ទិដ្ឋភាពនៅក្នុងសាលាវិទ្យាល័យទួលប្រាសាទសែនសុខ សង្កាត់ឃ្មួញ រាជធានីភ្នំពេញ។

មន្ទីរ​អប់រំ​ចុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​ការ​គ្រប់គ្រង​របស់​នាយក​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ

ក្រោយពី​មាន​ការ​ចុះផ្សាយ​ពី​ការ​ដាក់​ញត្ដិ​ទៅ​ក្រសួង​អប់រំ យុវជន និងកីឡា របស់​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ សង្កាត់ឃ្មួញ រួច​មក មន្ទីរ​អប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បាន​ចុះទៅ​ស៊ើបអង្កេត​ស្វែង​រក​ការ​ពិត កាល​ពី​ថ្ងៃទី៧ ខែតុលា ប៉ុន្តែ​គ្រូបង្រៀន​មួយ​ចំនួននៅសាលានោះ ​យល់​ថា ការ​ពិត​នឹង​មិនអាច​រក​ឃើញ​ឡើយ បើ​គ្មាន​ការ​ចូលរួម​បំភ្លឺ​ឱ្យ​បាន​ទូលំទូលាយ​ពី​លោកគ្រូ-អ្នកគ្រូ​ និង​សិស្សានុសិស្ស។
ពលរដ្ឋរាប់រយនាក់មកពីខេត្តកំពង់ស្ពឺ ប្រមូលផ្តុំគ្នាមុខ ក្រសួងរៀបចំដែនដី នៅថ្ងៃទី ០៩ ខែឧសភា ឆ្នាំ២០២២ ដើម្បីដាក់ញត្តិស្នើ​​ឱ្យ​មាន​​ដោះស្រាយវិវាទដីធ្លី និង​ដីព្រៃសហគមន៍។

ប្រជាសហគមន៍​ខេត្តកំពង់ស្ពឺ​ទាមទារ​ឱ្យ​ក្រសួង​ដោះស្រាយ​រឿង​បែងចែក​ដី​ឱ្យ​គ្រួសារ​កងទ័ព

ប្រជាសហគមន៍​នៅ​​​ស្រុក​​ឱរ៉ាល់ និងស្រុក​ថ្ពង​ ​ខេត្ត​កំពង់​ស្ពឺ ស្នើឱ្យក្រសួងដែនដី ជួយអន្ដរាគមន៍កុំឱ្យមានការកាប់បំផ្លាញព្រៃឈើនៅព្រៃ «មេត្តាធម្មជាតិ» បន្ទាប់ពីរដ្ឋាភិបាលបានកាត់ដីជាង២០០ហិកតា បែងចែកទៅឱ្យគ្រួសារកងទ័ព និងមានវត្តមានក្រុមហ៊ុនឯកជនចូលកាប់ទន្ទ្រានជាបន្ដបន្ទាប់។
អ្នកសារព័ត៌មានជាតិនិងអន្តរជាតិ និងសង្គមស៊ីវិល រងការរឹតត្បិតនូវការចុះថតសកម្មភាពតវ៉ារបស់កូដករណាហ្គាវើលដ៍ពីសំណាក់អាជ្ញាធរមូលដ្ឋាន ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២។

ការ​អនុវត្ត​ច្បាប់​និង​ការងារ​អ្នកសារព័ត៌មាន​ក្នុង​ការ​ឃ្លាំមើល​ភាព​មិន​ប្រក្រតី​ក្នុង​សង្គម

សេរីភាពសារព័ត៌មាន គឺជាសសរស្ដម្ភទី៤ក្នុងសង្គម ដែលដើរតាមមាគ៌ាប្រជាធិបតេយ្យ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងតាមដានតួអង្គកាន់អំណាចផ្សេងទៀតឱ្យមានតុល្យភាព និងតម្លាភាពក្នុងសង្គម។
តំណាងសង្គមស៊ីវិលផ្ដល់បទសម្ភាសន៍ពាក់ព័ន្ធនឹងការដាក់ញត្តិនៅក្រសួង ដើម្បីសុំបើកការស៊ើបអង្កេតករណីស្លាប់លោក ឈុត វុទ្ធី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

សង្គមស៊ីវិល​ខកចិត្ត​នឹង​ក្រសួងមហាផ្ទៃ​ដែល​បដិសេធ​ញត្តិ​ទាមទារ​ស៊ើបអង្កេត​ឃាតកម្ម​លោក ឈុត វុទ្ធី ឡើងវិញ

ក្រុមអង្គការសង្គមស៊ីវិលសម្ដែងការខកចិត្តចំពោះក្រសួងមហាផ្ទៃដែលបដិសេធញត្តិទាមទារឱ្យអាជ្ញាធរបន្ដការស៊ើបអង្កេតដោយឯករាជ្យនិងតម្លាភាព ចំពោះករណីឃាតកម្មលោក ឈុត វុទ្ធី ដែលត្រូវបានគេបាញ់សម្លាប់នៅខេត្តកោះកុងកាលពី១០ឆ្នាំមុន។
ដីច្រាំងទន្លេបាទី ខេត្តតាកែវ ដែលពលរដ្ឋអះអាងថាត្រូវបានអ្នកមានអំណាចចាក់ដីលុបនិងធ្វើរបង។

ពលរដ្ឋចោទ​ថា ដី​ទន្លេ​បាទី​កាន់តែ​រួមតូច​ដោយសារ​សកម្មភាព​ចាក់លុប

ពលរដ្ឋមួយចំនួនលើកឡើងថា ដីរមណីយដ្ឋានទន្លេបាទីកាន់តែរួមតូច ដោយសង្ស័យថាមានអ្នកមានអំណាចបានចាក់ដីលុបតាមមាត់ច្រាំងទន្លេ ដើម្បីយកមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន និងគ្មានការអើពើពីសំណាក់អាជ្ញាធរឡើយ។
នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោកស្រី ចក់ សុភាព ថ្លែងក្នុងកម្មវិធីជំរំយុវជនស្ដីពី «សេរីភាពខាងការបញ្ចេញមតិ» នៅឧទ្យានជាតិគីរីរម្យ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៨-៣០ ខែមីនា ឆ្នាំ២០២២។

យុវជន​មួយចំនួន​ប្ដេជ្ញា​ចូលរួម​សកម្មភាព​សង្គម ទោះ​មាន​ការ​គំរាម​កំហែង

យុវជនមួយចំនួនមកពីតាមបណ្ដាខេត្តនៅតែប្ដេជ្ញាចូលរួមសកម្មភាពសង្គមជាតិ បើទោះបីស្ថានភាពសិទ្ធិមនុស្សនិងនយោបាយនៅកម្ពុជាត្រូវបានគេរិះគន់ថាបានដើរថយក្រោយ និងគំរាមកំហែងអ្នកដែលហ៊ានបញ្ចេញសំឡេងប្រឆាំង។
All articles loaded
No more articles to load

ព័ត៌មានវីអូឌីថ្មីៗ