លីកាដូ៖ ពលរដ្ឋ​​​ជាង​៨០​នាក់ ត្រូវ​​បា​ន​​ចាប់​​ខ្លួន​​​ដោ​យ​​សារ​​​ការ​​​បញ្ចេញ​មតិ​លើ​បណ្តាញ​សង្គម​

អង្គការសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ឆ្នាំ២០២៥ ជាឆ្នាំដ៏អាប់អួរនៃសេរីភាពក្នុងការបញ្ចេញមតិ ដោយ​សារ​តែ​មាន​ពលរដ្ឋ​យ៉ាងតិចណាស់ចំនួន ៨២​នាក់ ត្រូវបានចាប់ខ្លួន ចោទប្រកាន់ និង​ឃុំខ្លួន បន្ទាប់ពីអ្នកទាំងនោះ បានបញ្ចេញ​មតិ និងបង្ហាញការយល់ឃើញរបស់​ពួកគេនៅលើបណ្តាញសង្គម។

អ្នក​ឃ្លាំមើលថា​​អយុត្តិ​ធម៌​ធ្ងន់​ធ្ងរ​​ចំពោះ​​អ្នក​កាសែត​​២​នាក់​​​​​ត្រូវ​​​កាត់​​ទោស​​ដល់​​១៤​ឆ្នាំ​តែ​​អ្នក​​​ធ្វើ​​ឱ្យ​​បាត់​​ទឹក​​​ដី​​​បែរ​​ជា​​​គ្មាន​​​ទោស​

សង្គមស៊ីវិល និងបក្សនយោបាយ យល់​ថា ការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរទៅ​លើ​អ្នក​សារព័ត៌មាន លោក ផន សុភាព និង​លោក ភាព ភារ៉ា រហូតដល់ជាប់ពន្ធនា​គារ ១៤ឆ្នាំ ដោយគ្រាន់តែបង្ហោះរូបថតមួយសន្លឹកជាប់គ្រាប់មីន ក្រោយជម្លោះព្រំដែនរវាងកម្ពុជា-ថៃនោះ ថាជារឿងអយុត្តិធម៌សម្រាប់អ្នកសារព័ត៌មានទាំង២រូបនេះ និងឆ្លុះបញ្ចាំងពីប្រព័ន្ធតុលាការមិនឯករាជ្យ ខណៈ​អ្នកដឹកនាំប្រទេស​ដែលធ្វើឱ្យទឹកដីខ្មែរ​ជាង ៤០​កន្លែង​ធ្លាក់ទៅលើការគ្រប់គ្រងរបស់ថៃ បែរ​ជាមិនមានទោសពៃរ៍ទៅវិញ។

ភរិយា​​និង​​ពល​រដ្ឋ​នៅ​អូរ​ស្មាច់​ជំរុញ​ឱ្យ​ដោះ​លែង​​​អ្នក​​កាសែត​​រាយ​ការណ៍​ពី​ទាហាន​ជួរ​មុខ​​​ខ្វះ​ទឹក

ភរិយាអ្នកកាសែតអនឡាញប្រចាំខេត្តឧត្តរមានជ័យ និងពលរដ្ឋមួយចំនួន បាន​បង្ហោះសារអំពាវនាវរកកិច្ចអន្តរា​គមន៍​ពីថ្នាក់ដឹកនាំឱ្យដោះលែង លោក លួត សុផល ឱ្យមានសេរីភាព ដោយ​ថា សេចក្តីរាយការណ៍របស់អ្នកកាសែតរូបនោះ មិនមានកំហុសដូចការ​ចោទ​ប្រកាន់​ទេ។

អង្គការ​ផ្នែក​សិទ្ធិមនុស្ស​​ស្នើ​​តុលាការ​​ខេត្ត​បន្ទាយ​មានជ័​យ​ដោះ​លែង​អ្នក​កាសែត​​លោក ហែម វណ្ណា​

អង្គការសង្គមស៊ីវិលដែលធ្វើការផ្នែកសិទ្ធិមនុស្ស ដាក់លិខិតទៅកាន់ប្រធានតុលាការខេត្តបន្ទាយមានជ័យ ស្នើសុំអន្តរា​គមន៍​ឱ្យ​មាន​ការដោះលែង លោក ហែម វណ្ណា ចាងហ្វាងសារព័ត៌មាន HVNN TV online ដែលត្រូវបានចាប់និង​ឃុំខ្លួន ក្រោយពីលោកបានរាយការណ៍ព័ត៌​មាន​ពី​បញ្ហា​ការឆបោកតាមប្រព័ន្ធ​អន​ឡាញ​(Online Scammer)។

សង្គមស៊ីវិល​អំពាវ​នាវ​​​ឱ្យ​​ដោះ​លែង​អ្នក​កាសែត​ធ្វើ​សេចក្តី​​រាយ​​ការណ៍​ពាក់​ព័ន្ធ​​បទ​ឧក្រិដ្ឋ​ឆបោក

អង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិជាង២០ស្ថាប័ន អំពាវនាវឱ្យមានការ​ដោះ​លែង​អ្នកសារព័ត៌មានអនឡាញ លោក ហែម វណ្ណា ដែលរាយការណ៍ពីករណីសង្ស័យទីតាំងឆបោកតាមអនឡាញនៅខេត្តបន្ទាយមានជ័យ ដោយថា ការចាប់ខ្លួនអ្នកសារព័ត៌មានរូបនេះ ហាក់បង្ហាញ​ពីនិន្នការរបស់រដ្ឋាភិបាល ក្នុងការ​រឹតត្បិតសំឡេងសមាជិកអ្នកសារព័ត៌មាន តាមរយៈការប្រើប្រាស់ក្រមព្រហ្មទណ្ឌ ជំនួសពីការប្រើប្រាស់យន្តការច្បាប់ស្តីពីរបបសារព័ត៌មាន។

កា​រចាប់ខ្លួន​អ្នកសារព័ត៌មាន​​លោក ហែម សុវណ្ណ​ រង​ការ​រិះគន់​ជាថ្មី​រឿង​​ធ្លាក់​​ចុះសេរីភាព​សារ​ព័ត៌​មាន​

សង្គមស៊ីវិលធ្វើការលើវិស័យសារព័ត៌មាន និងសិទ្ធិមនុស្ស លើកឡើងថា ការចាប់ខ្លួន និងចោទប្រកាន់ទៅលើអ្នកសារព័ត៌​មាន​អនឡាញ លោក ហែម វណ្ណា ដែលរាយការណ៍ពីករណីហិង្សានៅអគារមួយដែលសង្ស័យថាជាទីតាំងបទល្មើស​អន​ឡាញ​នោះ ថាជាការបន្តរឹតត្បិតសេរីភាព​សារព័ត៌មាន និងធ្វើឱ្យសេរីភាពសារព័ត៌​មានកាន់តែធ្លាក់ចុះ។

សមាគម​ខ្មែរ​កម្ពុជា​ក្រោម​​ទាម​ទារ​សេរីភាព​​ប្រតិ​បត្តិ​​ពុទ្ធ​​សាសនា​​ឯករាជ្យ​​​​ពី​​ពុទ្ធ​សាសនា​​វៀត​ណាម​

លេខាធិការដ្ឋានអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅថ្ងៃទី០៣ ខែកុម្ភៈ បានដាក់ញត្តិតាមសារប្រព័ន្ធអេឡិចត្រូនិក (អ៊ីមែល) ទៅស្ថានទូតវៀតណាមប្រចាំទីក្រុងភ្នំពេញរួចហើយ ដើម្បីទាមទារឱ្យរដ្ឋាភិបាលវៀតណាមផ្តល់សេរីភាពពុទ្ធសាសនា ស្របតាមគោលការណ៍សេរីភាពសាសនារបស់អង្គការសហប្រជាជាតិ។

ស្ថានភាពសិទ្ធិមនុស្សនិង​នីតិ​រដ្ឋ​កម្ពុជា​ត្រូវ​គេ​ជឿ​ថា​​កំពុង​​​ស្ថិត​​ក្នុង​របត់នៃ​​វិបត្តិ​ដ៏​ធ្ងន់​ធ្ងរ

ក្នុងអំឡុងខែមករា ឆ្នាំ២០២៦នេះ អ្នកសង្កេត​ការណ៍អន្តរជាតិបានវាយតម្លៃថា ស្ថាន​ភាពសិទ្ធិមនុស្ស និងនីតិរដ្ឋនៅកម្ពុជា កំពុងស្ថិតក្នុងរបត់នៃវិបត្តិមនុស្ស​ធម៌ដ៏ធ្ងន់ធ្ងរ និងការធ្លាក់ចុះនៃប្រព័ន្ធ​ច្បាប់ ដែលការណ៍នេះរបាយការណ៍​បន្តបន្ទាប់ ពីបណ្ដាអង្គការអន្តរជាតិធំៗ បានឆ្លុះបញ្ចាំងពីទិដ្ឋភាពនៃប្រទេសមួយដែលកំពុងញាំញីដោយផលវិបាកនៃជម្លោះព្រំដែនទ្រង់ទ្រាយធំ និងការដួលរលំនៃបណ្តាញឧក្រិដ្ឋកម្ម ដែលបាន​​​បន្សល់ទុកមនុស្សរាប់ពាន់នាក់​ឱ្យ​រង​គ្រោះ​យ៉ាងទម្ងន់។

កម្ពុជា​ឆ្នាំ​២០២៥៖ សេរីភាព​សារ​ព័ត៌​មាន ជា​វិញ្ញាសា​រ​វាស់​​ស្ទង់​​នីតិរ​ដ្ឋ​​ដ៏​ច្បាស់​លាស់​បំផុត

នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ អង្គការអ្នកយកព័ត៌មានគ្មានព្រំដែន បានចេញ​ផ្សាយសន្ទស្សន៍សេរីភាពសារព័ត៌មាន​ពិភពលោក។ លទ្ធផលនៃចំណាត់ថ្នាក់របស់កម្ពុជា បានបំបែករាល់​ការយល់ច្រឡំទាំងឡាយដែលថា ស្ថាន​​ភាពសេរីភាពសារព័ត៌មានកំពុងកែលម្អដោយស្ងប់ស្ងាត់។

ពលរដ្ឋខ្មែរប្រទេសន័រវេសប្រកាសធ្វើបាតុកម្មប្រឆាំងនឹងទង្វើថៃឈ្លានពាន

ពលរដ្ឋខ្មែរនៅប្រទេសន័រវេស ប្រកាសធ្វើបាតុកម្មនៅចុងសប្តាហ៍នេះ ក្នុងបំណងថ្កោលទោសទង្វើថៃឈ្លានពាន និងជំរុញឱ្យមេដឹកនាំខ្មែរ រុញសំណុំរឿងនេះ ទៅតុលាការអន្តរជាតិ (ICJ) និងតុលាការឧក្រិដ្ឋសង្រ្គាម (ICC) ដើម្បីទប់ស្កាត់ការឈ្លានពាន ខណៈថៃនៅបន្តប្រើនាវាចម្បាំង យន្តហោះចម្បាំង គ្រាប់បែកចង្កោម ផ្សែងពុល ឈ្លានពានកម្ពុជា​១៣​ថ្ងៃ​មក​នេះ ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ