ត្រីសម្រាប់ធ្វើផ្អកនិងប្រហុក​​​ នឹងត្រូវចាប់ពីថ្ងៃស្អែកនេះ

រដ្ឋបាលជលផលប្រកាសថា ការប្រមូលផលត្រីនេសាទសម្រាប់ធ្វើផ្អក ប្រហុក និង ត្រីឆ្អើរ នឹងចាប់ផ្តើមពីថ្ងៃស្អែក រហូតដល់សប្តាហ៍ក្រោយ។

ពលរដ្ឋនៅសង្កាត់ផ្សារដើមគរ ស្នើអាជ្ញាធរបិទសិប្បកម្មខ្វៃជ្រូកមួយកន្លែង ដោយថាប៉ះពាល់ដល់អ្នកជិតខាង

ពលរដ្ឋនៅផ្សារដើមគរ ជិត២០នាក់ ដោយថា តំណាងជិត២០គ្រួសារនៅសង្កាត់ផ្សារដើមគរ បាន​​​ដាក់ពាក្យប្តឹងទៅអាជ្ញាធរមូលដ្ឋាន ដោយស្នើឱ្យបិទអាជីវកម្មខ្វៃជ្រូកមួយកន្លែងនៅតំបន់ពួកគាត់រស់នៅ​។

តុលាការដំណើរការក្តីមេសហជីពចំនួន៦រូបព្រឹកនេះ

មេដឹកនាំសហជីបចំនួន៦រូប ត្រូវចូលរួមសវនាការ នៅសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹក​ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ ជុំវិញសំណុំរឿងអំពើហិង្សាមួយ​នៅតំបន់វ៉េង​ស្រេងកាល​ពីឆ្នាំ​២០១៣ និង២០១៤។…

អា​មេរិ​ក​ជំ​រុញ​ជា​ថ្មី​ឲ្យដោះ​លែង​លោក​ កឹម​ សុ​ខា ​និង​ផ្សះផ្សា​ជាតិ​ឡើង​វិញ​

សហរដ្ឋអាមេរិក ជំរុញជាថ្មីទៀតឲ្យកម្ពុជាផ្សះផ្សា​ជាតិ​ឡើង​វិញ​ ដោយស្នើឲ្យមានការ​​ដោះលែងអតីត​មេដឹក​នាំគណបក្ស​សង្គ្រោះ​ជាតិ​លោក កឹម សុខា និង បញ្ចប់ការហាមប្រាម​​គណ​ប​​​ក្ស​​ប្រឆាំងជាដើម​…

សមត្ថកិច្ចឃាត់ខ្លួនស្ត្រីខ្មែរ១៣នាក់ទៀតពីបទពពោះជំនួស

នគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញឃាត់ខ្លួនស្ត្រីខ្មែរ១៣នាក់ទៀត ដែលរងការចោទថា ស៊ីឈ្នួលពពោះ ជំនួស។​

អ្នកភូមិ​​នៅកោះកុងព្រម​ទទួលសំណងពី​អង្គការសត្វព្រៃដែល​​បំផ្លាញ​ដំណាំខ្លួន​

គ្រួសារមួយដែល​ជាអ្នកភូមិនៅខេត្ត​កោះកុង  បាន​យល់ព្រម​​ទទួលយកសំណង និងទទួលយកលក្ខ​ខណ្ឌ​មួយចំនួន​ទៀត ពីអង្គការ ​ «សម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា» ក្រោយពីអង្គការនេះបានកាប់បំផ្លាញដំណាំរបស់គាត់…

ពលរដ្ឋខេត្តកោះកុងដុតរថយន្តអង្គការមួយករណីជម្លោះក្នុងការគ្រប់គ្រងដី

យ៉ាងហោចណាស់រថយន្តមួយគ្រឿងនៅក្នុងស្នាក់ការអង្គការ«វាយអេដ» ត្រូវ​​បានប្រជាពលរដ្ឋដុតកំទេចចោលដោយចោទថា មន្ត្រីអង្គការនេះឃុបខិតជាមួយអាជ្ញាធរកាប់បំផ្លាញ​ដំណាំរបស់ពួកគេ អស់ប្រមាណ២០០ដើម​…

កម្ពុជា​ប្ដេជ្ញា​លុប​បំបាត់​ភាព​អត់​ឃ្លាន​ឲ្យ​អស់ដល់កម្រិត​​សូន្យ​នៅ​ឆ្នាំ​២០៣០

កាល​ពីឆ្នាំ​២០១៥​កន្លង​ទៅ​រដ្ឋាភិបាល​កម្ពុជា និង​អង្គការ​សហប្រជាជាតិ​បាន​បញ្ជាក់​ថា​ នៅ​ឆ្នាំ​២០២៥​ខាង​មុខ​កម្ពុជា​នឹង​ធ្វើ​ឲ្យ​សម្រេច​បាន​នូវ​​ការ​កាត់​បន្ថយ​ភាព​អត់​ឃ្លាន​ឲ្យ​ដល់​កម្រិត​សូន្យ​ តែ​ការ​ប្តេជ្ញា​នេះ​ត្រូវ​បាន​ពន្យារដល់​ឆ្នាំ​២០៣០។

ជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង

សមាគមវៀតណាមនិងដៃគូឯកជន​សហការគ្នាផ្ដល់ដីឲ្យជនជាតិវៀតណាមដែលទើបផ្លាស់ទីមកពី​លើទឹក​

សមាគម​វៀត​ណាមមួយប្រចាំខេត្តកំពង់ឆ្នាំង អះអាងថា  ខ្លួនបានសហការជាមួយក្រុមហ៊ុនឯក​ជនមួយ ដើម្បីផ្ដល់ដីដល់ប្រជាពលរដ្ឋខ្មែរ​​វៀតណាមប្រមាណជាង៨០០រយគ្រួសារ បន្ទាប់ពីពួកគេត្រូវបានអាជ្ញាធរកម្ពុជាតម្រូវ​ឲ្យ​ផ្លាស់ទីតាំងពីការរស់នៅលើផ្ទៃទឹក មកស្នាក់បណ្ដោះអាសន្ននៅលើគោកវិញ។

លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ (ហ្វេសប៊ុកលោក សម រង្សីុ)

លោក​ សម​ រង្ស៊ី​ អំពាវនាវឲ្យមាន​ការឯក​ភាពក្នុងបក្សដើម្បី​ធា​នា​ជ័យ​ជម្នះលើបក្សកាន់​អំណាច

អតីត​មេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី រំឭកឲ្យមានការឯកភាពផ្ទៃក្នុងបក្សទើបអាចយ​កឈ្នះ​​លើដៃ​គូប្រកួ​តបាន ​​​​​ខ​ណៈអ្នកគាំទ្រមួយចំនួន​បានបង្ហាញទស្សនៈផ្ទុយ​គ្នាទៅ​លើ​ជំហរ​​ថ្នាក់​ដឹក​នាំ ក្រោយពីប​ក្ស​ប្រ​ឆាំ​ងដ៏ធំនេះ ត្រូវបានគេផាត់ចេញពីឆាកនយោបាយ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ