ប្រធាន​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ អ្នក​ស្រី អ៊ុក ឆា​យ៉ាវី ផ្តល់សម្ភាសជាមួយ វីអូឌី ក្នុងឱកាស «ទិវាគ្រូបង្រៀនពិភពលោក» ​នៅ​ទីលានប្រជាធិបតេយ្យ​ ដើម្បីទាមទារឱ្យរដ្ឋាភិបាលលើកកម្ពស់លក្ខខណ្ឌការងារគ្រូបង្រៀនឱ្យប្រសើរ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២។

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាដើម្បីជំរុញការលើកកម្ពស់សីលធម៌សង្គម

សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ គ្រោងហែធម្មយាត្រាពីរាជធានីភ្នំពេញ ទៅកាន់ខេត្តចំនួន៤ នៅដើមខែកុម្ភៈ​ ដើម្បី «លើកកម្ពស់សីលធម៌សង្គម» ក្រោយកត់សម្គាល់ថា សីលធម៌សង្គមមានការធ្លាក់ចុះ ដោយមានការប្រើប្រាស់ពាក្យសម្ដីអសុរោះជាហូរហែ ខណៈអំពើហិង្សា ក្មេងទំនើង ការកាប់សម្លាប់ ជាដើម បានកើតឡើងច្រើនគួរឱ្យបារម្ភ។ 

ទីតាំងដែលពលរដ្ឋអះអាងថា ជាកន្លែងដែលក្រុមហ៊ុនបានឈូសឆាយចូលដល់ដី «សហគមន៍ក្បាលរមាស» របស់ពួកគេ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង។ (ផ្ដល់ឱ្យ)

លីកាដូ​ថា​ ​ការ​​ផ្ដល់​​ដី​សម្បទាន​​សេដ្ឋកិច្ច​​ជា​​ថ្មី​​នាំ​​ឱ្យ​​មាន​​ជម្លោះ​​ ​

អង្គការសិទ្ធិមនុស្សក្នុងស្រុកមួយបានរកឃើញថា ការ​ផ្ដល់​ដីសម្បទាន​សេដ្ឋកិច្ច​ថ្មីទៅក្រុមហ៊ុនឯកជនបន្ថែមទៀត នាំ​ឱ្យ​មាន​ជម្លោះជាមួយពលរដ្ឋមូលដ្ឋាន​ ​ ខណៈ​តាម​ផ្លូវច្បាប់តម្រូវឱ្យ​រាល់​ដីសម្បទាន​សេដ្ឋកិច្ច​ទាំងអស់​ ​ត្រូវមានការ​វាយ​តម្លៃ​ពីផល​ប៉ះពាល់​បរិស្ថាន​ ​និង​សង្គម​ ​មុន​ពេល​ចាប់ផ្ដើម​ប្រតិបត្តិការ​។​

ថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១ ច្រកទ្វារអន្តរជាតិប៉ោយប៉ែត-ក្លងឡឹក ត្រូវបានបើកឱ្យដំណើរការឡើងវិញ ក្រោយការរឹតបន្ដឹងលើចំណុចមួយចំនួនរវាងកម្ពុជានិងថៃ។ (ហ្វេសប៊ុក៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ)

មន្ត្រី​ជំនាញ​សន្និដ្ឋាន​បឋម​ថា​មនុស្ស​២​នាក់​នៅ​ខេត្ត​បន្ទាយមានជ័យ​ស្លាប់​ដោយ​សារ​ពុល​ស្រា​ស​

មន្ត្រីសុខាភិបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ​មានមនុស្ស ២នាក់បានស្លាប់ ក្រោយបញ្ជូនទៅមន្ទីរពេទ្យមិត្តភាព​កម្ពុជា​-ជប៉ុន ​មង្គលបូ​រី ដោយសន្និដ្ឋានបឋមថា អាចបណ្តាលមកពីពុលស្រាស លាយជាមួយភេសជ្ជៈកូកាកូឡា និងក្រូចឆ្មា។​

ទិដ្ឋភាពស្តង់លក់ដូងលេខ២៧ ដែលមានឈ្មោះ «ដូងស្នេហ៍ថែកោះកុងក្រៅ» របស់និស្សិតមួយក្រុម ត្រូវបានខាងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងអាជ្ញាធរបញ្ឈប់មិនឱ្យធ្វើសកម្មភាពដោយសារពួកគេផ្សព្វផ្សាយពីកោះកុងក្រៅនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។ (ផ្តល់ឱ្យ)

​​ស្តង់​លក់​ផ្លែ​ដូង​ផ្សព្វផ្សាយ​ពី​កោះកុង​ក្រៅ​​របស់​និស្សិត​មួយ​ក្រុម​នៅ​​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ត្រូវ​បាន​​ហាម​ឃាត់​

ក្រុមនិស្សិតដែលបានរៀបចំស្តង់លក់ផ្លែដូងក្នុងកម្មវិធីគម្រប់ខួប ៦៣ឆ្នាំ របស់សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ត្រូវបានអាជ្ញាធរខណ្ឌទួលគោក និងខាងសាលាបញ្ជាឱ្យបិទស្តង់ពួកគេ​ចេញ វិញ ដោយចាត់ទុកថា ពួកគេបានចូលរួមផ្សព្វផ្សាយពីតំបន់កោះកុងក្រៅ​ខុសពីលក្ខខណ្ឌ​កម្មវិធីរបស់សាលា។​

កម្លាំងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ សហការជាមួយកម្លាំងផ្នែកសណ្ដាប់ធ្នាប់នៃអធិការដ្ឋាននគរបាលក្រុង/ស្រុក ចុះសម្រួលចរាចរណ៍នៅលើដងផ្លូវក្នុងភូមិសាស្ត្រខេត្ត ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២២។

មន្ត្រី​ថា​ ​​កំពុង​ស្រាវ​ជ្រាវ​ករណី​​​នគរ​បាល​ចរាចរណ៍​ខេត្តតាកែវ​​​​ផាក​​ពិន័យ​​លើស​​ច្បាប់​​កំណត់​​និង​​បង្ក​​ហិង្សាលើ​​ជន​ជាតិ​ចិន​

មន្ត្រីជាន់ខ្ពស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងថា ថ្នាក់ដឹកនាំស្ថាប័ននេះ បានបញ្ជាឱ្យស្នងការនគរបាលខេត្តតាកែវ ស្រាវជ្រាវបន្ថែមទៀតករណី​ប៉ូលិសចរាចរណ៍​ដែលបានផាកពិន័យបទល្មើសចរាចរណ៍លើសច្បាប់កំណត់ និងឈានដល់ការប្រើប្រាស់អំពើហិង្សាលើជនជាតិចិន ដើម្បីបញ្ជៀសកុំឱ្យមានការផ្សព្វផ្សាយព័ត៌មានខុស នាំឱ្យប៉ះពាល់ដល់កិត្តិយសស្ថាប័នសាម៉ី។

ក្រុមកូដករណាហ្គាវើលដ៍ជាច្រើននាក់ នាំគ្នាទៅបង្ហោះប៉ោងៗ កាន់រូបថត និងលើកបដាមួយចំនួននៅរសៀលថ្ងៃទិវាសិទ្ធិមនុស្ស១០ធ្នូ ឆ្នាំ២០២២ នៅខាងមុខពន្ធនាគារព្រៃស រាជធានីភ្នំពេញ ក្នុងគោលបំណងទាមទារឱ្យដោះលែងប្រធានសហជីពរបស់ពួកគេ គឺកញ្ញា ឈឹម ស៊ីថរ ឱ្យមានសេរីភាពវិញ។ (ហ្វេសប៊ុក លោក ឃុន ថារ៉ូ)

កូដករ​ណាហ្គា​ចែក​ប៉ោង​ប៉ោង​ទៅ​សាធារណ​ជន​ដោយ​ភ្ជាប់​សារ​ទាមទារ​ដោះ​លែង​កញ្ញា​ ​ឈឹម​ ​ស៊ីថរ​ ​

ក្រុមកូដករណាហ្គាវើលដ៍ប្រមាណ ១០០នា​ក់ បន្តចេញធ្វើកូដកម្មនៅខាងមុខក្រុមហ៊ុន និងបាននាំគ្នាចែកប៉ោងប៉ោងទៅកាន់សាធារណជន ដោយភ្ជាប់សារទាមទារដោះលែងប្រធានសហជីពប្រចាំក្រុមហ៊ុនល្បែងមួយនេះ គឺ កញ្ញា ឈឹម ស៊ីថរ និងទាមទារឱ្យដោះស្រាយវិវាទការងាររបស់ពួកគាត់ដែលបានអូសបន្លាយជាង១ឆ្នាំមកហើយ។ ​

តារាចម្រៀងរ៉េប យុវជន គា សុគន្ធ ក្នុងកម្មវិធីតន្ត្រីមួយធ្វើឡើងដើម្បីរំឭកខួបនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា ២០២២។

ក្រសួងស្នើសមត្ថកិច្ចទប់ស្កាត់ចម្រៀងរ៉េបថ្មីរបស់យុវជន គា សុគន្ធ ពាក់ព័ន្ធព្រឹត្តិការណ៍នៅផ្លូវវេងស្រេងលើបណ្ដាញសង្គម

ក្រសួង​វប្បធម៌ និងវិចិត្រសិល្បៈ ស្នើ​សមត្ថកិច្ច​​ចាត់​​វិធាន​ការ​ទប់ស្កាត់​​​បណ្ដាញប្រព័ន្ធព័ត៌មានសង្គម ដែលបានយ​​​​ក​​បទចម្រៀងរ៉េបថ្មីរបស់យុវជន​ គា សុគន្ធ ដែល​មាន​ចំណង​ជើង​ថា «ឈាម​បាតុករ» ដោយសំអាង​​ហេ​​​តុថា បទ​ចម្រៀង​​នេះអាចនឹងបង្កអសន្តិសុខ​ស​ណ្ដាប់ធ្នាប់សង្គម។

ប្រជាសហគមន៍ព្រៃឡង់ ចុះល្បាតរកឃើញបទល្មើសកាប់បំផ្លាញព្រៃឈើ នៅចំណុចក្បាលដំបង និងក្បាលអូរតាពៅ ស្ថិតនៅភូមិដូង ភូមិកេះ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង អំឡុងថ្ងៃ៧ ទៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២។

សកម្មជន​ព្រៃ​ឈើ​ថា​ ​បទ​ល្មើស​ព្រៃ​ឈើ​តំបន់​ព្រៃ​ឡង់​បន្ត​កើត​មាន​ ​ខណៈ​ជន​ល្មើស​ប្រើ​យុទ្ធសាស្ត្រ​ថ្មី​

សកម្មជនការពារព្រៃឈើបានរកឃើញថា បទល្មើសព្រៃឈើក្នុងតំបន់ព្រៃឡង់នៅ​តែបន្តកើតមានឡើង ដោយសារក្រុមហ៊ុនឯកជនមួយប្រើយុទ្ធសាស្ត្រ​ឱ្យមេការក្រុមហ៊ុនពង្រាយកម្មករចូលទៅកាប់ និងប្រមូលឈើនៅក្នុងតំបន់ព្រៃការពារ ដើម្បីដឹកចូលក្នុងក្រុមហ៊ុន នៅក្នុងខេត្តព្រះវិហារ។

ក្រុមជួយសង្គ្រោះ និងនគរបាលខេត្តបន្ទាយមានជ័យ បានចុះអន្តរាគមន៍ជួយសង្គ្រោះជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះកាស៊ីណូ ហ្គ្រេនដាយមិន និងកាស៊ីណូប៉ោយប៉ែតរីសត នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត នៅព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។ ហេតុការណ៍អគ្គិភ័យនេះ បានកើតឡើងតាំងពីម៉ោង១១កន្លះយប់ ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

មនុស្ស​២៦​ស្លាប់​និង​ជិត​១០០​នាក់​រង​របួស​ក្នុង​ហេតុការណ៍​ឆេះ​កាស៊ីណូ​នៅ​​ក្រុង​ប៉ោយប៉ែត​

អាជ្ញាធរខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា យ៉ាងហោចណាស់មនុស្ស២៦នាក់ស្លាប់ និងជិត១០០នាក់រងរបួសធ្ងន់និងស្រាលនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆេះកាស៊ីណូមួយនៅកណ្ដាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ជាប់ព្រំដែនកម្ពុជា-ថៃ។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២។

លោក​ ហ៊ុន សែន​ ដក​តំណែង​អភិបាលរងខេត្តកែប​ បន្ទាប់​ពី​ផ្ទុះ​ព័ត៌មាន​ប្រើ​អំពើ​ហិង្សា​និង​បៀត​បៀន​លើ​ស្រ្តី២​រូប​

លោក ហ៊ុន សែន បានដកតំណែងអភិបាលរងខេត្តកែប លោក ភូ លិ ក្រោយមានការផ្សព្វផ្សាយពីការប្រើអំពើហិង្សាលើស្រ្តីជាមន្ត្រីសាខាពន្ធដារនិងបៀតបៀនលើស្រ្តី​កាលពីយប់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ