រដ្ឋាភិបាល​បន្ត​យីយា​អ្នក​រាយ​ការណ៍​រឿង​ថៃ​រំលោភ​យក​ដី​ខ្មែរ​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ

ក្រុមអ្នកជំនាញលើវិស័យសារព័ត៌មានឯករាជ្យ ចាត់ទុកវិធានលុបអាជ្ញាប័ណ្ណសារព័ត៌មាន សារ៉ា NCC Daily ផ្តើមចេញ​ពី​សេចក្តីរាយការណ៍រឿងយោធាថៃ ឈ្លាន​ពាន​ដីខ្មែរនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ជាការគំរាមកំហែង​​សិទ្ធិ ប្រាសចាកពីស្មារតីច្បាប់ ស្តីពីរបបសារព័ត៌មាន។

ក្រោយ​កម្ពុជា​កម្ចាត់​សំឡេង​ឯករាជ្យ​ ថៃ​​មា​ន​ប្រៀប​លើ​សមរភូមិ​ព័ត៌​មាន​ក្នុង​ជម្លោះ​ព្រំ​ដែន

ប្រព័ន្ធផ្សព្វផ្សាយថៃ ត្រូវបានគេមើលឃើញថា កំពុងមានប្រៀបលើកម្ពុជា ក្នុង​ការបញ្ជូនសារទៅកាន់ពិភពលោក ពាក់ព័ន្ធនឹងជម្លោះព្រំដែន ខណៈសំឡេង​ឯករាជ្យ នៅក្នុងប្រទេសកម្ពុជា​រង​ការគំរាមកំហែង និងបំបិទសំឡេងជិត​១០ឆ្នាំទៅនេះ ក្រោមបន្ទាត់នយោ​បាយ​របស់គ្រួសារហ៊ុន។

តើប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ​ដើរ​តួនាទី​សំខាន់​បែប​ណា​ក្នុង​ស្ថាន​ភាព​កម្ពុជា​រង​ការ​ឈ្លាន​ពាន

បន្ទាប់ពីមានការប៉ះទង្គិចគ្នា នៅតាមតំបន់ព្រំដែនកម្ពុជា និងថៃ បណ្ដាញប្រព័ន្ធ​ផ្សព្វផ្សាយនៃប្រទេសទាំងពីរ បាន​រាយការណ៍អំពីស្ថានភាពនៅក្នុង​សមរភូមិ និងសភាពការណ៍ក្នុងប្រទេសរបស់ខ្លួនផ្សេងៗពីគ្នា។ ក្នុងនោះសម្រាប់កម្ពុជា គឺមានតែសារព័ត៌មានរបស់ស្ថាប័ន​រដ្ឋ និងឯកជនស្និទ្ធនឹងរដ្ឋាភិ​បាល​មួយចំនួនប៉ុណ្ណោះ ដែលអាចផ្សាយ និងរាយការណ៍ព័ត៌មាន ពាក់ព័ន្ធនឹងស្ថាន​ការណ៍ជម្លោះនេះបាន ដោយពុំមានវត្តមានសារព័ត៌មានឯករាជ្យនោះឡើយ។

លោក ហ៊ុន សែន ចេញ​រំលត់​ការ​ផ្សព្វ​ផ្សាយ​បែប​ចចាម​អារ៉ាម​ចំពេល​មាន​ប្រតិកម្ម​ពី​អន្តរ​ជាតិ

មេដឹកនាំកម្ពុជា លោក ហ៊ុន សែន បានចេញរំលត់ការផ្សព្វផ្សាយចចាមអារ៉ាមមួយចំនួន រួមទាំងច្រានចោលការដែល​ថា ថៃមានគម្រោងធ្វើឃាតរូបលោក និង​កូន​ប្រុស ដោយសំអាងថា ការចេញ​បកស្រាយនេះ ដើម្បីទប់ស្កាត់ការពង្រីកបញ្ហាចេញផុតពីជម្លោះ រវាងកម្ពុជា ថៃ ទៅកាន់ប្រទេសផ្សេង ខណៈប្រទេសទាំងនោះ កំពុងជំរុញឱ្យមានសន្តិភាព​ឡើងវិញ រវាងកម្ពុជា និងថៃ។

អ្នកសារព័ត៌មានឯករាជ្យ​នៅ​តែ​ជា​គោល​ដៅ​គំរាម​កំហែង​និង​ប្រឈម​ពេល​បំពេញ​វិជ្ជា​ជីវៈ

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វ​ផ្សាយ​ឯករាជ្យ ហៅកាត់ថា CCIM កាលពីថ្ងៃទី២៤ ខែមិថុនា បានចេញផ្សាយរបាយ​ការណ៍ ស្តីពី បញ្ហាប្រឈមរបស់សារព័ត៌មានឯករាជ្យសម្រាប់ឆ្នាំ​២០២៤ ដែលជាការវាយតម្លៃប្រចាំឆ្នាំអំពីស្ថានភាពសេរីភាពសារព័ត៌មាននៅកម្ពុជា។

ពលរដ្ឋរិះគន់មន្ត្រីដែល​អសកម្ម​បញ្ចេញ​ព័ត៌​មាន​រឿង​ព្រំដែន ធ្វើ​ឱ្យ​ពួក​គាត់​បាត់​ទំនុក​ចិត្ត

នៅក្នុងរឿងវិវាទព្រំដែនរវាងកម្ពុជា និង​ថៃ នៅតំបន់មុំ៣ ខេត្តព្រះវិហារ ដែលកំពុង​តែអូសបន្លាយរហូតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋមួយចំនួន បង្ហាញការមិនពេញចិត្តចំពោះមន្ត្រីអ្នកនាំពាក្យ និងស្ថាប័នពាក់ព័ន្ធរបស់រដ្ឋាភិបាលបក្សកាន់អំណាច ដែលមានភាពយឺតយ៉ាវ និងបកស្រាយមិនស៊ីជម្រៅ ក្នុងការប្រកាសព័ត៌មាន ដែលធ្វើឱ្យប្រជាពលរដ្ឋ ត្រូវស្វែងរកព័ត៌មានពីប្រភពខាងក្រៅ​យក​មក​មើល។

អ្នកសារព័ត៌មានពីរនាក់​រង​ការ​បាញ់​ប្រហារ​​ពី​អ្នក​ប្រព្រឹត្ត​បទ​ល្មើស​ព្រៃឈើ​នៅ​ខេត្ត​ស្ទឹង​ត្រែង

ភ្នាក់ងារយកព័ត៌មាន២នាក់ មកពីបណ្ដាញ​សារព័ត៌មាន នគរអច្ឆរិយៈ ត្រូវបានខ្មាន់កាំភ្លើង ពួនលបបាញ់ប្រហារ ប៉ុនប៉ងមនុស្សឃាត កាលពីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ ក្នុងពេលដែលពួក​គេ​កំពុងធ្វើដំណើរត្រឡប់មកពីយកព័ត៌​មាន ពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ ស្ថិតនៅតំបន់ព្រៃឡង់ ឃុំចំការលើ ស្រុកថាឡាប​រិវ៉ាត់ ខេត្តស្ទឹងត្រែង។

អឺរ៉ុបរំឭកមកម្ពុជាពីសារ​សំខាន់​តួនាទី​សង្គម​ស៊ីវិល​និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ

ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Antonio Costa ប្រាប់មេដឹកនាំកម្ពុជា នៅប្រទេស​បារាំង ពីសារសំខាន់នៃការគោរព​សិទ្ធិមនុស្ស តួនាទីសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ខណៈកម្ពុជា​បន្តបិទខ្ទប់ជីវិតនយោបាយមេដឹកនាំគណបក្សប្រឆាំង ដែលមានសក្តានុពលក្នុងការពង្រឹងប្រព័ន្ធនីតិរដ្ឋ។

អ្នកកាសែត​​​អនឡាញម្នាក់ចូល​​​​បំ​ភ្លឺនៅតុលាការ ​ក្រោម​បណ្តឹង​​​របស់​រដ្ឋបាល​ខេត្ត​ស្វាយ​រៀង

អ្នកសារព័ត៌មានអនឡាញម្នាក់ នៅថ្ងៃពុធនេះ បានចូលទៅបំភ្លឺនៅសាលាដំបូងខេត្តស្វាយរៀង ក្រោយរដ្ឋបាលខេត្តមួយនេះ បានប្តឹងរូបគាត់ ពាក់ព័ន្ធនឹងការចោទពីបទ ញុះញង់ បរិហារកេរ្តិ៍ និងជេរប្រមាថជាសាធារណៈ ក្រោយពីអ្នកសារព័ត៌មានរូបនោះ រាយការណ៍ថាមានភាពមិនប្រក្រតីក្នុងគម្រោងដេញថ្លៃជួសជុលផ្លូវនៅឃុំច្រេស។

ក្រសួងព័ត៌មាន​រង​ការ​រិះ​គន់​ថា​រួម​ដៃ​ការ​ពារ​ពួក​ឧក្រិដ្ឋ​ជន​បង្រ្កាប​អ្នក​ការ​ពារ​ព្រៃ​ឈើ

ការដែលក្រសួងព័ត៌មានចេញការពារវិធានចាប់ខ្លួនជនជាតិដើមភាគតិច​គួយ លោក អ៊ុក ម៉ៅ ដែលសកម្មរាយការណ៍ពីបទល្មើសព្រៃឈើនោះ ជំរុញឱ្យមានការរិះគន់ថា រដ្ឋាភិបាលគ្រួសារហ៊ុន ឱបក្រសោបពួកឧក្រិដ្ឋជនព្រៃឈើ ដើម្បី​ឱ្យជួយការពារអំណាច បង្កមហន្តរាយដល់ជាតិ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ