អាជ្ញាធរជាតិ​អប្សរា​អំពាវនាវ​ឲ្យ​បក្សប្រឆាំង​ដាក់​ពាក្យ​ស្នើសុំ​ប្រារព្ធ​ពិធី​សាសនា​នៅ​អង្គរវត្ត​

​អាជ្ញាធរ​ជាតិ​អប្សរា បាន​អំពាវនាវ​ឲ្យ​គណបក្សប្រឆាំង​ត្រូវបំពេញ​នីតិវិធី​កំណត់​ដោយ​ស្ថាប័ន​នេះ សម្រាប់​ការរៀបចំ​ពិធី​បែប​សាសនា​នៅ​ថ្ងៃស្អែក​នេះ ដែល​ស្ថាប័ន​នេះ​អះអាង​ថា ដើម្បី​បញ្ចៀស​បញ្ហា​ប៉ះពាល់​ទៅលើ​បេតិកភណ្ឌ​ជាតិ​។​
​សេចក្ដី​អំពាវ​​នាវ​នេះ ត្រូវបាន​ធ្វើឡើង​បន្ទាប់​ពី​គណបក្ស​សង្គ្រោះ​ជាតិ គ្រោង​ប្រារព្ធ​ពិធីបួងសួង​បែប​សាសនា​មួយ នៅមុខ​ប្រាសាទ​អង្គរវត្ត នៅ​ថ្ងៃ​ទី​១៩ ខែមិថុនា ចំ​ពេល​ដែល​ស្ថានភាព​នយោបាយ​ឡើង​កម្ដៅ​នាពេល​ថ្មីៗ​នេះ។​

​ក្រសួង​វប្បធម៌​អះអាងថា គ្រោង​ស្នើ​ចុះបញ្ជី​ល្ខោនខោល​ឆ្នាំក្រោយ​

ក្រសួង​វប្បធម៌​កម្ពុជា បាន​អះអាង​ថា រដ្ឋាភិបាល​កម្ពុជា បាន​រៀបចំ​ចងក្រង​ឯកសារ​នានា ដើម្បី​ស្នើ​ចុះបញ្ជី​ល្ខោនខោល​នៅ​អង្គការ​យូណេស្កូ នៅ​ឆ្នាំក្រោយ ខណៈ​ដែល​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក បាន​ផ្សព្វផ្សាយ​ថា ប្រទេស​ថៃ​គ្រោង​ស្នើ​ចុះបញ្ជី​បេតិកភណ្ឌ​អរូបី​មួយ​នេះ​នៅ​អង្គការ​យូណេស្កូ​ផងដែរ​។​
​យោង​តាម​សេ​ក្ដី​ជូនដំណឹង​មួយ​កាលពី​ថ្ងៃ​ទី​០៣ ខែ​មិថុនា​កន្លងមកនេះ ក្រសួង​វប្បធម៌ បានឲ្យដឹងថា កម្ពុជា​បាន​រៀបចំ​បញ្ជី​ទម្រង់​បេតិកភណ្ឌ​វប្បធម៌​អរូបី​មួយ​ចំនួន​បន្ថែម​ទៀត ក្នុងនោះ​មាន​ល្ខោនខោល​ផងដែរ ដើម្បី​ស្នើ​ចុះបញ្ជី​នៅ​អង្គការ​យូណេស្កូ បន្ទាប់​ពី​ល្ខោនស្បែក​ធំ និង​ល្បែង​ទាញ​ព្រ័ត្រ ត្រូវបាន​ចុះបញ្ជី​

នាយករដ្ឋមន្រ្តី​ប្រកាសថា​ឆ្នាំនេះ​ត្រូវតែមានការអុំទូក​

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានប្រកាស​ថា​នឹង​មានការប្រារព្ធពិធីអុំទូកនៅឆ្នាំនេះ ដែល​​នឹង​ត្រូវធ្វើឡើងនៅថ្ងៃ​១៣,១៥និង១៥ ខែវិច្ឆិកា នៅខាងមុខព្រះបរមរាជវាំង​ ដោយ​លោក​ថា​កម្រិតទឹ​ក​នឹ​​ង​​មានភាពអំណោច​ផល​សម្រាប់​ការអុំទូក។​

ការផ្សងប្រផ្នូល គោឧសភរាជ បង្ហាញថាភោគផលកសិកម្មឆ្នាំនេះល្អប្រសើរ

លទ្ធផលនៃការផ្សងប្រផ្នូល គោឧសភរាជ ក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័លដែលធ្វើនៅខេត្តសៀមរាបនៅថ្ងៃនេះបង្ហាញថា ឆ្នាំនេះភោគផលកសិកម្មនឹងទទួលបានផលល្អប្រសើរ។

យុវជនមួយក្រុម នៅតំបន់ទេសចរណ៍ខេត្តសៀរាប ធ្វើយុទ្ធនាការពាក់មួកស្លឹកត្នោត (រូបថត៖ បូ​ សាវី)

យុវជន​នៅ​តំបន់​ទេសចរណ៍​មួយ​បន្ត​រំឭក​ពី​តម្លៃ​ស្លឹកត្នោត​ឲ្យ​ភ្ញៀវ​ចាប់​អារម្មណ៍​វប្បធម៌​ខ្មែរ​

​យុវជន​មួយ​ក្រុម នៅ​តំបន់​ទេសចរណ៍​ខេត្ត​សៀម​​រាប ធ្វើ​យុទ្ធនាការ​ពាក់មួក​ស្លឹកត្នោត ដែល​ពួកគេ​យល់ថា ដើម្បី​ទាក់ទាញ ការចាប់អារម្មណ៍​ពី​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ ឲ្យ​យល់​ពី​តម្លៃ​វប្បធម៌​ខ្មែរ ខណៈ​មាន​មួក​ដួន ខ្លះ​ដែល​ពលរដ្ឋ​វៀតណាម​និយម​ពាក់ មាន​តាំង​លក់​នៅ​តំបន់​អង្គរ​នោះដែរ​។​

​យុវជន​ទាំង​នោះ​មក​ពី​តាម​សាកលវិទ្យាល័យ​មួយចំនួន​នៅ​ខេត្ដ​សៀមរាប និង​តាម​បណ្ដា​ខេត្ដ​ផ្សេង​ជាច្រើន​ទៀត ដោយ​មាន​ពាក់មួក​នៅលើ​ក្បាល​និង​ស្រែក​ព្រមៗ​គ្នា​ថា «​មួក​ត្នោត មួក​ខ្មែរ​»​។​

ការសម្តែងល្ខោនពីរបបខ្មែរក្រហមនៅសារមន្ទីរប្រល័យពូជសាសន៍ជើងឯក

យុវជន​ចង់​ឲ្យមានការស្វែង​យល់​ពី​ប្រវត្តិ​សាស្ត្រ​ដើម្បី​កុំ​ឲ្យ​ជាន់​ដាន​ចាស់

យុវជន​ចង់​ឲ្យ​ប្រជាពល​រដ្ឋ​កម្ពុជា​គ្រប់​រូប​សិក្សា​និង​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​របស់​ខ្លួន​ឲ្យ​បាន​ច្បាស់​ដើម្បី​កុំ​ឲ្យ​របប​ប្រល័យ​ពូ​ជសាសន៍​ខ្មែរ​ក្រហម​ត្រឡប់​មក​សា​ជាថ្មី។

អាជ្ញាធរប្រកាសរៀបចំសណ្តាប់ធ្នាប់សម្រាប់ពិធីដង្ហែព្រះបរមសរីរិកធាតុទៅភ្នំឧត្តុងវិញ

អាជ្ញាធររាជធានីភ្នំពេញប្រកាសឲ្យប្រជាពលរដ្ឋនិងក្រុម​ហ៊ុន​ឯកជនរៀបចំសណ្តាប់ធ្នាប់​នៅតាម​ដង​ផ្លូវ​មួយចំនួនដែលក្បួនដង្ហែព្រះបរមសរីរិកធាតុត្រូវធ្វើដំណើរឆ្លងកាត់យកទៅ​តម្កល់ទុកនៅ​ភ្នំឧត្តុងវិញ។

មេភូមិម្នាក់កំពុងភ័យខ្លួន បន្ទាប់ពីចុះហត្ថលេខាលក់ទួលប្រាសាទបុរាណ

មេភូមិមួយរូបនៅ នៅឃុំកណ្ដែក​ ខេត្ដសៀមរាប អះអាងថាគាត់​ព្រួយ​បារម្ភខ្លាច​មានទោសក្រោយពេលខ្លួន​លក់ដី​ទួល​​ប្រា​សាទ​បុរាណ​មួយ​កន្លែង​ ដោយអះអាងថាការចុះហត្ថលេខា​លក់​ដីនោះធ្វើ​តាមការបង្ខំ​ពី​អភិបាលស្រុក​ប្រាសាទ​បាគង។

សំណង់ស្ពានបុរាណ (ដោយ បូ សាវី)

មគ្គទេសក៍នៅសៀមរាប រិះគន់ទីលានវាយកូនគោល​ថាធ្វើនៅលើទួលនិងស្ពានបុរាណ

អ្នកនាំភ្ញៀវទេសចរណ៍មួយចំនួននៅខេត្ដសៀមរាបរិះគន់អាជ្ញាធរជាតិអប្សរាថាឲ្យក្រុម​ហ៊ុន​​​បរ​ទេសអភិវឌ្ឍ​ទី​លា​នវាយកូនគោលនៅលើ​សំណង់​បុរាណ​ ដោយអះអាងថាធ្វើឲ្យប៉ះ​ពាល់​​ដល់ការ​អភិ​រក្ស​​​វត្ថុបុរាណ។

រូបកាត់ចេញពីវីដេអូ​បង្ហាញ​ពីសកម្មភាព​ច្រៀងរាំរបស់​ព្រសង្ឃ ឌូ វណ្ណឌឿន ដែល​ត្រូវ​បាន​ចែកលើបណ្ដាញសង្គម

មេគណខេត្តកំពង់ស្ពឺលាលែង​ពីតំណែង​​​ក្រោយបែកធ្លាយ​វីដេអូ​ច្រៀងរាំ

មន្ត្រីក្រសួងធម្មការ និងសាសនាបានឲ្យដឹងថា មេគណខេត្តកំពង់ស្ពឺព្រះនាម ឌូ វណ្ណឌឿន បានលាលែងពីតំណែងមេគណខេត្ត បន្ទាប់ពីមានការចែកចាយខ្សែវីដេអូឃ្លីបបង្ហាញពីសកម្មភាពច្រៀងរាំរបស់ព្រះអង្គនៅលើឆាកតន្ត្រីពេលបុណ្យចូលឆ្នាំ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ