
លោក កឹម សុខា និងមេធាវីរដ្ឋាភិបាលប៉ះសម្តីគ្នាពេលសួរពីការចំណាយរបស់គណបក្សសិទ្ធិមនុស្ស
អតីតមេដឹកនាំគណបក្សប្រឆាំងលោក កឹម សុខា ក្នុងសវនាការថ្ងៃនេះ បានប៉ះសម្តីជាមួយមេធាវីដើមបណ្តឹងរដ្ឋាភិបាល លោក លី ច័ន្ទតុលា ពេលសួរដេញដោលដល់ប្រភពចំណូល និងការចំណាយផ្សេង របស់គណបក្សសិទ្ធិនុស្ស ក្នងុសំណុំរឿងចោទថាឃុបឃិតជាមួយបរទេសចង់ផ្តួលរំលំរដ្ឋាភិបាល ។









