សកម្មភាពហែធម្មយាត្រា ស្ដីពី «ការលើកកម្ពស់សីលធម៌សង្គម» រៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិលជាច្រើននាក់ នាព្រឹកថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៣។

ធម្មយាត្រាលើកកម្ពស់សីលធម៌សង្គម ចាប់ផ្ដើមដោយហែចេញពីរាជធានីភ្នំពេញឆ្ពោះទៅពោធិ៍សាត់

សកម្មភាពហែធម្មយាត្រា ក្នុងគោលបំណងលើកកម្ពស់សីលធម៌សង្គម ដែលរៀបចំឡើងដោយសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ បានចាប់ផ្ដើមចេញដំណើរនៅថ្ងៃទី១ ខែកុម្ភៈ ពីរាជធានីភ្នំពេញ ឆ្ពោះទៅខេត្តពោធិ៍សាត់​ ក្រោមការឃ្លាំមើលរបស់សមត្ថកិច្ចដែលស្លៀកពាក់ស៊ីវិលជាច្រើននាក់។

សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ(CPI) ឆ្នាំ២០២២ ត្រូវបានចេញផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ បានផ្តល់ចំណាត់ថ្នាក់ប្រទេសកម្ពុជាទី ១៥០ ក្នុងចំណោម ១៨០ ប្រទេស។ (ហ្វេសប៊ុក អង្គការតម្លាភាពកម្ពុជា)

ក្នុង​តំបន់​អាស៊ាន​​ប្រទេស​កម្ពុជា​នៅ​តែ​មាន​កម្រិត​អំពើ​ពុក​​រលួយ​អាក្រក់​ជាង​គេ​បន្ទាប់​ពី​​មីយ៉ាន់ម៉ា​​​

អង្គការតម្លាភាពអន្តរជាតិ(Transparency International)បានផ្តល់ចំណាត់ថ្នាក់អំពើពុករលួយកម្ពុជាឆ្នាំ២០២២ ស្ថិតនៅក្នុងលេខរៀង១៥០ ក្នុងចំណោម១៨០ប្រទេស ដែលចំណាត់ថ្នាក់នេះបង្ហាញថា ​កម្ពុជានៅតែមានអំពើពុករលួយអាក្រក់ជាងគេ បន្ទាប់ពីប្រទេសមីយ៉ាន់ម៉ា បើប្រៀបធៀបទៅនឹងបណ្តាប្រទេសក្នុងតំបន់អាស៊ាន។

លោក​ ​ហ៊ុន​ ​សែន​ ​នឹង​ផ្តល់​មេធាវី​​ជួយ​ការពារ​ក្តី​ជូន​ស្ត្រី​បម្រើ​ការងារ​ផ្នែក​សេវា​កម្សាន្ត​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថា នឹងផ្តល់មេធាវីស្ម័គ្រចិត្តការពារក្តីជូនស្ត្រី ដែលបម្រើការងារផ្នែកសេវាកម្សាន្តនៅទូទាំងប្រទេស ដើម្បីការពារសិទ្ធិស្ត្រីទាំងនោះតាមផ្លូវច្បាប់ ក្នុងករណីមានការរំលោភសិទ្ធិណាមួយកើតឡើង។

ព្រះតេជព្រះគុណ គង់ ជីវន្ត (ព្រះហស្ថកាន់កាមេរ៉ាគង់ឈរតែអង្គឯង) គង់នៅវត្តមហាមន្ត្រី នារាជធានីភ្នំពេញ ចូលរួមសកម្មភាពចែកសម្ភារៈដល់កុមារក្រីក្រនៅខេត្តព្រៃវែង កាលពីថ្ងៃ១០ ខែ កញ្ញា ឆ្នាំ២០២២។ (ផ្តល់ឱ្យ)

ព្រះសង្ឃ​និង​ក្រុម​យុវជន​ស្ម័គ្រ​ចិត្ត​រៃ​អង្គាស​ថវិកា​ជួយ​កុមារ​ក្រីក្រ​តាម​ជន​បទ

ព្រះសង្ឃ និង​យុវជនស្ម័គ្រចិត្តមួយក្រុម បានរៃអង្គាសថវិកានៅលើបណ្តាញសង្គម ដើម្បីជួយ​ដល់​សិស្សា​នុសិស្សតាមជនបទ នៅតំបន់ដាច់ស្រយាលក្នុងខេត្តចំនួនពីរ គឺខេត្តមណ្ឌលគិរី និងខេត្តពោធិ៍សាត់ ស្របពេលដែលពួកគេកំពុងជួបការលំបាកក្នុងការសិក្សា។

ទិដ្ឋភាពសាលាស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២២។ (លោក សូត សុខប្រាថ្នា)

សាលា​ដំបូង​ខេត្ដតាកែវ​ចោទ​ប្រកាន់​អតីត​ព្រះគ្រូ​សូត្រ​ឆ្វេង​ពី​បទ​ប្រើ​​ហិង្សា​លើ​សាមណេរ​

អតីតព្រះគ្រូសូត្រឆ្វេងគង់នៅវត្ដ «ទ្រព្យគរ» ស្ថិតនៅក្នុងស្រុកបាទី ត្រូវបានព្រះរាជអាជ្ញា​សាលាដំបូង​​ខេត្ត​​តា​​​​កែ​​វ ចោទប្រកាន់ជាផ្លូវការ​ពីបទ «ហិង្សាដោយចេតនា» និងបន្ត​​ឃុំខ្លួនប​ណ្ណោះ​​អា​​​​សន្ននៅ​ពន្ធនាគារខេត្តនេះ ក្រោយពីរកឃើញថា បានប្រើប្រាស់ហិង្សាលើ​​សាមណេរមួយ​​ព្រះ​​អង្គ បណ្តាល​ឱ្យរងរបួស​ធ្ងន់ធ្ងរ​។

សកម្ម​ជន​បរិស្ថានចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា ផ្ដល់បទសម្ភាសន៍ អំឡុងពេលក្រុមយុវជនចលនាមាតាធម្មជាតិ បាននាំគ្នាយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន សុំឱ្យ​ក្រសួងបង្ហាញជាសាធារណៈនូវលទ្ធផលនៃការសិក្សាស្រាវជ្រាវនៅ «តំបន់កោះកុងក្រៅ» រយៈពេល៦ឆ្នាំ និង​ការ​ដាក់​កោះកុងក្រៅជា​ឧទ្យានជាតិ​សមុទ្រ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

សកម្មជនបរិស្ថានជាស្ត្រីត្រូវគេរើសអើងកន្លែងការងារ ខណៈពួកគេធ្លាប់ជាប់ពន្ធនាគារ

សកម្មជនការពារបរិស្ថានជាស្រ្តីមួយចំនួនត្រូវបានមិត្តរួមការងាររើសអើង ខណៈពួកគេធ្លាប់មានប្រវត្តិជាប់ពន្ធនាគារ។

ទំហំចំណាយថវិការបស់ក្រសួងសេដ្ឋកិច្ចកើនឡើងក្នុងឆ្នាំ​២០២៣

ទំហំចំណាយថវិការបស់ក្រសួងសេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ ត្រូវ​បាន​បង្កើន​ក្នុង​ឆ្នាំ​២០២៣​​នេះ ខណៈអ្នកនាំពាក្យ បានអះអាងថា ការ​​​កើនឡើងនេះ បណ្តាលមកពីការដាក់បញ្ចូលថវិកាមិនទាន់បែង​ចែកមកស្ថិតក្រោមការចំណាយរបស់ក្រសួង ដែលករណី​នេះ​បាន​បង្កើន​​ការព្រួយ​បារម្ភ​ទាក់​ទង​នឹង​កង្វះតម្លាភាពក្នុងការចំណាយថវិកាជាតិ។

បន្ដុំសំណង់អាគារកាស៊ីណូនៅក្រុងបាវិត ខេត្តស្វាយរៀង។

កាស៊ីណូ​មួយ​នៅ​ក្រុង​បាវិត​រក​ឃើញ​ជន​បរទេស​ធ្វើ​ការ​ខុស​ច្បាប់​ជាង​៣​ពាន់​នាក់​ក្នុង​ចំណោម​ជិត​៤ពាន់​នាក់

មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលអះអាងថា គ្រាន់តែក្នុងកាស៊ីណូមួយនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រុមអធិការកិច្ចហត្ថពលកម្មបរទេសរកឃើញថា មានជនបរទេស​ដែលធ្វើការងារស្របច្បាប់មានតែ​ ៤៧០នាក់ប៉ុណ្ណោះ ខណៈជនបរទេសជាង៣ ០០០នាក់ទៀតត្រូវបានរកឃើញថា ធ្វើការងារខុសច្បាប់។ ​

សមត្ថកិច្ច​ខេត្ត​ឧត្តរមានជ័យ​ឃាត់​ខ្លួន​មនុស្ស​ម្នាក់​សួរ​នាំ​ពាក់ព័ន្ធ​ក្លែង​ឯកសណ្ឋាន​​កង​រាជអាវុធ​ហត្ថ​

កម្លាំងកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានឃាត់ខ្លួនមនុស្សម្នាក់សួរនាំពាក់ព័ន្ធរឿងក្លែងឯកសណ្ឋានអាវុធហត្ថ និងឯកសារសាធារណៈ  រួមទាំងរឹបអូសបានវត្ថុតាងមួយចំនួន ដើម្បីបន្តតាមនីតិវិធីច្បាប់។

សាលាក្រុងប៉ោយប៉ែត។ (ហ្វេសប៊ុក៖ រដ្ឋបាលក្រុងប៉ោយប៉ែត)

អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត​លុប​ចោល​លិខិត​ទទួល​ស្គាល់​កម្ម​សិទ្ធិ​ដីធ្លី​នៅ​ទីតាំង​​ផ្តល់​ជូន​ពលរដ្ឋ​ប៉ះពាល់​​ផ្លូវ​រថភ្លើង​

រដ្ឋ​បាលក្រុងប៉ោយប៉ែត បានបញ្ចប់សេចក្ដីសម្រេចរបស់អាជ្ញាធរមូលដ្ឋាន​​ដែលចេញបណ្ណ កម្មសិទ្ធិដីធ្លីដល់ពលរដ្ឋដែលរស់នៅទីលានសួរច្បារ និងដីអណ្ដូងស្នប់ នៅទីតាំងដីលំនៅឋានសម្រាប់ដោះស្រាយជូន​ពលរដ្ឋមកពីតំបន់ប៉ះពាល់ផ្លូវរថភ្លើង ដែលមានលក្ខណៈជាប្រព័ន្ធ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ