
សហគមន៍ស្នើអាជ្ញាធរខេត្តស្ទឹងត្រែងគ្រប់គ្រងរ៉ែមាសឱ្យបានត្រឹមត្រូវក្នុងឧទ្យានជាតិវើនសៃ-សៀមប៉ាង
កន្លែងជីករ៉ែមាស និងការផលិតមាសខុសច្បាប់នៅតំបន់ភ្នំតូច ក្នុងស្រុកសៀមប៉ាង នៅតែកើតមានច្រើន បើទោះបីអាជ្ញាធរខេត្តស្ទឹងត្រែងព្រមានចាត់វិធានការបង្ក្រាបយ៉ាងណាក្តី។ ប្រការនេះ ប្រជាសហគមន៍ និងមន្ត្រីសង្គមស៊ីវិល បារម្ភពីការបំពុលទឹកដោយសារជាតិគីមី ដែលអ្នកផលិតមាស ជាជនជាតិវៀតណាម ក្នុងតំបន់នោះ អាចនឹងបង្ហូរចូលទៅអូរធម្មជាតិ ប៉ះពាល់សត្វព្រៃ និងពលរដ្ឋដែលប្រើប្រាស់ទឹក។









