
តុលាការនឹងដោះលែងសកម្មជនសង្គមនិងអតីតសមាជិកបក្សប្រឆាំង១០នាក់ចាប់ពីខែក្រោយ
តុលាការក្រុងភ្នំពេញ នឹងដោះលែងសកម្មជនសង្គម និងសមាជិកអតីតបក្សប្រឆាំង សរុប១០នាក់ ចាប់ពីខែក្រោយនេះ ខណៈមន្ត្រីសិទ្ធិមនុស្សបានចាត់ទុកការកាត់ទោសពួកគេឱ្យជាប់ពន្ធនាគារកន្លងមកថា ជាសារនៃការគំរាមកំហែងដល់សិទ្ធិសេរីភាពនៃការជួបជុំដោយសន្តិវិធី។









