
បទយកការណ៍៖ «សៀវភៅមួយ សហគមន៍មួយ» យុទ្ធនាការបំផុសវប្បធម៌ការអានក្នុងសហគមន៍ទូទាំងប្រទេស
«សម្រាប់ខ្ញុំ រំភើប ហើយមានមោទកភាព។ មោទកភាព ក្លាយជាតំណាងខេត្តរបស់ខ្លួន។ សប្បាយរីករាយ ហើយមានឱកាសអាចបញ្ចេញ អ្វីដែលខេត្តរបស់ខ្លួនមានលើឆាកជាតិ»។
«សម្រាប់ខ្ញុំ រំភើប ហើយមានមោទកភាព។ មោទកភាព ក្លាយជាតំណាងខេត្តរបស់ខ្លួន។ សប្បាយរីករាយ ហើយមានឱកាសអាចបញ្ចេញ អ្វីដែលខេត្តរបស់ខ្លួនមានលើឆាកជាតិ»។
ធ្លាប់តែជាបុគ្គលដែលមានកាយសម្បទាមាំមួន និងបង្ហាញក្បាច់គុននៅលើសង្វៀនប្រដាល់គុនខ្មែរយ៉ាងស្វាហាប់ ប៉ុន្តែជីវិតយុវជនម្នាក់បានផ្លាស់ប្តូរទាំងស្រុងពីអាជីពលើសង្វៀន មកជាអ្នកអង្គុយលើរទេះជនពិការ ក្បែរធុងក្លាសេទឹកនិងភេសជ្ជៈនៅតាមភ្លើងស្តុប និងទីប្រជុំជននានាជំនួសវិញ។
ក្រុមស្រ្តីថ្ងៃសុក្រ ដែលសកម្មចេញមុខទាមទារឱ្យតុលាការដោះលែងស្វាមីរបស់ខ្លួន បានរម្លឹកពីការតស៊ូរបស់អ្នកស្រី សោម ចន្ធូ ដែលបានទទួលមរណភាពកាលពីពេលថ្មីៗនេះ ទាំងមិនទាន់សម្រេចបំណងរកយុត្តិធម៌ឱ្យស្វាមីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារត្រពាំងផ្លុងបាននៅឡើយ។
រាជរដ្ឋាភិបាល កាលពីថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ បានដាក់ព្រៃព្រះរការ ជាដែនជម្រកសត្វព្រៃ ដែលមានទំហំ៩៦ ០០០ហិកតា នៅភូមិសាស្ត្រប្រជុំ ៣ស្រុក គឺស្រុកជាំក្សាន្ត ស្រុកត្បែងមានជ័យ និងស្រុកឆែប ខេត្តព្រះវិហារ។ បើទោះបីជាបានដាក់បញ្ចូលជាតំបន់ដែនជម្រកសត្វព្រៃយ៉ាងណាក្ដី ក៏ប្រជាសហគមន៍ជនជាតិដើមភាគតិចគួយ នៅឃុំប្រមេរុ ស្រុកត្បែងមានជ័យ នៅតែអះអាងថា ព្រៃព្រះរការ នៅតែរងការទន្ទ្រាន និងកាប់បំផ្លាញពីសំណាក់ឈ្មួញ ក្រោមរូបភាពជួលប្រជាពលរដ្ឋមូលដ្ឋាន និងជនចំណាកស្រុកកាប់បំផ្លាញ។
អតីតសមាជិកយុវជនខ្មែរថាវរៈមួយរូប កញ្ញា អេង ម៉ាឡៃ ហៅ«សូ មេត្តា» ត្រូវបានគេស្គាល់កាន់តែច្រើន ក្រោយពេលកញ្ញាបានប្រឡូកការងារសង្គមមួយចំនួន ដូចជាទាមទារឱ្យមានយុត្តិធម៌សង្គម ចូលរួមកិច្ចការពារបរិស្ថាន ការនិយាយកែលម្អ ឬចំណុចអសកម្មរបស់រដ្ឋាភិបាលជាមួយប្រព័ន្ធផ្សព្វផ្សាយ ការចូលរួមពិធីកោសក់ទាមទារឱ្យដោះលែងថ្នាក់ដឹកនាំសហជីពក្រុមហ៊ុនណាហ្គាវើលដ៍កាលពីដើមឆ្នាំមុន ការចូលរួមទាមទារឱ្យដោះលែងលោក រ៉ុង ឈុន ជាដើម។
ស្ថិតនៅក្នុងភូមិពូកេះ ឃុំមេម៉ង់ ក្នុងស្រុកកែវសីមា សាលាបឋមសិក្សាត្រាំងកិត ដែលស្ថិតនៅតំបន់ដាច់ស្រយាលមួយបានបង្កើតឡើងក្នុងអំឡុងឆ្នាំ២០១៥ នៅលើផ្ទៃដីប្រមាណ ១ហិកតា ដែលមានចម្ងាយជាង ៤០គីឡួម៉ែត្រពីទីរួម ខេត្តមណ្ឌលគិរី។ គ្រូបង្រៀននៅទីនោះបានឱ្យដឹងថា សាលានេះមានសភាពចាស់ ខ្វះខាតទឹកស្អាត និងបន្ទប់ទឹក ឬបង្គន់អនាម័យ ខណៈផ្លូវចូលទៅកាន់សាលា មានជង្ហុកធំៗ ភក់ជ្រាំ និងមានសភាពស្ងាត់ជ្រងំ អមដោយព្រៃនៅសងខាងផ្លូវ ដែលពិបាកដល់ការធ្វើដំណើររបស់គ្រូបង្រៀន និងការនាំចូលសម្ភារៈផ្សេងៗចូលទៅក្នុងភូមិ។
តំបន់អង្គរ គឺជាប៉ូលទេសចរណ៍វប្បធម៌ដ៏សំខាន់បំផុតរបស់កម្ពុជា ដែលសម្បូរទៅដោយប្រាង្គប្រាសាទបុរាណ បុរាណស្ថាននានា ផ្សារភ្ជាប់នឹងបណ្ដុំប្រពៃណីទំនៀមទម្លាប់ ដែលបានបន្សល់ទុក និងមានរហូតដល់សព្វថ្ងៃ។ តំបន់នេះត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌវប្បធម៌ពិភពលោក នៃអង្គការយូណេស្កូ នៅឆ្នាំ១៩៩២។ បន្ទាប់មក ដើម្បីស្ដារនិងអភិវឌ្ឍទេសចរណ៍ អាជ្ញាធរដើម្បីការពាររមណីយដ្ឋាន និងរៀបចំតំបន់អង្គរ ដែលហៅកាត់ថា «អាជ្ញាធរជាតិអប្សរា» ក៏ត្រូវបានបង្កើតឡើងដែរ ក្នុងឆ្នាំ១៩៩៥។
មន្ត្រីនៃសារមន្ទីរជាតិភ្នំពេញ បានដាក់ពាក្យប្ដឹងទៅស្ថាប័នប្រឆាំងអំពើពុករលួយ ដោយចោទប្រកាន់ប្រធាននាយកដ្ឋានសារមន្ទីរនេះថា យកស្ថាប័នរដ្ឋមកធ្វើជាអាជីវកម្មផ្ទាល់ខ្លួន ដោយអាងសែស្រឡាយរដ្ឋមន្ត្រីក្រសួងវប្បធម៌។
ក្រុមយុវជនស្ម័គ្រចិត្តវ័យក្មេងចំនួន១២នាក់កំពុងរៃអង្គាសថវិកាតាមបណ្តាញសង្គម ក្នុងគោលបំណងសាងសង់បណ្ណាល័យសម្រាប់កុមារជនជាតិដើមភាគតិច ក្នុងខេត្តរតនគិរី ដើម្បីជំរុញឱ្យពួកគេទទួលបានការសិក្សាអប់រំពេញលេញដូចទៅនឹងកុមាររស់នៅទីក្រុងដែរ។
គ្រូបង្រៀនស្ម័គ្រចិត្តនៅកម្ពុជាក្រោម បានលះបង់ពេលវេលា និងថវិកាផ្ទាល់ខ្លួន ដើម្បីបង្រៀនភាសាខ្មែរដល់ព្រះសង្ឃ កុមារ យុវជន និងពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅលើទឹកដីគ្រប់គ្រងដោយប្រទេសវៀតណាម ដើម្បីថែរក្សាអក្សរសាស្រ្តជាតិមិនឱ្យបាត់បង់ បើទោះបីមិនមានការជួយឧបត្ថម្ភពីរដ្ឋអំណាចវៀតណាមក៏ដោយ។
Everybody Well-Informed, Everybody Empowered
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យក្នុងស្រុកមួយ ដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីវិទ្យុ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២២ រក្សាសិទ្ធិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម