
អ្នកឃ្លាំមើលជំរុញឱ្យមានយន្តការពិសេសការពារស្ត្រីពីអំពើហិង្សានិងបញ្ហាផ្សេងៗ
អ្នកឃ្លាំមើល ជំរុញឱ្យមានច្បាប់ការពារពិសេស ឬយន្តការគាំពារពិសេសសម្រាប់ស្រ្តីបន្ថែមលើច្បាប់ដែលមានបច្ចុប្បន្ន ខណៈគេសង្កេតឃើញស្ត្រីកាន់តែច្រើនបានរងគ្រោះក្នុងអំពើហិង្សា ករណីឃាតកម្ម និងការរំលោភសេពសន្ថវៈជាដើម ដោយសារការទប់ស្កាត់ហាក់គ្មានប្រសិទ្ធភាព។









