
WWF អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធដាក់ចេញវិធានការបន្ទាន់ ដើម្បីបញ្ឈប់កុំឱ្យសត្វផ្សោតងាប់បន្តទៀត
អង្គការមូលនិធិសកលសម្រាប់អភិរក្សធម្មជាតិ (ហៅកាត់ថា WWF) អំពាវនាវទៅអាជ្ញាធរពាក់ព័ន្ធដាក់ចេញនូវវិធានការសមស្របបន្ទាន់ ដើម្បីបញ្ឈប់កុំឱ្យសត្វផ្សោតងាប់ដោយសារការនេសាទខុសច្បាប់បន្តទៀត ខណៈសត្វផ្សោតពេញវ័យមួយក្បាលត្រូវបានគេប្រទះឃើញងាប់នៅក្រុងក្រចេះ ខេត្តក្រចេះ។