
នាយករដ្ឋមន្រ្តីថាសារព័ត៌មានជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលមិនអាចខ្វះបាន
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្គាល់ថាប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលដែលមិនអាចខ្វះបាននៅ ក្នុងសង្គមប្រជាធិបតេយ្យ។

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលស្គាល់ថាប្រព័ន្ធផ្សព្វផ្សាយជាដៃគូដ៏សំខាន់របស់រដ្ឋាភិបាលដែលមិនអាចខ្វះបាននៅ ក្នុងសង្គមប្រជាធិបតេយ្យ។

អ្នកនាំពាក្យបក្សកាន់អំណាច បានច្រានចោលរបាយការណ៍វាយតម្លៃថា សេរីភាពសារព័ត៌មាននៅកម្ពុជាបានបន្ដធ្លាក់ចុះនៅក្នុងរយៈពេល ៣ឆ្នាំចុងក្រោយនេះ ខណៈរដ្ឋាភិបាលក៏បន្ដលើកឡើងពីការអនុវត្ដច្បាប់ និងការពង្រឹងនីតិរដ្ឋ។

អង្គការអ្នកសារព័ត៌មានគ្មានព្រំដែន (Reporters without Borders) រិះគន់ថា កម្ពុជាកំពុងយកលំនាំតាមប្រទេសកុម្មុយនីស្ដចិន ក្នុងការគ្រប់គ្រង និងបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ ខណៈ ចំណាត់ថ្នាក់សេរីភាពសារព័ត៌មាននៅកម្ពុជា ត្រូវបានគេវាយតម្លៃថា កាន់តែអាក្រក់ជាងមុននៅឆ្នាំ២០១៨នេះ។

មន្ត្រីក្រសួងមហាផ្ទៃ បានចាត់ទុកការចុះផ្សាយរបស់វិទ្យុអាស៊ីសេរីថា មានចេតនាញុះញង់ និងចុះផ្សាយបំផ្លើស បន្ទាប់ពីបានដកស្រង់សម្ដីរបស់លោក។

អតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរីពីររូប ចាត់ទុកការសម្រេចរបស់តុលាការដែលនៅតែបន្តឃុំខ្លួនពួកគេថា មានចេតនាបំបាក់ស្មារតី nនិងសងសឹកទៅលើពួកគេ ដោយសារកន្លងមក ពួកគេធ្លាប់សរសេរព័ត៌មានរិះគន់ភាពអវិជ្ជមានរបស់រដ្ឋាភិបាល។

អង្គការបណ្ដាញអាស៊ាន ដើម្បីការបោះឆ្នោតដោយសេរី ឬ ហៅ ANFREL បានទាត់ចោលការចុះផ្សាយរបស់អង្គភាពព័ត៌មានស្និទ្ធនឹងរដ្ឋាភិបាលចំនួន២ ដែលចុះផ្សាយថា អង្គការថ្នាក់តំបន់មួយនេះ មានជាប់ពាក់ព័ន្ធនឹងបន្ទប់ស្ថានការណ៍បោះឆ្នោត។

វិទ្យុអាស៊ីសេរី បានបដិសេធជុំវិញការចោទប្រកាន់របស់លោក ហ៊ុន សែន ទៅលើលោក ហួត វុទ្ធី ហៅ ជុន ច័ន្ទបុត្រ អនុប្រធានវិទ្យុអាស៊ីសេរីជាភាសាខ្មែរជថា ជាផ្ទៃក្នុងរបស់រដ្ឋាភិបាល និងបក្សកាន់អំណាច។ ក្នុងពិធីជួបជាមួយក្រុមអ្នកគាំទ្រនៅប្រទេសអូស្ដ្រាលីកាលពីថ្ងៃទី១៦ ខែមីនាកន្លងទៅ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថា លោក ជុន ច័ន្ទបុត្រ បានទាក់ទងជាមួយលោក ហ៊ុន ម៉ាណែត និងលោក ម៉ៅ សុផាន់ មេបញ្ជាការកងពលលេខ៧០ ដើម្បីឲ្យជួយការពារសុវត្ថិភាពផ្ទាល់ខ្លួន ដោយថា ខ្លាចចារកម្មអាមេរិកសម្លាប់។ បន្ថែមលើនោះថ្មីៗនេះ សារព័ត៌មាន ដែលស្និទ្ធនឹងរដ្ឋាភិបាល បានបញ្ចេញឃ្លីបសំឡេងសន្ទនារវាង លោក ជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ឯក ម៉ៅ សុផាន់ ជាបន្តបន្ទាប់ មានដូចជា ការសុំឲ្យជួយការពារសុវត្ថិភាព និងរឿងទាក់ទងនឹងគណបក្សប្រឆាំងជាដើម។ ទាក់ទងនឹងការចោទនោះ វិទ្យុអាស៊ីសេរីបានចេញសេចក្ដីប្រកាសព័ត៌មាននៅថ្ងៃនេះថា៖ «ការចោទប្រកាន់ចុងក្រោយ ទាំងអំបាលម៉ាននេះ

អនុប្រធានគ្រប់គ្រងវិទ្យុអាស៊ីសេរីផ្នែកភាសាខ្មែរ លោក ជុន ច័ន្ទបុត្រ អះអាងថា មេបញ្ជាការយោធាកងពលតូចលេខ៧០ ឈ្មោះ ម៉ៅ សុផាន់ ជាអ្នកដែលបានផ្តល់ព័ត៌មានសម្ងាត់ឲ្យលោកជាបន្តបន្ទាប់។ ក្នុងបទសម្ភាសន៍នៃកម្មវិធីទូរទស្សន៍អនឡាញវិទ្យុអាស៊ីសេរីកាលពីយប់ថ្ងៃព្រហស្បតិ៍ លោកជុន ច័ន្ទបុត្របានបកស្រាយថា លោក ម៉ៅ សុផាន់ ជាប្រភពផ្តល់ព័ត៌មានផ្ទៃក្នុងរបស់រដ្ឋាភិបាលនិងបក្សប្រជាជនដល់លោកជាយូរមកហើយ។ លោក ជុន ច័ន្ទបុត្រ បន្តពន្យល់ប្រាប់ថា បន្ទាប់ពីលោកបានទទួលព័ត៌មានសម្ងាត់ពី លោក ម៉ៅ សុផាន់ ហើយ លោកបានយកព័ត៌មាននោះទៅផ្ទៀងផ្ទាត់ដើម្បីចេញផ្សាយតាមវិទ្យុអាស៊ីសេរី។ បទសម្ភាសន៍នេះទំនងជាការឆ្លើយតបចំពោះការបន្តទម្លាយសំឡេងសន្ទនារបស់ លោក ជុន ច័ន្ទបុត្រ សន្ទនា ជាមួយ លោក ម៉ៅ សុផាន់ ក្រោយពេលលោកហ៊ុន សែនថ្លែងថា លោក ជុន ចាន់បុត្រជាចារកម្មរបស់លោក និងតែងតែរាយការណ៍ប្រាប់លោក ម៉ៅ សុផាន់។ ថ្មីៗនេះសារព័ត៌មានហ្វ្រេសញូ ដែលស្និទ្ធនឹងរដ្ឋាភិបាលបានបញ្ចេញឃ្លីបសំឡេងសន្ទនារវាង លោក ជុន ច័ន្ទបុត្រ និងឧត្តមសេនីយ៍ឯក

ក្រសួងព័ត៌មានបានចេញសេចក្ដីប្រកាសមួយឲ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទូរទស្សន៍គ្រប់ប្រភេទ បញ្ឈប់ការចាក់ផ្សាយបទចម្រៀងមួយបទរបស់ផលិតកម្មសាន់ដេ ដោយថាបានប្រើស្លាកសញ្ញា (Logo) របស់មន្ទីរពេទ្យកាល់ម៉ែត្រដោយគ្មានការអនុញ្ញាត។

សាលាឧទ្ធរណ៍ បានសម្រេចលើកពេលប្រកាសសេចក្តីសម្រេចលើករណីសុំណុំរឿងអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទៅដើមខែក្រោយ ខណៈអតីតបុគ្គលិកវិទ្យុអាស៊ីសេរីទាំងពីររូបនោះកំពុងជាប់ឃុំអស់រយៈពេលជាង ៤ខែមកហើយនោះ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីទូរទស្សន៍អនឡាញ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២៥ រក្សាសិទ្ធិគ្រប់យ៉ាងដោយ វីអូឌី