ក្រសួងមហាផ្ទៃ

ក្រសួងមហាផ្ទៃអនុញ្ញាតឱ្យសមាគមគ្រូបង្រៀនដង្ហែធម្មយាត្រាដើម្បីលើកកម្ពស់សីលធម៌សង្គម

ក្រសួងមហាផ្ទៃ ​អនុញ្ញាត​​ឱ្យ​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯក​រាជ្យ​ ដង្ហែ​ធម្មយាត្រា​​ស្តីពី «សីលធម៌សង្គម» ពីរាជធានីភ្នំពេញ ឆ្ពោះទៅ​កាន់​ខេត្តពោធិ៍សាត់ ​នៅដើមខែកុម្ភៈ​ ខាង​មុខ​នេះ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតជ័យលាភីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៃសាកលវិទ្យាល័យវេស្ទើន សរុបចំនួន ៣២៣២នាក់ ដែលបានបញ្ចប់ការសិក្សាក្នុងឆ្នាំសិក្សា២០១៩-២០២០ ឆ្នាំសិក្សា២០២០-២០២១ និងឆ្នាំសិក្សា២០២១-២០២២ នៅមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(OCIC) ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។

លោក ហ៊ុន សែន បញ្ជាឱ្យក្រសួងពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានអនឡាញក្រោយមានការរិះគន់

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាទៅរដ្ឋមន្ត្រីក្រសួងព័ត៌មាន ពង្រឹងវិជ្ជាជីវៈអ្នកសារព័ត៌មានអនឡា​​ញ ក្រោ​​​​​​​យពីមានការរិះគន់ឥរិយាបថលោក សុវណ្ណ រិទ្ធី ចាងហ្វាងសារព័ត៌មាន TVFB ដែលបានស្ដីបន្ទោសអ្ន​​ក​ជួយលើ​ក​​​ម៉ូតូជនរងគ្រោះក្នុងគ្រោះថ្នាក់ចរាចរណ៍មួយនៅលើស្ពានជ្រោយចង្វារ កាលពីពេលថ្មីៗនេះ។

សកម្មភាពទិញលក់រវាងអ្នកលក់ដូរអាហារ និងភ្ញៀវទេសចរ នៅក្រុងព្រះសីហនុ ថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២។

រដ្ឋបាលខេត្តព្រះសីហនុ ព្រមានឃាត់ទុកយានយន្តឬរទេះលក់ដូរដែលចតលើផ្លូវថ្មើរជើងតាមបណ្តោយឆ្នេរ​

រដ្ឋបាលខេត្តព្រះសីហនុ ព្រមានឃាត់ទុកជាបណ្តោះអាសន្ន ចំពោះរាល់យានយន្ត ឬរទេះលក់ដូរនៅលើផ្លូវថ្មើរជើង ដែលក្រាលថ្មក្រានីតតាមបណ្តោយឆ្នេរ ឬលើឆ្នេរខ្សាច់ ដើម្បីកុំឱ្យប៉ះពាល់ដល់សណ្តាប់សាធារណៈ។

មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ចំនួន១០រូប ត្រូវបានហៅមកអប់រំណែនាំ និងត្រូវបានដកបញ្ឈរជើងបណ្ដោះអាសន្ន បន្ទាប់ពីមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនេះបានផាកពិន័យអ្នកបើកបរដោយមិនចេញវិក្កយបត្រ និងបានឱ្យអ្នកបើកបរផ្ទេរប្រាក់ចូលក្នុងគណនីធនាគារផ្ទាល់ខ្លួន ដែលហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣។

មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺចំនួន១០រូបត្រូវបានដកបញ្ឈរជើង ចំពោះការផាកពិន័យមិនចេញវិក្កយបត្រ

មន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ស្ពឺ ចំនួន១០រូប ត្រូវបានដកបញ្ឈរជើងបណ្ដោះអាសន្ន បន្ទាប់ពីមន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីទាំងនេះបានផាកពិន័យអ្នកបើកបរដោយមិនចេញវិក្កយបត្រ និងបានឱ្យអ្នកបើកបរផ្ទេរប្រាក់ចូលក្នុងគណនីធនាគារផ្ទាល់ខ្លួន។

ព្រឹក​ថ្ងៃ​ទី​១៧​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២១​ ការិយាល័យ​សុវត្ថិភាព​ចរាចរណ៍​ បាន​ចូលរួម​សហការ​ជាមួយ​នាយកដ្ឋាន​សុវត្ថិភាព​ចរាចរណ៍​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​ចុះ​ធ្វើ​យុទ្ធនាការ​ផ្សព្វផ្សាយ​សុវត្ថិភាព​ចរាចរណ៍​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​១​ ស្ថិត​ក្នុង​ស្រុក​កៀនស្វាយ​ ខេត្តកណ្ដាល​។

ស្នងការនគរបាលខេត្តកណ្ដាល ច្រានចោលព័ត៌មានដែលថានគរបាលចរាចរណ៍ទទួលសំណូកពីម្ចាស់រថយន្តឈ្នួល ជាថ្នូរមិនចាត់វិធានការតាមច្បាប់

ស្នងការដ្ឋាន​​នគរបាលខេត្តកណ្ដាល បានច្រានចោលចំពោះការផ្សាយ ដែលថា មន្ត្រីនគរបាល​ចរា​ចរណ៍​ខេត្ត​កណ្ដាល ទទួលសំណូកពីម្ចាស់រថយន្ត​ឈ្នួលដែលដឹកលើសចំណុះ ជាថ្នូរ​នឹង​ការ​​មិន​ចាត់​វិធាន​ការ​តាម​ច្បាប់​ចរាចរណ៍ និងថាមិនមានការគំរាមកំហែងណាមួយទៅលើអ្នកសារព័ត៌មានពលរដ្ឋ ឱ្យលុបរូបថត និងវីដេអូនោះទេ។

ពលរដ្ឋរស់នៅភូមិ១៦ ភូមិ​១៧ ភូមិ២ និងភូមិ​២៣​ ស្ថិត​ក្នុង​សង្កាត់​​បឹង​​កក់២ សង្កាត់ស្រះចក និងសង្កាត់ទឹកល្អក់១ ខណ្ឌទួលគោក និងខណ្ឌដូនពេញ ​ប្រមូល​ផ្ដុំតវ៉ា​​នៅ​មុខរដ្ឋបាល​រាជធានីភ្នំពេញ ដើម្បី​ទាមទារឱ្យមានដំណោះ​ស្រាយក្រោយរង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២។

ពលរដ្ឋរងផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍ផ្លូវដែក ស្នើអាជ្ញាធរពន្លឿនការដោះស្រាយ ខណៈពួកគេបារម្ភពីការបណ្ដេញចេញដោយបង្ខំ

ពលរដ្ឋមួយក្រុម​ដែល​រង​ផល​ប៉ះពាល់​ពី​គម្រោងអភិវឌ្ឍន៍ផ្លូវដែក នៅរាជធានីភ្នំពេញ ស្នើជាថ្មីទៀតទៅរដ្ឋបាល​​​រាជធានីភ្នំពេញ ពន្លឿនការ​ដោះស្រាយបញ្ហាដីធ្លីជូនពួកគេឱ្យបានឆាប់ ខណៈពួកគាត់​បារម្ភពីការបណ្តេញចេញដោយ​បង្ខំ និង​មិន​ទទួល​បានសំណង​​សមរម្យ ដោយ​សារ​អាជ្ញាធរនៅ​តែចង្អុល​បង្ហាញ​ឱ្យ​ពួកគេ​ទទួល​យក​ដី​នៅ​ក្រុម​ហ៊ុន​7NG ស្ថិត​នៅ​ខេត្ត​កណ្ដាល។

លោក​ ភូ​ លិ​ អភិបាលរងខេត្ត​ ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត​ ​ដើម្បីពិនិត្យ ពិភាក្សា​បំពេញបន្ថែមលើសេចក្ដីព្រាងផែនការបម្រុងឆ្លើយតបគ្រោះមហន្តរាយ​អគ្គីភ័យ(ភ្លើងឆេះព្រៃ) និងគ្រោះមហន្តរាយរាំងស្ងួត នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង ២:០០រសៀល នៅសាល​ប្រជុំសាលាខេត្តកែប​។

សង្គមស៊ីវិលថា ករណីសមត្ថកិច្ចមិនអាចចាប់ខ្លួនអតីតអភិបាលខេត្តកែបដែលប្រើហិង្សាលើស្ត្រីម្នាក់ បង្ហាញពីការអនុវត្តច្បាប់ស្តង់ដារពីរ

សង្គមស៊ីវិលផ្នែកសិទ្ធិមនុស្ស​ យល់ថា ​​ការដែលសមត្ថកិច្ច​​នៅមិនទាន់អាច​ស្វែងរកចាប់ខ្លួន​​អតីត​​អភិបាល​រង​ខេត្ត​កែប លោក ភូ លិ​ ដែលប្រើហិង្សា​លើស្ត្រីម្នាក់បណ្ដាលឱ្យ​បែក​ក្បាល​នោះ ថាជា​​​ការអនុវត្តច្បាប់​ស្ដង់ដារ​ពីរ។

អ៊ាវ ចំរើន

អតីតស្នងការខេត្តកណ្ដាលដែលធ្លាប់រងវិន័យក្រោមបណ្ដឹងពុករលួយ ត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី

អតីតស្នងការនគរបាលខេត្តកណ្ដាលដែលធ្លាប់ទទួលវិន័យពីក្រសួងមហាផ្ទៃ ក្រោមបណ្ដឹងពុករលួយ ដែលប្ដឹងដោយមន្រ្តីក្រោមឱវាទខ្លួន ទើបត្រូវបានតែងតាំងជាអនុរដ្ឋលេខាធិការនៃទីស្ដីការគណៈរដ្ឋមន្រ្តី។  

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវលេខ១៤៦B តភ្ជាប់ទៅផ្លូវលេខ១៤៨ ក្នុងខេត្តព្រះសីហនុ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២។

លោក ហ៊ុន សែន លុបចោល ស.ជ.ណ ពាក់ព័ន្ធម្ចាស់ក្រុមហ៊ុនមួយដែលត្រូវបានចោទថាក្លែងឯកសារយកដីអ្នកដទៃ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលុបចោល ស.ជ.ណ របស់ខ្លួនដែលចេញនៅដើមខែមករានេះ ពាក់ព័ន្ធករណីអគ្គនាយិកាក្រុមហ៊ុន ហេងអភិវឌ្ឍន៍ គឺលោកស្រី សៀង ចាន់ហេង និងបក្ខពួក ដែលត្រូវបានគេចោទថាប្រើប្រាស់ឯកសារក្លែងបន្លំ ដើម្បីកាន់កាប់អចលនវត្ថុរបស់អ្នកដទៃ ស្ថិតនៅ​ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល។

លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ថ្លែងក្នុងសន្និសីទសារព័ត៌មានដើម្បីបង្ហាញអំពីគោលបំណង និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ដែលជាសំណើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនៃព្រះរាជណាចក្រកម្ពុជា លើកទី១០ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២២។

ក្រសួងយុត្តិធម៌ ណែនាំស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តនីតិវិធីរឿងក្ដីព្រហ្មទណ្ឌលើជនរងគ្រោះជា «អនីតិជន»

ក្រសួងយុត្តិធម៌ បានណែនាំស្ថាប័នពាក់ព័ន្ធយកចិត្តទុកដាក់អនុវត្តនីតិវិធីសម្រាប់ជនរងគ្រោះជាអនីតិជននៅក្នុងសំណុំរឿងព្រហ្មទណ្ឌ ដូចជា ចៀសវាងចម្លើយក្នុងស្ថានភាពតក់ស្លុត ការតទល់រវាងជនល្មើសនិងជនរងគ្រោះ ជាដើម ដើម្បីបញ្ចៀសនូវផលប៉ះពាល់ដល់ប្រសិទ្ធភាពស្រាវជ្រាវ និងសតិអារម្មណ៍របស់ជនរងគ្រោះ ខណៈក្រសួងកត់សម្គាល់ថា កន្លងមក ការអនុវត្តនីតិវិធីមួយចំនួនរបស់ស្ថាប័នអយ្យការ និងតុលាការ ជាពិសេសចំពោះភាគីជនរងគ្រោះជាអនីតិជន នៅមានចំណុចខ្វះខាត។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ