
អ្នកឃ្លាំមើលចាត់ទុកការដោះលែងអ្នករិះគន់និងយុវជនបរិស្ថានជាការស្តារមុខមាត់កម្ពុជាលើឆាកអន្តរជាតិ
ស្របពេលដែលអង្គការជាតិ និងអន្តរជាតិចំនួន ៧០ស្ថាប័ន រួមគ្នាស្នើផ្ទាល់ទៅកាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ទាមទារដោះលែងសកម្មជនមាតាធម្មជាតិទាំង ៥នាក់នោះ អ្នកឃ្លាំមើលស្ថានការណ៍នយោបាយនៅកម្ពុជា ក៏ចង់ឃើញអាជ្ញាធរសម្រេចដោះលែងពួកគេដូចគ្នា។ អ្នកឃ្លាំមើលថា បើអាជ្ញាធរដោះលែងពួកគេពិតមែន វាគឺជាសារដ៏សំខាន់បង្ហាញប្រាប់អន្តរជាតិថា កម្ពុជាចង់បើកលំហប្រជាធិបតេយ្យឡើងវិញ។









