
ពលរដ្ឋនៅបឹងទំពុន១ ចាប់ផ្ដើមជួសជុលផ្ទះឡើងវិញក្រោយអាជ្ញាធរវាយកម្ទេច
ពលរដ្ឋមួយចំនួនដែលមានវិវាទដីធ្លីនៅសង្កាត់បឹងទំពុន១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានចាប់ផ្តើមជួសជុលផ្ទះឡើងវិញដើម្បីបន្តរស់នៅ ក្រោយអាជ្ញាធរវាយកម្ទេចកាលពីខែមុន ខណៈពួកគេនៅតែប្រកាន់ជំហរមិនព្រមរុះរើទៅកន្លែងថ្មី។






































