
ក្រុម Cambodia All Stars បំបាក់ Laos All Stars ៣ ទល់នឹង២
ក្រុមបាល់ទាត់ Cambodia All Stars បានយកឈ្នះលើក្រុម Laos All Stars ក្នុងការប្រកួតជាលក្ខណៈមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំនៃចំណងមិត្តភាពការទូតកម្ពុជាឡាវ។
ក្រុមបាល់ទាត់ Cambodia All Stars បានយកឈ្នះលើក្រុម Laos All Stars ក្នុងការប្រកួតជាលក្ខណៈមិត្តភាព ដើម្បីអបអរសាទរខួបលើកទី៦០ឆ្នាំនៃចំណងមិត្តភាពការទូតកម្ពុជាឡាវ។
កាលពីថ្ងៃអាទិត្យទី១៣ មីនា នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍មានការប្រកួតអន្តរជាតិដូចគ្នានឹងសព្វដង។ យ៉ាងណាក៏ដោយការប្រកួតដែលបានធ្វើឡើនោះ ទទួលបាននូវការចាប់អារម្មណ៍ខុសប្លែកពីគេ ដោយសារតែនៅក្នុងព្រឹត្តិការណ៍តែមួយសង្វៀនតែមួយ គឺគេឲ្យកីឡាករជើងខ្លាំងរបស់កម្ពុជាដែលជាកូនភ្លោះ ឡើងប្រកួតគ្នាជាមួយកីឡាករថៃព្រមគ្នា។
កាលពីព្រឹកថ្ងៃអាទិត្យទី៦ ខែមីនា ការប្រកួតអន្តរជាតិប្រចាំសប្ដាហ៍របស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ត្រូវគេកត់សម្គាល់ថាទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអ្នកទស្សនា។ ក្នុងចំណោម២គូអន្តរជាតិនៅលើសង្វៀននោះ កីឡាករជើងថ្មី សេក ចាន់រាជ្យ ធ្វើឲ្យគេស្ញើចសរសើរមិនដាច់ពីមាត់ បន្ទាប់ពីវាយបំបាក់ជើងខ្លាំងថៃដោយលទ្ធផល៥ទល់0 ពីគណៈកម្មការវិនិច្ឆ័យពិន្ទុ។
ការប្រកួតកាលពីថ្ងៃអាទិត្យទី២៨ ខែកុម្ភៈ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ កីឡាករកម្ពុជា សេក គឹមរួន បានធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីបានប្រើស្នៀតមិនដល់មួយទឹក តែអាចធ្វើឲ្យគូប្រកួតបោះបង់ការតស៊ូ។ យ៉ាងណាក៏ដោយ សម្រាប់គូនេះ ភាគីខាងថៃបានប្រកាសសងសឹកដោយអះអាងថាមិនអស់ចិត្ត។
ក្នុងប៉ុន្មានប្រកួតចុងក្រោយ កីឡាករជើងខ្លាំងជាម្ចាស់ខ្សែក្រវាត់ក្នុងប្រភេទទម្ងន់៦៣,៥គីឡូក្រាម មាស ច័ន្ទមាន ឬសារឹម ង៉ា ហាក់ដូចជាមានយីអ៊ុនមិនសូវល្អសោះ នៅពេលជួបប្រកួតជាមួយកីឡាករថៃ។ ជាក់ស្ដែងការប្រកួតរបស់គេកាលពីថ្ងៃអាទិត្យ ទី២១ ខែកុម្ភៈ ក៏មានសំណាងមិនល្អផងដែរ នៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។
ការប្រកួតដែលបានធ្វើឡើងនោះគេកត់សម្គាល់ថាកីឡាករកម្ពុជា មាស ច័ន្ទមាស វាយចាញ់៥ទឹកតែម្ដង បើទោះជាគេមានឱកាសវាយឲ្យកីឡាករថៃឈ្មោះ Soun Tepheap បែកឈាមក្រោមភ្នែក ដែលធ្វើឲ្យគេមើលឃើញថាមានប្រៀបជាងគេ។ ស្ទើរគ្រប់តែកាលៈទេសៈនៃការវាយចេញទាំងអស់ កីឡាករកម្ពុជាបានតែវាយចេញច្រើនប៉ុណ្ណោះ ប៉ុន្តែបើសំដៅដល់ឱកាសចំប្លង់គឺតិចតួចបំផុត។ បើកុំតែមួយកែងពេញទំហឹងរបស់មាស ច័ន្ទមាន បានបណ្ដាលឲ្យកីឡាករថៃបែកមុខ កុំអីគេចាត់ទុកថាកម្រិតឡើងប្រកួតរបស់គេកាលពីថ្ងៃអាទិត្យនោះ មិនទទួលបានផ្លែផ្កាតែម្ដង។
ខុសពីកីឡាករថៃ៣រូបផ្សេងទៀតដែលបានឡើងទៅប្រកួតនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃអាទិត្យទី១៤ ខែកុម្ភៈ កីឡាករថៃឈ្មោះ Super Chhai បានទទួលតម្លៃខ្លួនត្រឹមតែពាក់កណ្ដាលប៉ុណ្ណោះ ក្រោយពីគេប្រកួតជាមួយកីឡាកម្ពុជា៥ទឹកទាំងចម្រូងចម្រាស់។
នៅទីបំផុត កីឡាករ សុខ សុវណ្ណ មកពីក្លឹបសមាគមកីឡាប្រដាល់ក្រសួងការពារជាតិបានក្លាយជាម្ចាស់ខ្សែក្រវាត់ជើងឯកជាលើកទី២ទាល់តែបាន សម្រាប់ព្រឹត្តិការណ៍កំពូលអធិរាជរបស់ក្រុមហ៊ុនស៊ីម៉ង់តិ៍អូដ្ឋ។ នេះជាឱកាសសារជាថ្មីដែលគេបានទទួល បន្ទាប់ពីពាក់កណ្ដាលឆ្នាំ២០១៥ ក៏ទទួលបានខ្សែក្រវាត់ពីក្រុមហ៊ុនមួយម្ដងហើយ។
កាលពីថ្ងៃអាទិត្យទី៦ ខែកុម្ភៈ ដែលជាថ្ងៃសែនចូលឆ្នាំរបស់ជនចិននោះ កីឡាករកម្ពុជា២រូបបានឡើងប្រកួតជាលក្ខណៈអន្តរជាតិនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ជាមួយកីឡាករថៃ។ ការប្រកួតដ៏ស្វិតស្វាញមួយគូក្នុងចំណោមនោះ កីឡាករ វ៉ាន់ ចាន់វ៉េត ក្រៅពីត្រូវបរាជ័យក្រោមដៃកីឡាករថៃក៏ត្រូវគូប្រកួតរបស់ខ្លួនវាយឡើងខ្ទាំឆ្អឹងជំនីផងដែរ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម