សំណង់អគារថ្មីៗនៅខេត្តព្រះសីហនុ

ក្រសួងរៀបចំដែនដីនឹងជួបប្រជុំជាមួយតំណាងក្រុមហ៊ុនសាងសង់ក្នុងសប្តាហ៍នេះ

រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងជួបប្រជុំជាមួយតំណាងក្រុមហ៊ុនសាងសង់នៅក្នុងសប្តាហ៍នេះ ដើម្បីសិក្សាពីគម្រោងប្លង់ និងការសាងសង់អគារ។

លោក-ហ៊ុន-សែន

GDP ចោទរដ្ឋាភិបាលថានៅតែរក្សាទុកមន្ត្រីអសមត្ថភាពក្រោយរលំអគារ

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន (GDP)​ ហៅ​ការដែល​រដ្ឋាភិបាល​ផ្តល់​ភារកិច្ច​ថ្មី​ ដល់​មន្ត្រី​ជាប់ពាក់ព័ន្ធ​ទៅ​នឹង​ព្រឹត្តិ​ការណ៍​រលំ​អគារ​សម្លាប់​មនុស្ស​នៅ​ខេត្ត​ព្រះសីហនុ​ថា​ ជា​ការ​រក្សាទុក​មន្ត្រី​អសមត្ថភាព​ក្នុង​ក្រម​ខណ្ឌ​រដ្ឋ​ បង្កើត​ជា​មន្ទិលសង្ស័យ​ដល់​ការស្វែងរក​យុត្តិធម៌​ជូន​ជនរងគ្រោះ​។

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

លោក ស ខេង ថាគណៈកម្មការរកឃើញសំណង់​៥កន្លែងនៅព្រះសីហនុ សាងសង់គ្មានច្បាប់​

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានឲ្យដឹង​ថា​គិតត្រឹម​យប់ម្សិលមិញ គណៈកម្មការ​ត្រួតពិនិត្យ​គុណភាពសំណង់នៅ​ខេត្តព្រះសីហនុ បាន​រក​ឃើញសំណង់​ចំនួន​៥កន្លែង​ ​កំពុងសាងសង់ដោយគ្មានច្បាប់អនុញ្ញាត។

នាយករដ្ឋមន្ដ្រី បន្ដថ្លែងការពារការវិនិយោគរបស់ចិននៅកម្ពុជា

លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានបន្ដថ្លែងការពារការវិនិយោគរបស់ចិននៅកម្ពុជា ក្រោយពីមាន​ការរិះគន់​ពី​វត្តមាន​របស់​ចិន​ នៅខេត្ត​ព្រះសីហនុក្រោយពីមាន​ហេតុការណ៍បាក់​អគារ​កម្ពស់​៧ជាន់​របស់​ចិន​ និងក្រោយមានការ​ចោទប្រកាន់​ថា​ «កម្ពុជា​កំពុងធ្លាក់​ចូល​ក្នុងអន្ទាក់​បំណុល​របស់​ប្រទេសកុម្មុស្តនីស្ត​មួយនេះ»។

លោក​ ហ៊ុន​ សែន​ បញ្ជា​ឱ្យ​បន្ត​រក​មូល​ហេតុ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ​

លោក​នាយករដ្ឋមន្ត្រី ហ៊ុន​ សែន​ បាន​អះអាង​ថា​ សោកនាដកម្ម​នៃ​ការ​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ ​ជា​មេរៀន​សម្រាប់​រដ្ឋាភិបាល​ ឱ្យ​ប្រើ​វិធានការ​ទប់ស្កាត់​ ​សំណង់អាណាធិបតេយ្យ​លើទឹក​ដី​កម្ពុជា​។

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

តុលាការសម្រេចឃុំខ្លួនជនជាតិចិន៤នាក់ ករណីបាក់​អគារ​នៅខេត្តព្រះសីហនុ

សាលាដំបូងខេត្តព្រះសីហនុ សម្រេចឃុំខ្លួនជនជាតិចិនចំនួន៤នាក់ ពាក់ព័ន្ធករណីបាក់អគារកម្ពស់៧ជាន់ ដែលបណ្ដាលឱ្យកម្មករជាច្រើននាក់ស្លាប់ និងរងរបួស។

ហ៊ុន សែន

លោក ហ៊ុន សែន ថា​ការលាលែងរបស់លោក យន្ត មីន បង្ហាញពីការទទួលខុសត្រូវ

លោក ហ៊ុន សែន បានលើកឡើងនៅល្ងាចនេះថា ​ការលាលែងពីដំណែង​អភិបាល​ខេត្តព្រះ​សីហនុ របស់​លោក យន្ត មីន បង្ហាញពីការទទួលខុសត្រូវ​របស់អាជ្ញាធរនៅចំពោះមុខប្រជា​ពលរដ្ឋ។

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

ជំនួយកើនដល់១,៧លានដុល្លារសម្រាប់ជនរងគ្រោះដោយគ្រោះថ្នាក់បាក់អគារចិននៅព្រះសីហនុ

ហ្វេសប៊ុកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យដឹងថា សប្បុរសជនបានផ្ដល់ជំនួយជាបន្ដបន្ទាប់សរុបជាទឹកប្រាក់ប្រមាណ ១លាន៧សែនដុល្លារហើយ គិតត្រឹមថ្ងៃម៉ោង១១និង៣០នាទី ថ្ងៃចន្ទនេះ។

លោក សុខ ប៊ុន

ព្រះរាជអាជ្ញាចោទប្រកាន់លោក សុខ ប៊ុន ករណីរំលោភ​ដី​រដ្ឋនៅ​​ខេត្តព្រះសីហនុ

ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ សម្រេចចោទប្រកាន់លោកឧកញ៉ា សុខ ប៊ុន និងអាជ្ញាធរចំនួន៥នាក់ទៀត ពាក់ព័នឹងករណីរំលោភដីរដ្ឋ​នៅសង្កាត់កោះរ៉ុង ខេត្តព្រះសីហនុ កាលពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

អាជ្ញាធរ​ខេត្តព្រះសីហនុ ថា​ការ​ជួយ​សង្គ្រោះ​ចំណាយ​ពេល​យូរ​ដោយ​សារ​ភាព​រញ៉េរញ៉ៃ​នៃអគារ​បាក់​បែក

អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ថា​ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​ត្រូវ​ការ​ពេលវេលា​បន្ថែម​ទៀត​ដើម្បី​រុះរើ​អាគារ​បាក់បែក​ដើម្បី​រក​ជនរងគ្រោះ ដោយ​ថា​ស្ថានភាព​រញ៉េរញ៉ៃ​នៃ​អាគារ និង​បារម្ភ​ពី​ពលរដ្ឋ​ដែល​អាគារ​បាក់​លើ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ