ជនជាតិ​ដើម​ព្នង​២​ភូមិ​នៅ​មណ្ឌល​គិរី​ឃាត់​គ្រឿង​ចក្រ​ក្រុម​​ហ៊ុន​​ឯក​ជន​​ឈូស​ឆាយ​ដី​ចម្ការ​សហគមន៍

តំណាងជនជាតិដើមភាគតិចព្នង ១៥៦​គ្រួសារ រស់នៅក្នុ្ងងភូមិពូលុ និងភូមិ​ពូទឺត ឃុំប៊ូស្រា ស្រុកពេជ្រាដា បានចួបប្រជុំ​គ្នាជាមួយអាជ្ញាធរខេត្តមណ្ឌលគិរី និង​តំណាងក្រុមហ៊ុន អ៊ីសាន លីហួរ (Isan Li Hor Co., Ltd) ដែលជារបស់ឧកញ៉ា អ៊ឹង ស៊ីតានវីរៈ ហៅឧកញ៉ា លក្ខណ៍ នៅព្រឹក​ថ្ងៃទី១៨ ខែមីនា។

សហគមន៍​កោះ​មាស​បន្ត​តវ៉ា​ក្រោម​សារ​ស៊ូ​ស្លាប់​លើ​ដី​បើ​គ្មាន​សំណង​សមរម្យ​

ប្រជាពលរដ្ឋនៅសហគមន៍កោះមាស នៅ​ព្រឹកថ្ងៃពុធនេះ បានទៅប្រមូលផ្តុំតវ៉ា​នៅមុខរដ្ឋបាលខេត្តកណ្តាល ដោយ​ទាម​​ទារឱ្យមានដំណោះស្រាយរឿងធ្លីរវាងពួកគាត់ជាមួយក្រុមហ៊ុនរបស់ឧកញ៉ា ឃុន សៀ ដោយថា ពួកគាត់ស៊ូស្លាប់លើដីធ្លាប់អាស្រ័យផល បើគ្មានសំណងសមរម្យ។

ពលរដ្ឋ​រស់​នៅ​មុខ​អាកាស​យាន​ដ្ឋាន​ខេត្ត​ព្រះសី​ហនុ​ស្នើ​រដ្ឋាភិ​បាល​ពន្យា​ពេល​រុះ​រើ​ផ្ទះ

ប្រជាពលរដ្ឋមួយចំនួន ក្នុងចំណោមពលរដ្ឋជាង៦០គ្រួសារ មានផ្ទះនៅជាប់ពី​មុខ​របងអាកាសយានដ្ឋានអន្តរជាតិខេត្ត​ព្រះ​សីហនុ ស្នើសុំអាជ្ញាធរខេត្ត និងរដ្ឋាភិបាល ពន្យាការចុះរុះរើ ដោយសំអាង​​ថា​មិនទាន់មានលទ្ធភាពកសាងជម្រកនៅទីតាំងថ្មី ខណៈ​អាជ្ញាធរ​តម្រូវ​ឱ្យរុះរើឱ្យអស់ត្រឹមថ្ងៃទី១៥ ខែមីនានេះ។

ព្រៃកោងកាង​សហគមន៍​នេសាទ​បឹង​រាំង​ស្រុក​ព្រៃនប់​រង​ការ​ទន្ទ្រាន​ធ្ងន់​ធ្ងរ​ធ្វើ​ជា​កម្ម​សិទ្ធិ​ឯក​ជន

តំណាងសហគមន៍នេសាទបឹងរាំង មានទីតាំងក្នុងឃុំសាមគ្គី ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បានអះអាងថា បច្ចុប្បន្ន ដីព្រៃលិចទឹក ឬព្រៃកោងកាងដែលជាជីវៈចម្រុះសមុទ្រ កំពុងរងការកាប់ទន្ទ្រាន​យក​ដី​ធ្វើកម្មសិទ្ធិឯកជនយ៉ាងធ្ងន់ធ្ងរ គ្មាន​ការ​ទប់​ស្កាត់ ពីមន្ត្រីជំនាញពាក់ព័ន្ធ។

ជន​ជាតិ​ដើម​ភាគ​តិច​​​​ចោ​ទ​​ក្រុម​ហ៊ុន​​​វៀត​ណាម​មួយ​​​ថា​មិន​ផ្ត​ល់​​សំណង​​ឱ្យ​​សហគមន៍​​តាម​​កិច្ច​​សន្យា

សហគមន៍ ១២ភូមិ រស់នៅស្រុកអូរជុំ និង​ស្រុកអណ្ដូងមាស ជាប់ព្រំប្រទល់ប្រទេស​វៀតណាម ខឹងសម្បារនឹងក្រុមហ៊ុនរបស់វៀតណាមមួយនេះថា ប្រើល្បិចកុហកពួកគាត់ដដែលៗជាច្រើនឆ្នាំមកហើយ ធ្វើឱ្យពលរដ្ឋរង់ចាំដំណោះស្រាយ ដើម្បីអភិវឌ្ឍន៍សហគមន៍ និងស្តារធន​ធាន​ធម្មជាតិឡើងវិញ បន្ទាប់ពីក្រុមហ៊ុន​នេះ​បានបំផ្លាញទំហំព្រៃឈើ ឈូស​ឆាយ​ភ្នំ និងលុបអូរធម្មជាតិជាង​១០​កន្លែង ដោយពុំបានកាត់ឆ្វៀលចេញ​ពី​តំបន់​វិនិយោគស្របតាមកិច្ចសន្យាជាមួយ​រដ្ឋាភិបាល។

ភរិយា​លោក ស៊ុយ សែម រង​ការ​រិះ​គន់​ថា​រំលោភ​យក​ដី​អ្នក​ភូមិ​​ឡពាង​ហើយ​ប្តឹង​ម្ចាស់​ដី​ទៀត

តំណាងសហគមន៍ឡពាង ខេត្តកំពង់ឆ្នាំង ចង់ឃើញតុលាការកំពូលផ្តល់យុត្តិធម៌ក្នុងសំណុំរឿងដីធ្លី ដោយថា ក្រុមហ៊ុន​ខេឌីស៊ី(KDC)របស់លោកស្រី ជា ខេង ភរិយាលោក ស៊ុយ សែម រំលោភយកដីអ្នកភូមិហើយ ប្តឹងចោទប្រកាន់ម្ចាស់ដីទៀត ធ្វើឱ្យពួកគេជួបវិបត្តិជាង២០ឆ្នាំមកនេះ ដោយសារតែបាត់បង់ដីធ្លាប់អាស្រ័យផល ។

ការជួលកោះមាស​ឱ្យ​ឧកញ៉ា ឃុន សៀ កំពុង​គំរាម​កំហែង​ជីវភាព​​ពលរដ្ឋ​១៦៨​គ្រួសារ

ប្រជាពលរដ្ឋចំនួន ១៦៨គ្រួសារ រស់នៅលើកោះមាស ក្នុងភូមិកោះប្រាក់ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល អះ​អាង​​មក​ថា ពួកគេកំពុងព្រួយបារម្ភ​ពី​វិបត្តិ​គ្រួសារ ក្រោយដឹងថាកោះនេះត្រូវបាន​ជួលឱ្យទៅក្រុមហ៊ុនឧកញ៉ាឃុន សៀ ។

ប្រជានេសាទ​​​ឃុំ​កែវ​ផុស​ចោទ​ថា​ឈ្មួញ​ចូល​បោះ​បង្គោល​ហ៊ុំ​ព័ទ្ធ​ដី​ឆ្នេរ​សមុទ្រ​​ធ្វើ​អាជីវ​កម្ម​ប៉ះ​ពាល់​​ជីវិត​ប្រចាំ​ថ្ងៃ

ប្រជានេសាទរស់នៅភូមិកែវផុស ឃុំកែវ​ផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ចំនួន​២៦២នាក់ ទាមទារឱ្យអាជ្ញាធរមូលដ្ឋាន ទប់ស្កាត់ឈ្មួញមកបោះបង្គោលហ៊ុំព័ទ្ធដីឆ្នេរសមុទ្រធ្វើអាជីវកម្មចិញ្ចឹមខ្យង លើ​ផ្ទៃទឹកជាង៣០ហិកតា ដែលថា បង្ក​ផល​ប៉ះ​ពាល់ដល់ការរកចំណូលប្រចាំថ្ងៃរបស់ពួកគេ។

ពលរដ្ឋ​២ភូមិ​នៅ​ព្រះ​វិហារ​បារម្ភ​គ្មាន​ដី​ដាំ​ដុះ​ក្រោយ​​​ពី​​ក្រុម​​ហ៊ុន​​​​​អ្នក​​​មាន​​អំណាច​​រំលោភ​​យក​​​ដី​​ចម្ការ​​ពួក​គាត់

រដូវរំហើយធ្លាក់ភ្លៀងកក់ខែមួយមេនៅដើមខែមិនាឆ្នាំនេះ ជាសញ្ញាបង្ហាញថា រដូវវស្សានឹងកាន់តែកៀកមកដល់ ដែលជាការពញ្ញាក់អារម្មណ៍ឱ្យពលរដ្ឋត្រៀមខ្លួន ធ្វើស្រែចម្ការដាំដុះចិញ្ចឹមជីវិត ក៏ប៉ុន្តែពលរដ្ឋរស់នៅក្នុងភូមិទន្លាប់ និងភូមិឈ្នួន ឃុំរួសរាន់ ស្រុករវៀង ខេត្តព្រះ​វិហារ បែរ​ជាដេកភ័យ ព្រោះបាត់​បង់​ដី​បង្ក​បង្កើនផលចិញ្ចឹមជីវិត គ្មានកន្លែង​ដាំដុះដូចមុន។

ពលរដ្ឋ​នៅ​ខេត្ត​ត្បូងឃ្មុំ​​បារម្ភ​បាត់​បង់​​​ដី​ធ្លី​ ក្រោយ​ក្រុម​ហ៊ុន​​​មួយ​​​រុក​​​រ​ក​​​រ៉ែ​​មាស​​​ក្នុង​​តំបន់​​ពួក​គាត់​​រស់​​នៅ

ពលរដ្ឋយ៉ាងហោចណាស់ ១៤ភូមិ ក្នុងឃុំជាំតាម៉ៅ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ស្នើ​ឱ្យ​រដ្ឋាភិបាលផ្តល់ព័ត៌មានជាក់លាក់ និង​ផ្តល់លទ្ធភាពឱ្យពលរដ្ឋមូលដ្ឋានមានសិទ្ធិសម្រេចចិត្តលើគម្រោងវិនិយោគរ៉ែមាស ប្រកបដោយតម្លាភាព និងសុច្ចរិតភាព ក្នុងតំបន់សហគមន៍ដែលពួកគាត់កំពុងរស់នៅ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ