
ក្រសួងរ៉ែ កំណត់បទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពសម្រាប់អាជីវកម្មលក់ហ្គាសនិងប្រេងរំអិល
ក្រសួងរ៉ែ និងថាមពល កំណត់បទប្បញ្ញត្តិបច្ចេកទេសសុវត្ថិភាពសន្និធិ (ទុកដាក់) ឧស្ម័នអិលភីជី(LPG)ឬហ្គាស និងប្រេងរំអិលក្នុងកំប៉ុងឬធុង ដើម្បីលក់និងប្តូរដល់យានយន្ត សម្រាប់អាជីវកម្មលក់ហ្គាសនិងប្រេងរំអិល សំដៅលើកកម្ពស់សុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈ។








