លោក យ៉ែ​​ម បុញ្ញឫទ្ធិ ស្ថាបនិកគណបក្សកម្ពុជានិយម។

គណបក្ស​កម្ពុជា​និយម អំពាវនាវ​ឱ្យ​មាន​ការ​រួបរួម​របស់​ថ្នាក់ដឹកនាំ​ប្រជាធិបតេយ្យ

គណបក្សកម្ពុជានិយម ប្រកាសឱ្យថ្នាក់ដឹកនាំអ្នកប្រជាធិបតេយ្យរួបរួមគ្នាជាធ្លុងមួយ ដើម្បីកសាងសង្គមប្រជាធិបតេយ្យនៅកម្ពុជា។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

កម្ពុជា​គ្រោង​ទិញ​អាវុធ​ធុនធ្ងន់​ទំនើបៗ​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា

ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងកាពារជាតិ បានបញ្ជាក់ថា កម្ពុជាគ្រោងទិញអាវុធធុនធ្ងន់ទំនើបៗ ដើម្បីការពារពីការគំរាមកំហែងពីប្រទេសនានា​ និង​ពង្រឹងសមត្ថភាពយោធារបស់ខ្លួនបន្ថែមទៀត ប៉ុន្តែលោកថាមិនមានចេតនាប្រឆាំង ឬគំរាមកំហែងដល់ប្រទេសណាមួយឡើយ។

លោក ស ខេង ប្រធានស្ដីទីគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តព្រៃវែង ចុះជួបសួរសុខទុក្ខ និងសំណេះសំណាលជាមួយសមាជិក-សមាជិកាគណបក្សប្រជាជនកម្ពុជាឃុំមួយចំនួនក្នុងស្រុកកំពង់ត្របែក ខេត្តព្រៃវែង ថ្ងៃទី២៥ ខែសភា ឆ្នាំ២០២២។ (ហ្វេសប៊ុកលោក ស ខេ

លោក ស ខេង បែងចែក​ស្រាបៀរ​ជាង​១ម៉ឺន​កេស​ដល់​សមាជិកបក្ស​ខេត្តព្រៃវែង

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី ស ខេង បានសម្រេចបែងចែកស្រាបៀរកម្ពុជា (Cambodia Beer) សរុបចំនួន១២ ០០០កេស ជូនដល់សមាជិកគណបក្សប្រជាជនកម្ពុជាក្នុងខេត្តព្រៃវែង ដែលធ្វើឡើងបន្ទាប់ពីលទ្ធផលបោះឆ្នោត​ឃុំ​-សង្កាត់នៅខេត្តនេះ គណបក្សកាន់អំណាច​ទទួលបានជោគជ័យ។

រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់រោងជាងជួសជុលនាវា ផែសំចត និងស្ដារឃ្លង នៅមូលដ្ឋានសមុទ្ររាម ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២២។

លោក ទៀ បាញ់ ថា​ក្រោយ​ធ្វើ​ទំនើបកម្ម​មូលដ្ឋាន​កងទ័ពជើងទឹក​រាម​រួច នឹង​មិន​អនុញ្ញាត​ឱ្យ​នរណា​ចូល​មើល​ទៀត​ទេ

រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា ថ្លែង​ថា ក្រោយ​ធ្វើ​ទំនើប​កម្ម «មូលដ្ឋានកងទ័ពជើ​ងទឹក​​​រាម» រួចរាល់ នឹងមិនអនុញ្ញាតឱ្យនរណាចូលមើលទៀតទេ ដោយសារ​ទីនោះជាមូលដ្ឋានទ័ព ហើយ​ការងារបច្ចេកទេស​យោធាជាកិច្ចការផ្ទៃក្នុង ដែលមិនអាចបង្ហាញជាសាធារណៈបាន​ទេ។​

គ.ប.ម នឹង​ដាក់​ពាក្យ​បណ្តឹងបន្ថែម​ទៅ គ.ជ.ប ដើម្បីជំរុញ​ឱ្យ​មាន​ការ​​​កែ​​ទម្រង់​ច្បាប់​បោះឆ្នោត

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន (គ.ប.ម) អះអាងថា កំពុងប្រមូលភស្តុតាង​ក្នុងការ​​​​ដាក់​​ពាក្យ​​បណ្តឹង​​បន្ថែម​​ទៅ ​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គជប) ដើម្បី​ជំរុញ​ឱ្យ​មាន​កំណែ​ទម្រង់ ឬ​ធ្វើវិសោធន​កម្ម​ច្បាប់​​បោះ​ឆ្នោត ខណៈបក្សនេះថា ​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិនេះ នៅតែមានភាព​មិន​ប្រក្រតី​ដូច​អាណត្តិ​មុនៗ​​។

លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការរំលាយ ប្រចាំនៅ​ប្រទេស​​ន័រ​វែស (Norway)។

គណបក្សភ្លើងទៀន​ថ្កោលទោស​ចំពោះ​អាជ្ញាធរ​ក្រុងភ្នំពេញ​ក្នុង​ករណី​ចាប់​និង​ឃុំខ្លួន​លោក អៀ ចាន់ណា

គណបក្សភ្លើងទៀន យល់ឃើញថា ការចាប់និងឃុំខ្លួនលោក អៀ ចាន់ណា គឺជារឿងនយោបាយសុទ្ធសាធ ដោយសារការចាប់ខ្លួននេះបានធ្វើឡើងក្នុងអំឡុងពេលដែលលោកកំពុងចូលរួមយ៉ាងសកម្មក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងថ្ងៃឃោសនាបោះឆ្នោតគណបក្សប្រជាជនកម្ពុជា ​ព្រឹកថ្ងៃទី២៧ ឆ្នាំកក្កដា ឆ្នាំ២០១៨។

លោក ហ៊ុន សែន ថា​ប្រជាធិបតេយ្យ​និង​សិទ្ធិមនុស្ស​នឹង​ត្រូវ​អនុវត្ត​នៅ​ថ្ងៃបោះឆ្នោត​នា​ថ្ងៃអាទិត្យ​នេះ

​លោក​នាយ​ករ​ដ្ឋ​មន្ត្រី​ ហ៊ុន​ សែ​ន បានផ្ញើសា​រថា​ ប្រ​ជាធិ​បតេ​យ្យនិ​ងសិទ្ធិ​មនុស្ស​នឹ​ងត្រូ​វអ​នុវ​ត្ត​នៅថ្ងៃ​អា​​​​ទិ​ត្យ​​នេះ​ ​ស្របពេល​​​លោក​ចាត់ទុកការ​ផ្ដល់វ៉ាក់សាំ​ងការពារអាយុជីវិត​ពលរដ្ឋ​ ថាជាសិ​ទ្ធិមូលដ្ឋានក្តី។

លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការរំលាយ ប្រចាំនៅ​ប្រទេស​​ន័រ​វែស (Norway)។

មេធាវីអះអាងថាការចាប់ខ្លួនសមាជិកក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាជារឿងនយោបាយ

មេធាវីការពារក្ដីឱ្យ​លោក អៀ ចាន់ណា បាន​ចាត់​ទុក​ការ​ចាប់​ខ្លួន​កូន​ក្ដីរបស់​ខ្លួន​ ថា​ជា​រឿងនយោ​បាយជា​ជាង​ការអនុវត្តច្បាប់ ដោយសារកូនក្ដីរបស់លោកគឺជាអនុប្រធានក្រុមការ​ងារ​បណ្ដោះអាសន្នគណបក្សភ្លើងទៀន​នៅខេត្ត​តាកែវ។

លោក អៀ ចាន់ណា ជា​អ្នកឃ្លាំមើល​បញ្ហា​ព្រំដែន និង​តំណាង​យុវជន​គណបក្ស​សង្គ្រោះ​ជាតិ​ដែលត្រូវបានតុលាការរំលាយ ប្រចាំនៅ​ប្រទេស​​ន័រ​វែស (Norway)។

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ដោះលែង​លោក អៀ ចាន់ណា ដោយ​ឥត​លក្ខខណ្ឌ

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា បានអំពាវនាវដល់តុលាការរាជធានីភ្នំពេញ និងរដ្ឋាភិបាលកម្ពុជា ដោះលែងសកម្មជន​ព្រំដែន លោក អៀ ចាន់ណា ដោយឥតលក្ខខណ្ឌ។

សង្គមស៊ីវិល​យល់ថា បើសិន​កម្ពុជា​បាត់បង់​ប្រព័ន្ធ​អនុគ្រោះពន្ធ (EBA) នោះ​ជា​កំហុស​របស់​មេដឹកនាំ

អ្នក​​ឃ្លាំ​មើល​​​សង្គ​​ម ​លើកឡើងថា ការមិនព្រមស្ដារស្ថានភាពសិទ្ធិមនុស្សនិងល​ទ្ធិ​ប្រជាធិបតេយ្យ ដែលនាំទៅដល់ការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA)» របស់សហភាពអឺ​រ៉ុប​​ទាំ​ងស្រុ​ងនោះ ជាកំហុសឆ្គងធំមួយ​របស់មេដឹកនាំកម្ពុជា ព្រោះ​ការបាត់បង់នោះនឹង​ធ្វើឱ្យ​ប្រ​ទេ​ស​ជាតិ​​​ខា​​ត​​បង់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ