លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

មេធាវីការពារសិទ្ធិឱ្យអនុប្រធានបក្សភ្លើងទៀនថា កូនក្ដីខ្លួនធ្លាប់ខ្ចីលុយពីក្រុមហ៊ុន រិនឆាយ ២ម៉ឺនដុល្លារអាមេរិក

មេធាវីការពារសិទ្ធិឱ្យលោក ថាច់ សេដ្ឋា ចាត់ទុកកា​រ​សើរើរឿ​ង​សំណុំ​រឿង​ចាស់​ដែល​កូនក្តី​របស់​ខ្លួនធ្លាប់ទ​ទួល​បាន​យុត្តិធម៌​ម្តង​រួច​មក​ហើយ ក្រោម​បទចោទ​ឆបោក​លុយ ដូច​អង្គហេតុដែល​​​កំ​​ពុង​​​កើ​​​ត​​ឡើង​​​នេះ​ ថា​ជា​ការចោទប្រកាន់ឱ្យ​មាន​​ការ​ភ័ន្ត​​​ច្រឡំទាំងទៅ​​លើអង្គ​​ហេតុ​​ផង និង​​​​អង្គ​​ច្បា​​ប់​​ផង ​ទាក់ទងបំណុល​​ដែលកូនក្តីរបស់ខ្លួន​ជំ​​ពាក់ក្រុមហ៊ុន​មួយ​​​ប្រ​មា​ណ​ ​២​​ម៉ឺន​​​​ដុល្លា​​រ​អាមេរិក។

លោក គឹម សុខ អ្នកវិភាគនយោបាយ។

តុលាការផ្ដន្ទាទោសលោក គឹម សុខ ឱ្យជាប់ពន្ធនាគារ១៨ខែ ខណៈសំណុំរឿងមួយទៀតបង្វិលឱ្យស៊ើបអង្កេតឡើងវិញ

សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ ក្រោមបទចោទប្រកាន់ «ញុះញង់ និងបរិហារកេរ្តិ៍» និងសងសំណងជំងឺចិត្តទៅដើមបណ្ដឹងចំនួន៥០លានរៀល ខណៈសំណុំរឿងលោក គឹម សុខ និងមនុស្ស២នាក់ទៀតត្រូវបានចៅក្រមបង្វិលឱ្យស៊ើបអង្កេតឡើងវិញ។

តុលាការផ្ដន្ទាទោសលោក គឹម សុខ ឱ្យជាប់ពន្ធនាគារ១៨ខែ និងសងជំងឺចិត្តដើមបណ្តឹងជាង១ម៉ឺនដុល្លារ

សាលាដំបូងរាជធានីភ្នំពេញ ​បានផ្ដន្ទាទោសអ្នកវិភាគនយោបាយ លោក គឹម សុខ ឱ្យជាប់ពន្ធនាគារ ១៨ខែ និងសងជំងឺចិត្តជាង ១ម៉ឺនដុល្លារ ទៅគណបក្សប្រជាជនកម្ពុជា ក្រោមបទចោទប្រកាន់ «ញុះញង់ និងបរិហារកេរ្តិ៍» ពាក់ព័ន្ធ​ការធ្វើអត្ថាធិប្បាយរឿងសម្លាប់លោកបណ្ឌិត កែម ឡី។

យានជំនិះពីរគ្រឿងចតនៅមុខផ្សារបុរី វីអាយភី ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន R.N. VIP Real Estate នៅខណ្ឌដង្កោ រាជធានីភ្នំពេញ ថ្ងៃទី៤ ខែមករា ឆ្នាំ២០២៣។

ភរិយារបស់ម្ចាស់បុរី វីអាយភី (VIP) ត្រូវបានចាប់ខ្លួនពីបទចេញសែកស្អុយ

អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឱ្យដឹង​ថា ភរិយា​របស់ម្ចាស់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន បុរី វីអាយភី (VIP) ដែលមានវិវាទជាមួយអតិថិជន ត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងករណីចេញសែកស្អុយ។

លោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀន ថ្លែងក្នុងកម្មវិធី ប្រារព្ធខួប៣១ ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស នៅទីលានប្រជាធិបតេយ្យ ក្នុងខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២។

អនុប្រធានបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន

អនុប្រធានគណបក្សភ្លើងទៀន លោក ថាច់ សេដ្ឋា ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅល្ងាចថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ នេះ។

ទិដ្ឋភាពនៅពីមុខសាលាដំបូងរាជធានីភ្នំពេញ ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។

តុលាការសម្រេចឃុំខ្លួនមន្ត្រីសង្គមកិច្ចម្នាក់ ពាក់ព័ន្ធរឿងកិបកេងថវិការដ្ឋជាង៣៨ម៉ឺនដុល្លារ

សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធ​ជន និងយុវនិតី​សម្បទាម្នាក់ ជាបណ្ដោះអាសន្ន​ នៅពន្ធនាគារ PJ ពាក់​ព័ន្ធ​រឿង​កិប​កេង​ថវិកា​រដ្ឋ​ជាង​ ៣៨ម៉ឺនដុល្លារ ។

លោក គង់ គាំ ថ្លែងក្នុងពិធីប្រកាសសុពលភាពក្រុមការងារ និងគណៈកម្មការប្រតិបត្តិ គណបក្សភ្លើងទៀន ខេត្តប៉ៃលិន កាលពីខែធ្នូ ឆ្នាំ២០២២។

តំណាងបក្សកាន់អំណាចខេត្តត្បូងឃ្មុំប្ដឹងលោក គង់ គាំ ទាមទារសំណង៥០ម៉ឺនដុល្លារ

គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តត្បូងឃ្មុំ បានប្ដឹងឧត្ដមទីប្រឹក្សាគណបក្សភ្លើងទៀន លោក គង់ គាំ ដោយទាមទារសំណងចំនួន៥០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ក្រោមហេតុផលថា សម្ដីមន្ត្រីជាន់ខ្ពស់បក្សប្រឆាំងរូបនេះដែលថ្លែងក្នុងវេទិកាសាធារណៈនៅខេត្តជាប់ព្រំដែនវៀតណាមមួយនេះ កាលពីពេលថ្មីៗនោះ ឆ្លុះបញ្ចាំងពីចេតនាញុះញង់។

អ្នកគាំទ្រនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ អំឡុងតំណាងកូដករណាហ្គាវើលដ៍ ៣រូប ដាក់ពាក្យសុំពន្យារពេលចូលឆ្លើយបំភ្លឺ តាមដីកាកោះរបស់ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ​​ ​ពាក់ព័ន្ធបណ្ដឹងរបស់ក្រុមហ៊ុន​ ក្រោមហេតុផលថាពួកគេមិនទាន់មានមេធាវី និងមិនទាន់បានត្រៀមខ្លួនរួចរាល់នៅឡើយ ព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

តំណាងកូដករណាហ្គាដាក់លិខិតស្នើសុំតុលាការបង្ហាញ «ដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ»

តំណាងកូដករណាហ្គាវើលដ៍ ៦រូប ដាក់លិខិតស្នើសុំទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីដឹងអំពីលក្ខខណ្ឌអនុវត្តតាម «ដីកាដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ» ​ ដោយថា កន្លងមក តុលាការមិនបានប្រាប់ពួកគាត់ពីខ្លឹមសារនោះឡើយ ខណៈបារម្ភពីការចាប់ចងដោយមិនដឹងខ្លួន។

លោក អំ សំអាត នាយកកិច្ចការទូទៅ​អង្គការលីកាដូ ក្នុងថ្ងៃចូលបំភ្លឺនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ពាក់ព័ន្ធនឹងរឿងបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៣។

សមត្ថកិច្ចកោះហៅមន្ត្រីសិទ្ធិមនុស្ស៤នាក់ឱ្យចូលបំភ្លឺពាក់ព័ន្ធបទចម្រៀងរ៉េប «ឈាមបាតុករ»

សមត្ថកិច្ចបានកោះហៅមន្ត្រីសិទ្ធិមនុស្សចំនួន៤នាក់ ឱ្យចូលបំភ្លឺ ចាប់ពីថ្ងៃទី៩ ខែមករា ​រហូតដល់ថ្ងៃទី១១ ខែមករា​ ពាក់ព័ន្ធនឹង​ករណីបង្ហោះគាំទ្របទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ដោយសមត្ថកិច្ចសំអាង​​ហេ​​​តុថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

សកម្មជន​ព្រៃ​ឈើ និង​ដីធ្លី​ លោក គុជ វេង អាយុ៤៧ឆ្នាំ រស់​នៅភូមិដំណាក់ត្រយឹង ឃុំព្រ​ងិល ស្រុក​ភ្នំក្រវាញ ខេត្តពោធិ៍សាត់

សាលាឧទ្ធរណ៍បាត់ដំបង កោះហៅសកម្មជនព្រៃឈើម្នាក់នៅខេត្តពោធិ៍សាត់ឱ្យចូលសវនាការនៅដើមសប្ដាហ៍ក្រោយ

សាលាឧទ្ធរណ៍​បាត់ដំបង បានកោះហៅសកម្មជ​ន​ព្រៃ​ឈើនិង​ដីធ្លីម្នាក់នៅខេត្តពោធិ៍សាត់ ឱ្យចូលសវនាការនៅសប្តាហ៍ក្រោយ​នេះ ពាក់ព័ន្ធរឿងជម្លោះដីធ្លីជាមួយ​ក្រុមហ៊ុន​ ភា​ពី​ម៉ិច​ កាល​ពី​១០ឆ្នាំមុន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ