
អ្នកស្រឡាញ់ធនធានសមុទ្រជំរុញឱ្យលោក ហ៊ុន ម៉ាណែត ចាត់វិធានការពារព្រៃកោងកាង
មន្ត្រីសង្គមស៊ីវិល និងសហគមន៍នេសាទ បង្ហាញការព្រួយបារម្ភយ៉ាងខ្លាំងពីការបាត់បង់ធនធានមច្ឆាសមុទ្រ ក្រោយសង្កេតឃើញថា បរិវេណព្រៃលិចទឹកភាគច្រើន ក្នុងខេត្តព្រះសីហនុ ត្រូវគេកាប់ទន្ទ្រានធ្វើជាកម្មសិទ្ធិឯកជនដោយមានឯកសារទទួលស្គាល់ពីស្ថាប័នពាក់ព័ន្ធ។









