្រីថៃពីរឿងសាំងឡើងថ្លៃដែលបានចុះផ្សាយក្នុងការសែតបាំងកកប៉ុស្តិ៍នៅឡើយទេ។​

លោក ហ៊ុន​ សែន ព្រមានថា អ្នកអត់ទៅបោះឆ្នោតតែបន្លំជ្រលក់ដៃនឹងជាប់គុក

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅសារអំពាវនាវ របស់អតីតមេដឹកនាំបក្សប្រឆាំងឲ្យបង្កើតស្នាមខ្មៅនៅលើចង្អុលដៃ   ដើ​ម្បី​បន្លំថា ​ខ្លួ​ន​ពិ​តជាបានចេញទៅបោះឆ្នោតនោះ ថាជាសារកៀ​រគ​រ​​ប្រជាពលរដ្ឋឲ្យទៅជាប់គុក ។

អ្នកឃ្លាំមើលថាក្រមសីលធម៌អ្នកតំណាងរាស្ដ្រ ជាការរឹតត្បិតតំណាងរាស្រ្តមិនឲ្យរិះគន់រដ្ឋាភិបាល

អ្នកវិភាគ និងគណបក្សនយោបាយរិះគន់ថា ការអនុម័តក្រមសីលធម៌ គឺអាចជាឧបសគ្គរារាំងអ្នកតំណាងរាស្ដ្រជាប់ឆ្នោត មិនឲ្យរិះគន់ការដឹកនាំរបស់រដ្ឋាភិបាល។

លោក ស ខេង ព្រមា​ន​ចាត់​វិធាន​ការ​អ្នក​អំពាវ​នាវ​កុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត

រដ្ឋ​មន្ត្រីក្រសួង​មហា​ផ្ទៃ​បាន​ចាត់​ទុក​សារ​អំពាវនាវកុំ​ឲ្យ​ពល​រដ្ឋ​ទៅ​បោះឆ្នោត​ជា​ផ្នែក​មួយ​នៃ​ការ​រារាំង​ដល់អ្នក​បោះឆ្នោត ដោយ​ព្រមាន​ចាត់វិធាន​ការ​ផ្លូវ​ច្បាប់​លើ​អ្នក​ទាំង​នោះ បន្ទាប់​ពីមាន​ការស្នើ​ពី​គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត ហៅ​កាត់​ថា គ.ជ.ប.។

ក្រសួងព័ឥមាន

ក្រសួងណែនាំប្រព័ន្ធផ្សព្វផ្សាយឲ្យប្រុងប្រយ័ត្នក្នុងការស្រង់ខ្លឹមសារព័ត៌មានដែលប៉ះពាល់ដល់ព្រះមហាក្សត្រ

ក្រសួងព័ត៌មានបានជំរុញឲ្យស្ថាប័នប្រព័ន្ធផ្សព្វផ្សាយទាំងអស់គោរពនូវវិជ្ជាជីវៈ គោរពកិត្តិយស និង​សេចក្ដីថ្លៃថ្នូរបស់បុគ្គល ជាពិសេសអង្គព្រះមហាក្សត្រ ដោយប្រុងប្រយ័ត្ន និងថ្លឹងថ្លែងឲ្យបានហ្មត់ចត់ ……

អាជ្ញាធរ​កម្ពុជា​​ឃុំ​ខ្លួន​បុរស​ម្នាក់​ទៀត​ជុំ​វិញ​ការ​សង្ស័យ​ថា​ប្រមាថ​ស្ដេច​តាម​ហ្វេសប៊ុក

មន្ត្រី​តុលាការ​ខេត្ត​សៀមរាប បាន​សម្រេច​​ឃុំ​ខ្លួន​អតីត​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​បក្ស​ប្រឆាំង​​នៅ​ស្រុក​ជីក្រែង​ជា​បណ្ដោះ​អាសន្ន កាល​ពី​ថ្ងៃ​ម្សិល​មិញ​នេះ ក្រោម​ការ​សង្ស័យ​ថា បាន​ប្រមាថ​ព្រះ​មហាក្សត្រ ដែល​គឺ​ជា​ករណី​ចាប់​ខ្លួន​មនុស្ស​លើក​ទី​ពីរ​ហើយ ក្រោយ​ពី​ការ​កែ​ច្បាប់​ដាក់​ទោស​ចំពោះ​អ្នក​ប្រមាថ​ព្រះមហាក្សត្រ។

អ្នក​ឃ្លាំ​មើល​បារម្ភ​ថា របប​ផ្តាច់ការ​នឹង​កើត​ឡើង​ជា​ថ្មី​បើ​គ្មាន​សំឡេង​ប្រឆាំង

អ្នកឃ្លាំមើលមួយចំនួនព្រួយបារម្ភ​កាន់​តែ​ខ្លាំង​ថា របបដឹកនាំបែបផ្តាច់ការអាចនឹងកើតមានជាថ្មីទៀតនៅកម្ពុជា បើសំឡេងប្រឆាំ​ង​ពិ​តជា​​ត្រូវ​បា​ន​គេផាត់ចេញមិនឲ្យចូលរួមប្រកួតការបោះឆ្នោតមែន​នោះ។

ក្រសួងពាណិជ្ជកម្មព្រមានវិធានការច្បាប់លើអ្នកដកស្រង់សម្តីរដ្ឋមន្ត្រីខុស

ក្រសួងពាណិជ្ជកម្មព្រមានចាត់វិធានការច្បាប់លើបុគ្គលដែលមានចេតនាបកស្រាយ​សម្តីរដ្ឋមន្ត្រីស្ថាប័ន​នេះខុស​​ពីការ​ពិត​ ​​ទាក់ទងការតម្លៃនៃការប្រើប្រាស់​ប្រេងឥន្ធនៈនៅកម្ពុជា​។

សហជីពនិងសមាគមខកចិត្តចំពោះអាជ្ញាធរមិនអនុញ្ញាតហែក្បួននៅថ្ងៃទិវាពលកម្មអន្តរជាតិ

ក្រុមមេដឹកនាំសហជីព ដែលធ្វើការលើវិស័យការងារ បង្ហាញ​ការសោកស្ដាយនិងខកចិត្ត​ចំពោះ​អាជ្ញាធរ​ដែល​មិនអនុញ្ញាតឲ្យពួកគេធ្វើការហែក្បួន នៅថ្ងៃទិវាពលកម្មអន្តរជាតិ១ឧសភា ស្អែកនេះ ដោយ​ចាត់​ទុក​ការ​​មិនអនុញត្តិនេះថា ជាការរំលោភសិទ្ធិសេរីភាពសម្ដែងមតិរបស់ប្រជាពលរដ្ឋ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ