
អាជ្ញាធរថៃនឹងស៊ើបអង្កេតអត្តពលិកកម្ពុជាពាក់អាវមានផ្លាកក្រុមហ៊ុនណាហ្គាវើលដ៍
អភិបាលនៃអាជ្ញាធរកីឡាថៃ (SAT) លោក គង់សាក់ យ៉តម៉ានេ (Kongsak Yodmanee) នៅថ្ងៃទី៩ ខែធ្នូ បានឱ្យដឹងថា អាជ្ញាធរនឹងបើកការស៊ើបអង្កេតជាបន្ទាន់មួយ ជាមួយរដ្ឋបាលខេត្ត ព្រមទាំងក្រសួងមហាផ្ទៃ ទៅលើអត្តពលិកកម្ពុជា ក្រោយសង្កេតឃើញថា ឯកសណ្ឋានក្រុមជម្រើសជាតិកម្ពុជា មានរូបសញ្ញាក្រុមហ៊ុនកាស៊ីណូដ៏ល្បីល្បាញមួយ នៅលើដើមទ្រូងខាងស្តាំ នៃឈុតកីឡាករជម្រើសជាតិសម្រាប់ព្រឹត្តិការណ៍ស៊ីហ្គេម។









