ក្រសួងសុខាភិបាលថាកម្ពុជាត្រៀមលក្ខណៈទប់ទល់នឹងវីរុសនូវែលកូរ៉ូណារួចរាល់ហើយ
មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាល អះអាងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ហើយក្នុងការទប់ស្កាត់ និងអន្តរាគមន៍ចំពោះករណីឆ្លងនៃវីរុសនូវែលកូរ៉ូណា បន្ទាប់ពីអង្គការសុខភាពពិភពលោកប្រកាសពីភាពអាសន្នដែលបង្កដោយវីរុសនេះ។