ជន​ជាតិ​ដើម​​ខេត្ត​​មណ្ឌល​គិរី​​រ​ង​​ពាក្យ​​បណ្ដឹង​​ក្រោយ​​ទម្លាយ​​​រឿង​​​អ្នក​​លួច​​ធ្វើ​​ប្លង់​​រំលោភ​​យក​​ដី

ជនជាតិដើមភាគតិចព្នង ២នាក់ នៅខេត្តមណ្ឌលគិរី ក្នុងចំណោមពលរដ្ឋជាង ៥០គ្រួសារ ព្រួយបារម្ភពីសុវត្ថិភាព ក្រោយពីបុគ្គលមានលុយមានអំណាច​លួច​​ធ្វើប្លង់រឹងដោយស្ងាត់ៗ រំលោភ​យក​ដីធ្លី​អាស្រ័យ​ផលបែបប្រពៃណីរបស់ពួកគាត់ ហើយថែមទាំងប្ដឹងពួកគាត់ទៀត។

កសិករ​​ជាង១៤០​គ្រួសារ​នៅ​ខេត្ត​ព្រះ​វិហារ​តវ៉ា​ថ្មី​ទៀត​ដោយ​​ខ្លាច​​បាត់​ដី​ទៅ​ក្រុម​ហ៊ុន​កូន​លោក ទ្រី ភាព

កសិករជាង ១៤០គ្រួសារ នៅខេត្តព្រះ​វិហារ ចេញតវ៉ាជាថ្មីទៀត ដោយបារម្ភខ្លាច​មានការបណ្តេញចេញពីដីធ្លាប់អាស្រ័យ​ផល ជុំវិញបញ្ហាដីធ្លីជាមួយ​សែ​ស្រឡាយ​អ្នកមានអំណាច បើទោះបីជារដ្ឋាភិ​បាលបានដាក់ចេញ​គោល​នយោ​បាយ​ជាអាទិភាព ជាង៣ឆ្នាំ ដើម្បី​លើកកម្ពស់​ជីវភាពកសិករក្តី។

ស្តី្រ​ម្នាក់​​រង​គ្រោះ​​ពី​​ការ​​បណ្តេញ​ចេញ​​​​ពី​​តំបន់​​​អន្ទង់​​អាំង ​ដា​ក់​ញត្តិ​នៅ​រដ្ឋ​សភា​​សុំ​អន្តរា​គមន៍​រឿង​​​ដី​ធ្លី

ស្ត្រីដែលមានបញ្ហាដីធ្លីនៅតំបន់អន្ទង់​អាំង​ឬភ្នំ១៥០០ ខេត្តពោធិ៍សាត់ បានបន្ត​ដាក់ញត្តិនៅរដ្ឋសភា នាព្រឹកថ្ងៃសុក្រ​នេះ ស្នើសុំអន្តរាគមន៍ទៅអាជ្ញាធរខេត្ត ឱ្យដោះស្រាយបញ្ហាវិវាទដីធ្លីដែល​អូស​បន្លាយពេលជាង១ឆ្នាំមកហើយ នៅពុំ​ទាន់​មានដំណោះស្រាយ ខណៈរូបគាត់កំពុង​ជួបវិបត្តិជីវភាពធ្ងន់ធ្ងរ និងពុំមាន​ទីជម្រករស់និងអាស្រ័យផល។

ក្រោយ​មាន​ការ​តវ៉ា​មន្ត្រី​បំភ្លឺ​ថា​ការ​ផ្តល់​ផ្ទះជូ​ន​ជន​ភៀស​សឹក​ធ្វើ​ជា​ជំហានៗ

ក្រោយពលរដ្ឋភៀសសឹកផ្ទុះការតវ៉ា រដ្ឋបាល​ខេត្តបន្ទាយមានជ័យបានចេញបំភ្លឺថា ការផ្តល់ផ្ទះឱ្យអ្នករងគ្រោះពីការឈ្លានពានរបស់ថៃ ធ្វើឡើងជាជំហានៗ តាមរយៈនៃការចាប់ឆ្នោតតាមលំដាប់លំដោយ រវាងអ្នកចុះឈ្មោះមុននិងអ្នកចុះឈ្មោះក្រោយ។

ពលរដ្ឋ​​ភៀស​​សឹក​ផ្ទុះ​ការ​តវ៉ា​ដោយ​ចោទ​ថា​ការ​បែង​ចែក​​​ផ្ទះ​​ស្នាក់​នៅ​​បណ្ដោះ​អាសន្ន​​គ្មាន​​តម្លា​ភាព

ពលរដ្ឋភៀសសឹក នៅភូមិបន្ទាយមានឫទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយ​មានជ័យ បានផ្ទុះការតវ៉ា ដោយ​ចោទអាជ្ញាធរថា ការបែងចែកផ្ទះឱ្យពួកគាត់ ស្នាក់នៅបណ្តោះអាសន្នធ្វើឡើងខ្វះតម្លាភាព ប្រកាន់បក្ខពួក ដែលបញ្ហានេះ សង្គមស៊ីវិលនិងគណបក្សប្រឆាំង ជំរុញ​រដ្ឋាភិបាលពិនិត្យឡើងវិញ ដើម្បីកុំ​ឱ្យគេជួបវិបត្តិផ្ទួនៗ ក្រោយរងគ្រោះដោយ​ថៃ​ឈ្លាន​ពាន។

អាជ្ញាធរ​​ខេត្ត​​ព្រះវិ​ហារ​​​រង​​ការ​​ចោទ​​ថា​គ្មាន​​ឆន្ទៈ​​ដោះ​ស្រាយ​​​ដីធ្លី​​រវាង​​ពលរដ្ឋ​​ពីរ​​ឃុំ​​និង​​ក្រុម​ហ៊ុន​​កូនលោក ​ទ្រី ​ភាព

ពលរដ្ឋជាង ៩០នាក់ ក្នុងចំណោមពលរដ្ឋ ១៤៦គ្រួសារ រស់នៅក្នុងឃុំរួសរាន់ និង​ឃុំរីករាយស្រុករវៀង នៅព្រឹកថ្ងៃ​ទី​០៧ ខែមេសា នាំគ្នាជិះគោយន្តជាច្រើនគ្រឿង ធ្វើដំណើរទៅសាលាស្រុករវៀង ដើម្បីពឹងឱ្យអភិបាលស្រុកផ្ដល់ដំណោះស្រាយវិវាទដីធ្លី ដែលក្រុមហ៊ុន ក្លូប៊ល ហ្រ្គីន (Global Green Energy Development) ហ៊ុមព័ទ្ធយកជាបន្តបន្ទាប់​​ចាប់តាំងពីឆ្នាំ២០២៤ មកទល់ពេល​នេះ។

សកម្មភាព​​កាប់​ទន្ទ្រាន​ដី​ព្រៃ​កោង​កាង​យក​ធ្វើ​ជា​កម្ម​សិទ្ធិ​​នៅ​​ខេត្ត​​ព្រះ​​សីហនុ​កំពុង​កើន​ឡើង

សង្គមស៊ីវិល និងសហគមន៍នេសាទនៅខេត្តព្រះសីហនុ និយាយថា ការកាប់ទន្ទ្រាន​ព្រៃកោងកាងយកធ្វើជាកម្មសិទ្ធិឯកជន កំពុងកើនឡើងយ៉ាងគំហុក គ្មានការទប់ស្កាត់ពីអាជ្ញាធររដ្ឋទេ ដែលជាក្តីបារម្ភថា ធនធានសមុទ្រក្នុងខេត្តនេះ នឹងជួបហានិភ័យឆាប់ៗ បើរដ្ឋាភិ​បាល​មិនទប់ស្កាត់ឱ្យបានទាន់ពេល ។

សហគមន៍​ខេត្ត​កោះកុង​ថា​ការ​បំផ្លាញ​ព្រៃ​​​កោង​កាង​​កំពុង​​គំរាម​កំហែង​ជីវិត​អ្នក​នេសាទ​សមុទ្រ​

ពលរដ្ឋជាង ៤០០គ្រួសារ រស់នៅក្នុងភូមិចំនួន ៨ ក្នុងឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង អស់សង្ឃឹមពីភាពព្រងើយកន្តើយរបស់អាជ្ញាធរខេត្តនេះដែល មិនទប់ស្កាត់សកម្មភាពកាប់ព្រៃកោងកាងខុសច្បាប់។ ពួកគាត់អះ​អាង​ថា មក​ទល់ពេលនេះ ព្រៃកោងកាងដែលជាកន្លែងអ្នកភូមិនេសាទសត្វសមុទ្រចិញ្ចឹម​ជីវិត បែរជាជំនួសមក​វិញ​ពុះ​ដី​ឡូតិ៍ និង​ដីកម្មសិទ្ធិរបស់ក្រុមអ្នកមាន​លុយ។

អាជ្ញាធរ​​ខេត្ត​​ព្រះ​វិហារ​​គំរាម​​បណ្តេញ​​ពលរដ្ឋ​​ជិត​៤​០០​​គ្រួសារ​​​ដើម្បី​​បើក​​​ផ្លូវ​​ឱ្យ​​ក្រុម​ហ៊ុន​​ចិន​​វិនិ​យោគ

ពលរដ្ឋជាង ១០០នាក់ នៅខេត្តព្រះវិហារ នៅ​ថ្ងៃទី៣០ខែមីនា បានលើកគ្នាមកដាក់​ញត្តិ​សុំកិច្ចអន្តរាគមន៍ពីលោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅរាជ​ធានី​ភ្នំពេញ ក្រោយពីអាជ្ញាធរខេត្តព្រះវិហារគំរាមបណ្ដេញអ្នកភូមិជិត ៤០០ (៣៩៧)គ្រួសារ ចេញពីដីស្រែចម្ការ ដើម្បី​យក​ដី​ប្រគល់​ឱ្យក្រុមហ៊ុនចិនវិនិយោគ។

ការ​ចាក់ដីលុបឃ្លាំងទឹកទំនប់​៧៨​ជា​ក្តី​បារម្ភ​គំរាម​កំហែង​សហគមន៍​មួយ​នៅ​ខេត្ត​សៀម​រាប

ពលរដ្ឋរស់នៅសង្កាត់ស្វាយដង្គំ សង្កាត់​សៀម​​រាប និងសង្កាត់សំបួរ ក្រុង​សៀម​រាប​​នៅថ្ងៃទី២៥ ខែមីនា អំពាវ​នាវ​ឱ្យ​អភិ​បាល​ខេត្តសៀមរាប លោក ប្រាក់ សោភ័ណ ជួយសង្គ្រោះឃ្លាំងទឹកទំនប់៧៨ នៅជាប់នឹងបឹងទន្លេ​សាប កំពុងទទួល​រង​ការរំលោភបំពានដោយជនខិលខូច និង​ក្រុមហ៊ុនឯកជន ដែលពួកគាត់ពុំស្គាល់​ឈ្មោះ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ