លោក ហ៊ុន សែន ស្នើក្រសួងអប់រំពន្យារពេលឈប់សម្រាកវិស្សមកាលតូចនាឆ្នាំក្រោយ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើទៅក្រសួងអប់រំ យុវជន និងកីឡា ឱ្យពិនិត្យលទ្ធភាពពន្យារពេលថ្ងៃឈប់សម្រាកវិស្សមកាល ឬវ៉ាកងតូច រហូតដល់ពាក់កណ្ដាលខែឧសភា ដើម្បីអាចផ្ដល់ឱកាសដល់សិស្សនិស្សិតបានចូលរួមបម្រើការងារស្ម័គ្រចិត្ត ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។