នាយករដ្ឋមន្ត្រីថា បើពលរដ្ឋមិនរើសំណង់ខុសច្បាប់ចេញពីតំបន់អង្គរទេ នោះអង្គរវត្តនឹងប្រឈមការដកចេញពីបេតិកភណ្ឌពិភពលោក
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា បើប្រជាពលរដ្ឋមិនរើសំណង់ខុសច្បាប់របស់ពួកគេចេញពីតំបន់អង្គរទេ នោះប្រាសាទអង្គរវត្តអាចនឹងប្រឈមនូវការដកចេញពីសម្បត្តិបេតិកភណ្ឌពិភពលោក ដោយសារសំណង់ទាំងនោះនឹងធ្វើឱ្យបាត់បង់លក្ខណៈសម្បត្តិជាបេតិកភណ្ឌ ដែលផ្ទុយពីកាតព្វកិច្ចតម្រូវដោយគណៈកម្មការបេតិកភណ្ឌពិភពលោក។