កម្ពុជាថាUN សន្និដ្ឋានខុសឆ្គងពីបញ្ហាសិទ្ធិមនុស្សនៅកម្ពុជា

កម្ពុជាចាត់ទុកថាអ្នកនាំពាក្យ​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ ប្រចាំ​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស មានកំហុសឆ្គងក្នុងការធ្វើសេចក្តីសន្និដ្ឋានដែលអាចបណ្តាលឱ្យមានការភាន់ច្រឡំបកស្រាយថា កម្ពុជាមានការរំលោភសិទ្ធិមនុស្ស។

កម្ពុជាកំពុងពិនិត្យនីតិវិធីទាមទារឲ្យវៀតណាមរុះរើសំណង់រឹងចេញពីតំបន់មិនទាន់ឯកភាពគ្នា

អភិបាលខេត្តកណ្តាល បានឲ្យដឹងថា កម្ពុជាកំពុងតែពិនិត្យលើនីតិវិធី ដើម្បីទាមទារឲ្យភាគីវៀតណាមរុះរើសំណង់រឹង ដែលសង់នៅតាមខ្សែបន្ទាត់​​ព្រំដែនចំនួន៦ទីតាំង។

អ្នក​ឃ្លាំ​មើល​​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​​ស្នើ​​អាជ្ញាធរ​​កម្ពុជា​​ឱ្យ​ដោះ​លែង​​ក្រុម​​អ្នក​​តវ៉ា​១៤​នាក់​​ដោយ​​ឥត​​លក្ខ​ខណ្ឌ​

​អង្គការ​សិទ្ធិមនុស្ស​អន្តរជាតិ ស្នើ​ទៅ​អាជ្ញាធរ​កម្ពុជា​ឱ្យ​ទម្លាក់​ចោលការ​ចោទប្រកាន់​ទៅលើ​យុវជននិង​សកម្មជន​បរិស្ថាន១៤រូប​ដែល​ត្រូវ​បាន​ចាប់ខ្លួន​នា​ពេល​ថ្មី​ៗនេះ។

ADB ផ្តល់​​កម្ចី​​ជាង​១២៧​លាន​​ដុល្លារ​​ដល់​​កម្ពុជា ​ពង្រឹង​​បណ្តាញ​​បញ្ជូន​​ថាមពល​​អគ្គិសនី

​ធនាគារ​អភិវឌ្ឍន៍​អាស៊ី (ADB​) ផ្តល់​ប្រាក់កម្ចី១២៧,៨លាន​ដុល្លារ សម្រាប់​កសាង​បណ្តាញ​បញ្ជូននិង​អនុ​ស្ថានីយ​អគ្គិសនី នៅ​រាជធានី​ភ្នំពេញនិង​ខេត្ត​ចំនួន៣ទៀត​នៅ​កម្ពុជា ឱ្យ​ទទួល​បានការ​ផ្គត់ផ្គង់​អគ្គិសនី​ប្រកបដោយ​ស្ថិរ​ភាព​និង​អាច​ទុកចិត្ត​បាន។

សមត្ថ​កិច្ច​​ដោះ​លែង​​បុរស​​ម្នាក់​​ដែល​​ថត​​សកម្ម​ភាព​​តវ៉ា​​ទាម​ទារ​​ឱ្យ​​បើក​​ច្រក​​ប៉ោយ​ប៉ែត

សមត្ថកិច្ចខេត្ត​បន្ទាយមានជ័យ បាន​ឃាត់ខ្លួន​បុរស​ម្នាក់​រយៈពេល​ខ្លី ខណៈ​ដែល​រូប​គាត់​បាន​ថត​សកម្មភាពនិង​ចូូល​រួម​ប្រមូល​ផ្តុំ​តវ៉ា​ជាមួយ​អាជីវករ​ប្រមាណ៣០នាក់ ទាមទារ​ឱ្យ​មានការ​បើក​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​ឡើងវិញ នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ។

ជប៉ុន​​បើក​​ឱ្យ​​កម្ម​​សិ​ក្សា​ការី​​-​ពលករ​​ជំនាញ​​កម្ពុជា​ ទៅ​​សិក្សា​​និង​​ធ្វើ​ការ​​នៅ​​ប្រទេស​​នេះ​​ឡើង​វិញ​

​រដ្ឋាភិបាល​ជប៉ុនអនុញ្ញាត​ឱ្យ​កម្ម​សិ​ក្សាការី​-ពលករ​ជំនាញ​កម្ពុជា អាច​ទៅ​ធ្វើ​កម្មសិក្សានិង​ធ្វើការ​នៅ​ប្រទេស​ជប៉ុនរយៈពេល​យូរ​បាន​ឡើងវិញ ប៉ុន្តែ​ត្រូវ​អនុវត្ត​នូវ​នីតិវិធី​មួយចំនួនតាម​វិធាន​សុខាភិបាល ដើម្បី​ទប់ស្កាត់​ការ​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

ប្រធាន​​សមាគម​ CITA​ ថា​ស្ថាន​ទូត​​ជប៉ុន​​កំពុង​​តាម​ដាន​​ករណី​​លោក​ រ៉ុង​ ឈុន​

​តំណាងសមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អះអាង​ថា ករណី​ចាប់ខ្លួន​មេដឹកនាំ​សហជីព លោក រ៉ុង ឈុន កំពុង​ស្ថិត​ក្រោម​ការ​តាមដាន​ពីសំណាក់​ស្ថានទូត​ជប៉ុន បន្ទាប់ពី​ពួក​គេ​ស្នើសុំ​អន្តរាគមន៍។

អ្នក​ជំនាញ​​សិទ្ធិ​មនុស្ស​ UN​ ថា​កំពុង​​តាម​ដាន​​ស្ថាន​ភាព​​សិទ្ធិ​មនុស្ស​​«យ៉ាង​​ដិត​ដល់​​នៅ​​កម្ពុជា»​

អ្នកជំនាញ​សិទ្ធិមនុស្ស​អង្គការសហប្រជាជាតិ អ្នកស្រី រ៉ូ​ណា ស្មី​ត និយាយ​ថា អ្នកស្រី​កំពុង​តាមដាន​យ៉ាង​ដិតដល់​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា ខណៈ​អ្នក​តវ៉ា​ដោយសន្តិវិធី​មួយចំនួន​រួម​ទាំង​ព្រះសង្ឃ​ផង ត្រូវ​អាជ្ញាធរ​កម្ពុជា​ចាប់ខ្លួន​ជាបន្តបន្ទាប់​នា​ពេល​ថ្មី​ៗនេះ។

កាលពី​ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២០ មន្ត្រីស្នងការនគរបាល​ខេត្ត​កណ្ដាល បាន​ចុះ​ពិនិត្យ​តាម​បណ្ដោយ​ព្រំដែន​ស្ថិតនៅ​ស្រុក​កោះធំ​ ខេត្ត​កណ្ដាល ដោយឃើញតង់​មួយចំនួនដែល​ទាហាន​វៀតណាមសាងសង់​នៅ​តំបន់​ភាគី​កម្ពុជា​-វៀតណាម​មិនទាន់​ឯកភាព​គ្នា។

អាជ្ញាធរ​​ថា​ វៀតណាម​​សង់​​សំណង់​​រឹង​២​បន្ថែម​​ទៀត​​តាម​​បណ្តោយ​​ព្រំដែន​​ក្នុង​​ខេត្ត​កណ្តាល​​

អាជ្ញា​ធរ​ខេត្តកណ្តាល បាន​អះអាង​ថា វៀតណាម​បាន​ធ្វើ​ប៉ុស្តិ៍​យាម​ជា​សំណង់​រឹង​តាម​បណ្តោយ​ព្រំដែនដែល​មិនទាន់​ឯកភាព​គ្នា​ចំនួន២ទីតាំង​បន្ថែម​ទៀត ដែល​ធ្វើ​ឱ្យ​ចំនួន​សំណង់​រឹង​ដែល​វៀតណាម​បានសាងសង់​កើន​ដល់៦ទីតាំង។

សភា​​កម្ពុជា​​ស្នើ​​អាស៊ាន​​ធ្វើ​ស​មា​​ហរ​ណ​កម្ម​​តំបន់​​ឱ្យ​​កាន់​តែ​​ស៊ី​ជម្រៅ​​ក្នុង​​ពេល​​មាន​​វិបត្តិ​​កូ​វីដ​១៩​​

ប្រធាន​រដ្ឋសភា​កម្ពុជា បាន​ស្នើ​ដល់​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ធ្វើស​មា​ហរ​ណកម្ម​តំបន់ឱ្យ​កាន់តែ​ស៊ីជម្រៅ​ថែមទៀត ដើម្បី​សម្រួល​ដល់​លំហូរទំនិញ សេវាកម្ម និង​ប្រជាជន នៅក្នុង​ពេល​មាន​វិបត្តិសេដ្ឋកិច្ច​ធ្ងន់ធ្ងរដោយសារ​ជំងឺ​កូ​វីដ១៩នេះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ