
ប្រធានអាស៊ានសារភាពថាកិច្ចប្រជុំ៣ថ្ងៃនៅកម្ពុជាមិនអាចដោះស្រាយបញ្ហាធំៗតំបន់និងពិភពលោកបានភ្លាមៗនោះទេ
កម្ពុជាដែលជាប្រធានអាស៊ាននៅឆ្នាំ ២០២២ ថា ការរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ (AMM) និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រព្រឹត្តទៅ ប្រកបដោយជោគជ័យ ប៉ុន្តែក៏សារភាពដែរថា កិច្ចប្រជុំដែលមានរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែសីហា មិនអាចដោះស្រាយបញ្ហាធំៗនៅក្នុងតំបន់ និងពិភពលោកបានភ្លាមៗដូចការចង់បាននោះទេ។









