តម្លៃ​ប្រេង​សាំង​ក្នុង​ប្រទេសកម្ពុជា​បន្ត​ធ្លាក់ចុះ​៤សេនក្នុងមួយលីត្រ​ក្នុង​ពេលពីរសប្តាហ៍ដើម​ខែកក្កដានេះ

យោង​តាម​សេចក្តី​ជូន​ដំណឹង​របស់ក្រសួ​ង​ពាណិជ្ជកម្មឲ្យ​ដឹងនៅ​ថ្ងៃ​ច័ន្ទ​នេះថា ​លោក​នាយក​រដ្ឋមន្រ្តី​ ហ៊ុន​ សែន​ បាន​សម្រេច​បញ្ចុះ​តម្លៃ​ប្រេងឥន្ធ​នៈ​ចំនួន​៤សេន​ដុល្លារ​បន្ថែមទៀតសម្រាប់​តម្លៃ​ប្រេង​ឥន្ធនៈលក់​រាយ​នៅក្នុង​ប្រទេសកម្ពុជា។

លោក យន្ត មីន ៖ បញ្ហាទាំងនេះកើតឡើងដោយកំហុសអចេតនារបស់ខ្ញុំទេ

នៅចំពោះមុខអ្នកចូលរួមប្រមាណជាង២រយនាក់ ក្នុងពិធីបុណ្យគម្រប់ខួប៧ថ្ងៃរបស់ជនរងគ្រោះ២៨នាក់ស្លាប់ក្នុងហេតុការណ៍បាក់អគារកម្ពស់៧ជាន់ អភិបាលខេត្តព្រះសីហនុ លោកយន្ត មីន បានប្រកាសទទួលកំហុសជាសាធារណៈ និងសូមការយោគយល់ពីកំហុសរបស់ខ្លួន។

បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ

ជំនួយកើនដល់១,៧លានដុល្លារសម្រាប់ជនរងគ្រោះដោយគ្រោះថ្នាក់បាក់អគារចិននៅព្រះសីហនុ

ហ្វេសប៊ុកលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ឲ្យដឹងថា សប្បុរសជនបានផ្ដល់ជំនួយជាបន្ដបន្ទាប់សរុបជាទឹកប្រាក់ប្រមាណ ១លាន៧សែនដុល្លារហើយ គិតត្រឹមថ្ងៃម៉ោង១១និង៣០នាទី ថ្ងៃចន្ទនេះ។

សមត្ថកិច្ចបញ្ជូនជនជាតិចិន៤នាក់ទៅតុលាការករណីបាក់​អគារនៅខេត្តព្រះ​សីហនុ

ស្នងការខេត្តព្រះសីហនុ ឱ្យដឹងថា សមត្ថកិច្ចនឹងបញ្ជូនជនជាតិចិនចំនួន ៤ នាក់ ទៅតុលាការ នៅថ្ងៃនេះ ករណីដែលពួកគេសាងសង់អគារកម្ពស់ ៧ ជាន់ ដោយគ្មានច្បាប់អនុញ្ញាត បណ្ដាលឱ្យមានអ្នកស្លាប់ចំនួន២៥ និងរបួស២៤ នាក់។​

លោក ថៃ នរៈសត្យា

លោក ថៃ នរៈសត្យា​ ត្រូវបាន​បញ្ចប់​មុខតំណែង​ជា​រដ្ឋលេខាធិការក្រសួងវប្បធម៌

រដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា ត្រូវ​បាន​ព្រះ​មហា​ក្សត្រ​កម្ពុជា​ត្រាស់​បង្គាប់​បញ្ចប់​មុខតំណែងកាល​ពីម្សិលមិញ​។

ផ្លូវលំ

ពលរដ្ឋក្នុងឃុំចំនួន២នៅសៀមរាប ស្នើអាជ្ញាធរជួសជុលផ្លូវលំមួយខ្សែ

ប្រជាពលរដ្ឋស្ថិតនៅក្នុងឃុំចំនួន២ នៃស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរអ៊ូរទាំពីផលលំបាកនៃការធ្វើដំណើរ ខណៈផ្លូវលំមួយខ្សែក្នុងសហគមន៍របស់ពួកគេរងការខូចខាតច្រើនឆ្នាំមកហើយ ប៉ុន្តែ មិនមានមន្ត្រីពាក់ព័ន្ធជួយជួសជុលឡើងវិញនោះទេ។​

ចាងហ្វាងកាសែត ខ្មែរថាមស៏ លោក T. Mohan

ចាងហ្វាងកាសែត ខ្មែរថាមស៍ បដិសេធការចោទរឿងបៀតបៀនផ្លូវភេទអតីតបុគ្គលិក

ចាងហ្វាងកាសែត ខ្មែរថាមស៍ លោក T. Mohan ច្រានចោលការចោទប្រកាន់ថា លោកបានបៀតបៀនផ្លូវភេទលើអតីតបុគ្គលស្រីជាជនជាតិហ្វីលីពីនម្នាក់ ខណៈនាងកំពុងរៀបចំដំណើរក្ដីប្រឆាំងរូបលោក។

ទីតាំងអាជីវកម្មកែឆ្នៃកាកសំណល់ផេះធ្យូងថ្ម ស៊ីម៉ាវ

អាជ្ញាធរ​ខេត្ត​ព្រះសីហនុព្រមាន​បិទ​អាជីកម្ម​កែច្នៃ​​សំណល់​ធ្យូង​ថ្ម​មួយ​កន្លែង​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ពលរដ្ឋ​

អាជ្ញាធរខេត្តព្រះសីហនុ ព្រមានបិទអាជីវកម្មកែច្នៃ​កាកសំណល់ធ្យូងថ្មមួយកន្លែង ស្ថិតក្នុងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ក្រោយពីរកឃើញថា អាជីវកម្មមួយនេះធ្វើឲ្យប៉ះពាល់ដល់សុខភាព និងការរស់នៅរបស់ប្រជាពលរដ្ឋជុំវិញនោះ។

សាំង​​ ចុះ​ថ្លៃ​ជាង​២រយរៀល​រហូត​ដល់​ចុង​ខែ​មិថុនា​

តម្លៃ​ប្រេង​ឥន្ធនៈ ​បន្ត​ចុះ​ថ្លៃ​ប្រមាណ​២០០រៀល​បន្ថែម​ទៀត ​រហូត​ដល់​ចុង​ខែ​នេះ បន្ទាប់​ពី​ហក់​ឡើង​ថ្លៃ​ខ្ពស់​កាល​ពី​ដើម​ខែ​ឧសភា​កន្លង​ទៅ។ នេះ​បើ​តាម​សេចក្ដីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម។

លុច្សសារី

សមត្ថកិច្ច ថាម្ចាស់អាជីវកម្មក្លឹប លុច្សសារី​ បានរត់គេចខ្លួនទៅក្រៅ​ប្រទេស

មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលអះអាងថា សមត្ថកិច្ចមិនទាន់អាចចាប់ខ្លួនម្ចាស់អាជីវកម្មក្លឹបកម្សាន្ត លុច្សសារី ដែលជាប់ពាក់ព័ន្ធគ្រឿងញៀនមកផ្ដន្ទាទោសបានទេ ដោយថា ជនសង្ស័យរូបនោះ បានរត់គេចខ្លួនទៅក្រៅប្រទេស។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ