
នាវាចម្បាំងមួយគ្រឿងរបស់អូស្ត្រាលីនឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ
ស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជា បានឱ្យដឹងថានាវាចម្បាំងមួយគ្រឿងរបស់ខ្លួន នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃ ក្នុងគោលបំណងបង្កើតកិច្ចសហប្រតិបត្តិការកងទ័ពជើងទឹករវាងប្រទេសទាំងពីរ ព្រមទាំងផ្លាស់ប្តូរយោបល់គ្នាទៅវិញទៅមកលើបញ្ហាមួយចំនួនទៀត។