
កាសែតភ្នំពេញប៉ុស្ដិ៍ថា មិនប្រឈមបិទដំណើរការដូចខេមបូឌាដេលី
កាសែតភ្នំពេញប៉ុស្ដិ៍ អះអាងថា ខ្លួនមិនប្រឈមបិទដំណើរការដូចកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី នោះឡើយ ខណៈ ស្ថាប័នព័ត៌មានមួយនេះថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យបញ្ហាបង់ពន្ធ។

កាសែតភ្នំពេញប៉ុស្ដិ៍ អះអាងថា ខ្លួនមិនប្រឈមបិទដំណើរការដូចកាសែតភាសាអង់គ្លេស ខេមបូឌា ដេលី នោះឡើយ ខណៈ ស្ថាប័នព័ត៌មានមួយនេះថា រដ្ឋាភិបាលកំពុងត្រួតពិនិត្យបញ្ហាបង់ពន្ធ។

មេធាវីការពារក្តីឲ្យមេដឹកនាំអតីតបក្សប្រឆាំង បានអះអាងថា កូនក្ដីលោកនឹងបង្ហាញខ្លួននៅក្នុងសវនាការ ប្រសិនបើតុលាការជាន់ខ្ពស់នាំខ្លួនកូនក្ដីរបស់លោកចូលសវនាការនៅសប្ដាហ៍ក្រោយនេះ ដូចទៅនឹងសេចក្ដីរាយការណ៍ថ្មីៗនេះ។

មេដឹកនាំអូស្ត្រាលី បានបង្ហាញក្ដីបារម្ភទៅកាន់មេដឹកនាំកម្ពុជា ជុំវិញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ និងបញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានអូស្ត្រាលី។

ក្រសួងព័ត៌មានបានស្នើទៅកាន់ក្រសួងការបរទេសឲ្យជួយអន្តរាគមន៍ទៅកាន់វិទ្យុអាស៊ីសេរី តាមរយៈស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា ឲ្យវិទ្យុមួយនេះ កែតម្រូវអត្ថបទរបស់ខ្លួនដែលបានចុះផ្សាយជុំវិញបញ្ហាជម្លោះដីធ្លីនៅខេត្តក្រចេះកាលពីសប្ដាហ៍មុន។

តុលាការជាន់ខ្ពស់សម្រេចច្រានចោលសំណើសុំនៅក្រៅឃុំរបស់អតីតបុគ្គលិកវិទ្យុអាស៊ីសេរីពីររូប ដោយថា កុំឲ្យប៉ះពាល់ដល់នីតិវិធីស៊ើបអង្កេតរបស់តុលាការ។

លោកនាយករដ្ឋមន្រ្តីហ៊ុន សែន ថាទូរទស្សន៍បាយ័នដែលជារបស់កូនស្រីច្បងរបស់លោកបានឧបត្ថម្ភជា ស្ទីលយោ(Studio)ទំនើបៗដល់ទូរទស្សន៍ជាតិ ទទក ដើម្បីពង្រឹងគុណភាពនៃការផ្សាយ។
សមាជិកសហជីពមួយរូបបម្រើការងារនៅក្រុមហ៊ុនកាស៊ីណូ ហ្គ្រែន ដាយអឺម៉ន ស៊ីធី នៅក្រុងប៉ោយប៉ែត កំពុងប្រឈមទៅនឹងការបញ្ឈប់ពីការងារ ក្រោយពីរាយការណ៍លក្ខខណ្ឌការងារក្នុងក្រុមហ៊ុនប្រាប់អ្នកសារព័ត៌មានវីអូឌី។

សហភាពអឺរ៉ុប នឹងពិចារណាដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតមកលើប្រទេសកម្ពុជា ក្នុងនោះមានទាំងការលុបចោលការអនុគ្រោះលើផ្នែកពាណិជ្ជកម្មសម្រាប់ប្រទេសកម្ពុជាផងដែរ ជុំវិញអ្វីដែលសហភាពអឺរ៉ុបមើលឃើញថា រដ្ឋាភិបាលកម្ពុជាបានបង្ក្រាបទៅលើបក្សប្រឆាំងកាលពីឆ្នាំមុន។

រដ្ឋាភិបាលអះអាងថា នៅកម្ពុជាមានការបើកទូលាយសេរីភាពសារព័ត៌មាន និងសេរីភាពបញ្ចេញមតិ ហើយថា ស្ថាប័នព័ត៌មានទាំងអស់គឺជាដៃគូដែលមិនអាចខ្វះបាននៅក្នុងសង្គមប្រជាធិបតេយ្យ។

ក្រុមអ្នកសារព័ត៌មានបាននាំគ្នាធ្វើយុទ្ធនាការតាមអនឡាញ ដើម្បីទាមទារឲ្យតុលាការ ពិចារណាទម្លាក់បទចោទប្រកាន់លើអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី (RFA) ពីររូប ដោយពួកគេយល់ថា ការចោទប្រកាន់ទាក់ទងនឹងការផ្តល់ព័ត៌មានដែលនាំអន្តរាយដល់ ប្រទេសជាតិនេះជាការចោទប្រកាន់មួយធ្ងន់ធ្ងរពេក។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីទូរទស្សន៍អនឡាញ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២៥ រក្សាសិទ្ធិគ្រប់យ៉ាងដោយ វីអូឌី