អ្នក​​ជំនាញ​​​ច្បាប់​ថា ការ​ដក​សិទ្ធិ​ធ្វើ​នយោ​បាយ​​​ពី​​អ្ន​ក​​នយោ​​បាយ​​ហាក់​មិន​​ស្រប​​នឹង​រដ្ឋ​ធម្ម​នុញ្ញ

អ្នកច្បាប់ និងសិទ្ធិមនុស្ស លើកឡើងថា ការដកហូតសិទ្ធិធ្វើនយោបាយពីអ្នក​នយោ​​បាយដែលរួចទោស គឺប្រាសចាកពី​រដ្ឋធម្មនុញ្ញ ខណៈអ្នកឃ្លាំមើលខ្លះថា វិធាន​​នេះ ជាចេនាទុច្ចរិតរបស់មេដឹក​នាំ​បក្ស​កាន់អំណាច ដើម្បីតែក្រាញអំណាច​​លើសង្វៀនខ្វះសុចរិតភាព បង្កគ្រោះ​ថ្នាក់​ដល់ជាតិសាសន៍ខ្មែរ។

លោក​ហ៊ុន សែន រង​ការ​​រិះ​គន់​ថា ​ប្រឌិត​រឿង​ករណី​​​រត់​គេច​​ពី​​ការ​​​តាម​​សម្លាប់​របស់​​ខ្មែរ​ក្រហម

ក្រុមអ្នកឃ្លាំមើល បន្តធ្វើការរិះគន់លោក​ហ៊ុន សែន ថា បានបន្តព្យាយាមប្រឌិត​រឿងបំភ្លៃការពិតការដែលមេដឹក​នាំ​គណបក្សប្រជាជនកម្ពុជារូបនេះ បាន​រត់​ភៀសខ្លួនទៅវៀតណាម ដើម្បីគេចពីការតាមសម្លាប់របស់ខ្មែរក្រហម កាលពីអំឡុងខែមិថុនា ឆ្នាំ១៩៧៧ ថាជាការ«យកជីវិតធ្វើដើមទុនដើម្បីរំដោះជាតិ»​ទាំងដែលការពិតជាការរត់ប្រាសអាយុដូចពលរដ្ឋខ្មែរដទៃទៀតដែរ ខណៈ​វៀតណាមបានត្រៀមកងទ័ពចំនួន ១សែន​៨ម៉ឺននាក់ រួចជាស្រេច ដើម្បីចូល​មក​វាយផ្តួលរំលំរបបខ្មែរក្រហមដើម្បីឈ្លាន​ពាន​កម្ពុជា។

លោក​ហ៊ុន សែន លើក​​មុខ​​លោក​ហ៊ុន ម៉ាណែត ​ទោះ​​ថៃ​​កំពុង​​​បន្ត​​​ឈ្លាន​ពាន​​ដី​ខ្មែរ​​​តាម​ចិត្ត

លោក ហ៊ុន សែន ប៉ុន្មានថ្ងៃមកនេះ ត្រូវបានគេមើលឃើញថា បានខំប្រឹងប្រែងលើកមុខលោក ហ៊ុន ម៉ាណែត ដោយផ្ញើសារថា លោកប្តេជ្ញាជួយរដ្ឋាភិបាល លោកហ៊ុន ម៉ាណែត ក្នុងការធ្វើទំនើបកម្មយោធា និងគំរាមបក្សប្រឆាំង ទោះបីថៃបន្ត​ឈ្លានពានទឹកដីខ្មែរតាមចិត្ត ក្រោយ​​មានបទឈប់បាញ់ជាងកន្លះឆ្នាំមក​នេះ។

អ្នក​តាម​ដាន​ថា លោក ហ៊ុន​ សែន ជា​តួអង្គ​តែ​មួយ​គត់​ធ្វើ​ឱ្យ​ថៃ​មាន​លេស​​ឈ្លាន​​ពាន​កម្ពុជា

ក្រោយពី លោក ហ៊ុន សែន ព្យាយាមទម្លាក់​កំហុសដាក់បក្សប្រឆាំងថា ជាអ្នក​ញុះញង់ឱ្យធ្វើសង្គ្រាមប្រឆាំងការឈ្លាន​ពានរបស់ថៃនោះ អ្នកនយោបាយប្រឆាំង និងអ្នកឃ្លាំមើល លើកឡើងថា មេបក្សកាន់អំណាចជាតួអង្គតែមួយ​គត់ ជាអ្នកធ្វើឱ្យថៃមានលេស លើក​ទ័ព​មក​ឈ្លាន​ពាន រហូតដណ្តើមទឹកដីខ្មែរជាង​៧០​ទីតាំង​យកទៅគ្រប់គ្រងរហូតបច្ចុប្បន្ន។

លោ​ក​​ហ៊ុន សែន ត្រូវ​បាន​​ជំរុ​ញ​ឱ្យ​​លា​លែង​ពី​តំណែង​​ចំពោះ​​ការ​​ដឹក​​នាំ​​ប្រទេស​​​​​​​ធ្វើ​​​ឱ្យ​​បាត់​​បង់​ទឹ​ក​​ដី​

អ្នកឃ្លាំមើល ជំរុញឱ្យលោកហ៊ុន សែន លាលែងពីតំណែង ហើយស្ថាប័នអនុវត្តច្បាប់គួរត្រូវបើកធ្វើការស៊ើបអង្កេតដើម្បី​ផ្តន្ទាទោស បន្ទាប់ពីប្រធានគណបក្ស​ប្រជាជនកម្ពុជារូបនេះ បានទទួលស្គាល់កំហុស ដែលដឹកនាំប្រទេសមិនបានពង្រឹងវិស័យការពារជាតិ ធ្វើ​ឱ្យ​ថៃ​អាច​វាយឈ្លានពានទឹកដីកម្ពុជាបាន ថែម​ទាំងនៅបន្តគំរាមតាមវាយអ្នក​រិះ​គន់​លើ​ការបាត់បង់ទឹកដី។

CAT ថា វោហា​សាស្ត្រងើ​ប១​វាយ​១​​របស់​​លោក ​ហ៊ុន សែន ជា​បទ​ល្មើស​​ព្រហ្ម​ទណ្ឌ​​​ត្រូវ​​ផ្តន្ទា​ទោស​

ក្រុមអ្នកតស៊ូមតិកម្ពុជា(CAT) ដែលមានមូលដ្ឋាននៅប្រទេសអូស្ត្រាលី នៅថ្ងៃ​ទី៩​ខែ​មិថុនា​នេះបានចេញអត្ថបទវិភាគមួយ ទៅ​លើការចុះទៅតាមបណ្តាខេត្តជាបន្តបន្ទាប់របស់ លោក ហ៊ុន សែន នាពេលនេះថា ជាការរំលោភអំណាច​លើ​ស្ថាប័ន​នីតិប្រតិបត្តិ និងថា វោហា​សាស្ត្រ​«ងើប១វាយ១» ជាការបំភិតបំភ័យ​ជាសាធារណៈ រំលោភលើក្រមព្រហ្មទណ្ឌ​កម្ពុជា។

អង្គ​ការ​លើក​លែង​ទោស​លាត​ត្រដាង​ភាព​បរា​ជ័យ​លោក ហ៊ុន ម៉ាណែត ក្នុង​​ការ​លុប​បំ​​​បាត់​ទីតាំង​ឆបោក

ផ្អែកលើរបាយការណ៍ស្រាវជ្រាវរបស់អង្គ​ការ​លើកលែងទោសអន្តរជាតិ (Amnesty International) ស្តីពី «បរាជ័យនៃការបង្រ្កាប​លើទីតាំងប្រព្រឹត្តអំពើឆបោក និងការជួយដល់ជនរងគ្រោះរបស់កម្ពុជា» បោះ​ពុម្ពផ្សាយជាផ្លូវការនៅក្នុង​ខែ​មិ​ថុនា ឆ្នាំ២០២៦ បង្ហាញឱ្យឃើញនូវទិដ្ឋភាពស៊ីជម្រៅ និងការវិភាគយ៉ាងម៉ត់​ចត់​អំពីលទ្ធផល និងផលប៉ះពាល់នៃយុទ្ធនាការបង្ក្រាបឧស្សាហកម្មឆបោក​អន​ឡាញ​នៅ​កម្ពុជា។

ខ្មែរ​​អាច​បន្ត​​រង​ទុក្ខ​​តជំនាន់​ ​បើ​នៅ​​តែ​ស្ថិតក្រោ​ម​ការ​​ដឹក​នាំងើ​ប​​១វ៉ៃ​១​​របស់​​លោក​​ហ៊ុន សែន

អ្នកឃ្លាំមើលមួយចំនួន និងអ្នកនយោ​បាយ​ប្រឆាំង លើកឡើងថា ខ្មែរមិនអាច​រក​ការឯកភាពជាតិឃើញដើម្បីធ្វើឱ្យខ្មែរមានការរួបរួមសាមគ្គី ធ្វើឱ្យខ្មែរខ្លាំងបាន​​នោះ​ទេ និងនៅតែបន្តរស់នៅរងទុក្ខ​តជំនាន់ ថែមទាំងអាចបាត់បង់ប្រទេសទៀតផង បើនៅតែស្ថិតក្រោមការដឹកនាំងើបមួយវ៉ៃមួយ ដើម្បីបានកាន់អំណាចតពូជរបស់ លោក ហ៊ុន សែន ដូចបច្ចុប្បន្ន។

លោក ហ៊ុន សែន រង​​កា​រ​​​រិះ​គន់​​រឿ​ង​​ដោះ​ស្រាយ​​​ឱ្យ​​ឧកញ៉ា មិន​​​អើ​ពើ​ពលរដ្ឋ​រង​គ្រោះ​រាប់​លាន​នាក់

នៅគ្រាដែលប្រធានព្រឹទ្ធសភា លោក ហ៊ុន សែន ក្នុងនាមប្រមុខរដ្ឋស្ដីទី ចេញមុខរកដំណោះស្រាយឱ្យឧកញ៉ាម្នាក់រឿងឆបោក ហើយបន្សល់ទុកពលរដ្ឋរងគ្រោះរាប់ម៉ឺននាក់ ចាញ់បោកក្រុមឧកញ៉ា អ្នក​រងគ្រោះពីការបាត់បង់ទឹកដី និងប្រព័ន្ធ​តុលាការផងនោះ រងការរិះគន់ថា មេដឹកនាំរូបនេះ បានយកចិត្តទុកដាក់ជាមួយតែជនខិលខូច មិនឱ្យតម្លៃដល់​ជន​រង​គ្រោះជាអ្នកស្លូតត្រង់។

មេបក្ស​​​កាន់​អំណាច​រង​ការ​រិះ​គន់​ថា​ចុះ​មូល​ដ្ឋាន​ពង្រឹង​អំណាច​តែ​បណ្តោយ​ឱ្យ​ថៃ​ឈ្លាន​ពាន​តាម​ចិត្ត

ការបន្តកៀរគរក្រុមមន្ត្រីយ៉ាងច្រើន ចុះមូលដ្ឋានរបស់ លោកហ៊ុន សែន និងការចុះទៅសម្ពោធសមិទ្ធផលនានារបស់លោក​ហ៊ុន ម៉ាណែត ត្រូវបានអ្នកឃ្លាំមើល​រិះគន់ថា ជាការបង្ហាញពីការមិនសូវយកចិត្តទុកដាក់លើបញ្ហាបូរណៈភាពទឹកដី ដែលកំពុងទទួលរងការឈ្លាន​ពាន​​ពី​ថៃ និងក៏ជាការមិនផ្តល់អាទិភាព​​ដល់សុខទុក្ខរបស់កងទ័ពជួរមុខដែលកំពុងជួបការលំបាកផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ