
សង្គមស៊ីវិលថាវិធានថ្មីរបស់ក្រសួងធ្វើឱ្យរឹតត្បិតសេរីភាពសារព័ត៌មានកាន់តែខ្លាំងដែលគួរពិនិត្យឡើងវិញ
អង្គការ-សមាគមចំនួន១៥ បង្ហាញការសោកស្តាយចំពោះការចេញប្រកាសថ្មីមួយរបស់ក្រសួងព័ត៌មាន ស្តីពី “លក្ខខណ្ឌគុណវុឌ្ឍិ និងវិជ្ជាជីវៈសារព័ត៌មាន សម្រាប់អ្នកអនុវត្តសកម្មភាពក្នុងវិស័យព័ត៌មាន និងសោតទស្សន៍” ដោយថាវិធានថ្មីនេះ នឹងបង្កើនការរឹតត្បិតលើសេរីភាពសារព័ត៌មានដែលកំពុងចុះទន់ខ្សោយស្រាប់។









