ប្រវត្តិ​លោក​ចេន ហ្ស៊ី​ ទី​ប្រឹក្សា​លោក​ហ៊ុន សែន និង​ជា​ម្ចាស់​ឧស្សហ​កម្ម​ឆបោក​នៅ​កម្ពុជា

នៅកម្ពុជា ម្ចាស់ក្រុមហ៊ុនព្រីនស៍ គ្រុប (Prince Group) លោក ចេន ហ្ស៊ី ត្រូវបាន​រដ្ឋាភិបាល និងគណបក្សកាន់អំណាច ចាត់ទុកជាឧកញ៉ាចិត្តធម៌ម្នាក់ ដែលតែងតែបរិច្ចាគលុយរាប់លានដុល្លារ ឱ្យទៅកាកបាទក្រហមកម្ពុជា គណបក្សប្រជាជនកម្ពុជា និងផ្ដល់អាហារូបករណ៍ដល់និស្សិតខ្មែរជាដើម។

មហា​អំណាច​រួម​គ្នា​ទប់​ស្កាត់​ឧក្រិដ្ឋ​កម្ម​ឆបោក​ពាក់​ព័ន្ធ​ទី​ប្រឹក្សា លោក ហ៊ុន សែន

សហរដ្ឋអាមរិក និងចក្រភពអង់គ្លេស រួមគ្នាដាក់ទណ្ឌកម្មបង្កកទ្រព្យសម្បត្តិក្រុមហ៊ុនព្រីនស៍របស់ឧកញ៉ា ចេន ហ្ស៊ី ទីប្រឹក្សា លោក ហ៊ុន សែន ក្រោយរកឃើញ​ថា ជាបណ្តាញឧក្រិដ្ឋកម្មឆបោកខ្នាតអន្តរជាតិ លួចលុយរាប់ពាន់លានដុល្លារ ពីជនរងគ្រោះជុំវិញពិភពលោក។

ប្រាក់​បាត​ចុះ​ថោក​ខ្លាំង​ក្រោយ​ពលរដ្ឋ​សម្រុក​ដូរ​យក​លុយ​រៀល​តាម​ការ​ណែ​នាំ​របស់​លោក ហ៊ុន សែន

លុយបាត ដែលជារូបិយប័ណ្ណរបស់ថៃ បាន​ចរាចរនៅក្នុងវិស័យសេដ្ឋកិច្ច អស់​​រយៈ​ពេលជាង ៤ទសវត្សទៅហើយនោះ ពេលនេះកំពុងតែទទួលរងភាពមិនច្បាស់​លាស់ ក្រោយមានការណែនាំពីប្រធានព្រឹទ្ធសភាកម្ពុជា លោក ហ៊ុន សែន ហើយប្រជាពលរដ្ឋខ្មែរជាច្រើន បាន​ចាប់ផ្ដើមយកលុយបាត ប្ដូរទៅប្រាក់រៀល ឬប្រាក់ដុល្លារវិញ ដែលធ្វើឱ្យតម្លៃរូបិយប័ណ្ណថៃមួយនេះ ចុះថោកជាងមុន។

អ្នកឃ្លាំមើលឱ្យរកការពិតការបាញ់សម្លាប់យុវជននៅខេត្តកំពង់ស្ពឺដើម្បីទប់ស្កាត់វប្បធម៌មិនទទួលខុសត្រូវ

ភាពចម្រូងចម្រាស ការស្លាប់យុវជនអាយុ១៧ឆ្នាំម្នាក់ ដោយសារត្រូវគ្រាប់កាំភ្លើងរបស់នាយប៉ុស្តិ៍នគរបាលឃុំពោធិ៍អង្ក្រង ក្នុងស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ជំរុញឱ្យមានការលើកឡើងថា ជាគំរូអាក្រក់ បើរដ្ឋាភិបាលមិនអាចរកការពិត ដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះបាន ។

លោក ហ៊ុន តូ ផ្ដាច់​ទំនាក់​ទំន​ង​ជាមួយ​ធនាគារ​ជា​ច្រើន ខណៈ​សម្ពាធ​ទណ្ឌ​កម្ម​អាមេរិក​កើន​ឡើង

ការស៊ើបអង្កេតមួយរបស់វីអូឌីរកឃើញ​ថា លោក ហ៊ុន តូ ដែលជាបងប្អូនជីដូន​មួយរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដកខ្លួនដោយស្ងាត់ៗចេញ​ពី​​ធនាគារ​ដែលរងទណ្ឌកម្មពីសហរដ្ឋ​អាមេរិក ក្រោមបទល្មើសហិរញ្ញវត្ថុ។ ស្ថាប័ន​ហិរញ្ញវត្ថុទាំងនេះ រួមមាន ធនាគារ HH, ធនាគារ Panda និង Huione Pay។

ក្រសួងមហា​ផ្ទៃ​បង្ហាញ​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​សន្តិសុខ​ពន្ធនា​គារ​​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀន

ក្រសួងមហាផ្ទៃ បានក្រើនរំឭកមន្ត្រីពាក់​ព័ន្ធឱ្យពង្រឹងវិធានការពារសន្តិសុខក្នុង​ពន្ធនាគារ រួមទាំងទប់ស្កាត់លំហូរគ្រឿងញៀនឱ្យមានប្រសិទ្ធភាព ដែលការណ៍​នេះរងការព្រមានថា រដ្ឋាភិបាលនឹងមិនជោគជ័យទេ បើរដ្ឋាភិបាលមិន​វះកាត់មន្ត្រីពុករលួយ និងបក្ខពួកនិយមទេនោះ។

គម្លាត​ប្រាក់​ខែ​​រាជ​ការ​គ្រូ​បង្រៀន​ធៀប​នឹង​​តំណាង​រាស្ត្រ​កំពុង​ក្លាយ​ជា​ក្តី​បារម្ភ​បង្ក​ជា​វិបត្តិ​សង្គម

វិបត្តិជីវភាពរបស់ពលរដ្ឋ រួមទាំងមន្ត្រីរាជ​ការ និងគ្រូបង្រៀននៅកម្ពុជា កំពុងក្លាយជាក្តីបារម្ភថា អាចនឹង ជំរុញឱ្យមាន​រ​លកតវ៉ាទ្រង់ទ្រាយធំ ដូចបណ្តាប្រទេសមួយចំនួន ក្នុងប្រព័ន្ធដឹកនាំមួយដែលធ្វើឱ្យប្រាក់ខែ មន្ត្រីរាជការ មាន​គម្លាតដាច់ឆ្ងាយពីប្រាក់ខែតំណាង​រាស្ត្រ និងមន្ត្រីអ្នកមានអំណាច។

កម្ពុជា​បន្តជាប់ចំណាត់ថ្នាក់ជាប្រទេសខ្វះឆ​ន្ទៈ​លុប​បំបាត់​​ការ​ជួញ​ដូរ​មនុស្ស​និង​ឧក្រិដ្ឋ​កម្ម​អន​ឡាញ

របាយការណ៍ថ្មីមួយរបស់សហរដ្ឋអាមេរិក បន្តរកឃើញថា មេដឹកនាំកម្ពុជា គ្មានឆន្ទៈ​បង្រ្កាបឧក្រិដ្ឋកម្មអនឡាញ និងការជួញដូរមនុស្សនោះទេ ដោយដាក់ចំណាត់ថ្នាក់ ជាប្រទេសស្ថិតក្នុងកម្រិត​ទី៣ ការណ៍នេះជំរុញឱ្យមានការព្រួយបា​រម្ភ ពីវាសនាពលរដ្ឋខ្មែរទូទាំងប្រទេស បើ​មិនកែលម្អទាន់ពេល។

ទូតអាមេរិក​នៅ​កម្ពុជា​​ផ្អាក​ធ្វើ​បច្ចុប្បន្ន​ភាព​លើ​គណនី​ហ្វេស​ប៊ុក​របស់​ខ្លួន​ដោយ​សារ​បញ្ហា​ថវិកា

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំប្រទេស​កម្ពុជា បានប្រកាសនៅថ្ងៃទី១ ខែតុលានេះថា ដោយសារមិនមានកិច្ចព្រមព្រៀង​​លើចំណាយថវិកា គណនីហ្វេស​ប៊ុករបស់ខ្លួននៅភ្នំពេញ នឹងផ្អាកធ្វើបច្ចុប្បន្ន​ភាព លើកលែងតែព័ត៌មានសុវត្ថិភាព និងសន្តិសុខបន្ទាន់ប៉ុណ្ណោះ។

ខេត្តមណ្ឌលគិរី​រង​ការ​រិះ​គន់​ជុំវិញ​ការ​ស្វែង​រក​ការ​បរិច្ចាគ​ពី​សាធារណជន​ដើម្បី​ដោះ​ស្រាយ​បញ្ហា​ទឹក​ជំនន់

មតិមហាជនមួយចំនួន នៅលើបណ្ដាញសង្គម បានលើកឡើងថា ចំពោះការប្រកូក​ប្រកាសរបស់រដ្ឋបាលខេត្តមណ្ឌល​គិរី ដើម្បីសុំជំនួយពីសប្បុរសជននោះ គឺ​ជា​ទម្លាប់អាក្រក់របស់រដ្ឋាភិបាល ដែលជាញឹកញាប់ តែងតែអំពាវនាវសុំជំនួយ​ពី​ពលរដ្ឋ​ខ្លួន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ