ឧបត្ថម្ភ វីអូឌី

គាំទ្រវីអូឌី!

សំឡេងប្រជាធិបតេយ្យ(វីអូឌី) គឺជាសារព័ត៌មានឯករាជ្យខ្មែរតែមួយគត់ ដែលបង្កើតឡើងដោយពលរដ្ឋខ្មែរ។ វីអូឌីមិនត្រូវបានបង្កើតដោយរដ្ឋាភិបាលបរទេស ឬអង្គការក្រៅប្រទេសណាមួយឡើយ។ វីអូឌីត្រូវបានបង្កើតឡើងដោយក្រុមការងារខ្មែរ ដើម្បីពលរដ្ឋខ្មែរ ហើយត្រូវបានរក្សាឯករាជ្យភាពរបស់ខ្លួនតាំងពីពេលបង្កើតឡើងមក។

នៅពេលដែលប្រព័ន្ធផ្សព្វផ្សាយដទៃទៀត មិនរាយការណ៍ស៊ីជម្រៅអំពីអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ វីអូឌីបានបន្តរាយការណ៍អំពីបញ្ហាទាំងឡាយនេះ។ នៅពេលមានសម្ពាធឱ្យឈប់ វីអូឌីនៅតែបន្តការផ្សាយ។

នេះជាមូលហេតុដែលពលរដ្ឋជឿទុកចិត្តលើវីអូឌី។ មិនមែនដោយសារតែយើងអះអាងពីឯករាជ្យភាពរបស់ខ្លួនទេ ប៉ុន្តែដោយសារតែយើងបានធ្វើកិច្ចការទាំងនេះជាក់ស្តែង ជានិច្ចនិរន្ត ថ្វីបើមានសម្ពាធជាហូរហែយ៉ាងណាក្តី។

ការគាំទ្ររបស់លោកអ្នកដើម្បីឱ្យវីអូឌីអាចបន្តដំណើរការងារនេះ មិនមែនគ្រាន់តែជំនួយសប្បុរសទេ ប៉ុន្តែជាការចូលរួមចំណែកទ្រទ្រង់ដល់សារព័ត៌មានឯករាជ្យតែមួយគត់ ដែលបង្កើត និងដំណើរការដោយពលរដ្ឋខ្មែរ ដើម្បីសង្គមខ្មែរ។

តើការគាំទ្ររបស់លោកអ្នកនឹងអាចពាំនាំអ្វីខ្លះ?

វីអូឌី ជាទីកន្លែងដែលពលរដ្ឋខ្មែរអាចលើកនូវបញ្ហានានារបស់ពួកគេ ជាប្រភេទប្រព័ន្ធផ្សព្វផ្សាយបែបពលរដ្ឋ ដែលសហគមន៍ទាំងឡាយអាចលើកបញ្ហាប្រឈមរបស់ខ្លួនដើម្បីផ្សព្វផ្សាយ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតមិនអាចផ្សាយបាន តែវីអូឌីនឹងផ្សាយរឿងរ៉ាវទាំងនោះ។ អាស្រ័យហេតុនោះ ការគាំទ្ររបស់លោកអ្នកនឹងជួយឱ្យយើងខ្ញុំអាចបន្តការងារ៖ រាយការណ៍រឿងរ៉ាវដែលមានការផ្ទៀងផ្ទាត់ត្រឹមត្រូវ ដែលប្រព័ន្ធផ្សព្វផ្សាយដទៃមិនធ្វើការផ្សាយ ហើយដែលសហគមន៍ជាតិ និងសហគមន៍ខ្មែរនៅក្រៅប្រទេស អាចជឿទុកចិត្ត និងចែករំលែកបាន។

ការគាំទ្ររបស់លោកអ្នក ក៏នឹងអនុញ្ញាតឱ្យក្រុមការងារវីអូឌីអាចបន្តរាយការណ៍ព័ត៌មានស៊ើបអង្កេតផងដែរ តួយ៉ាង៖ បញ្ហាពុករលួយ ការរំលោភបំពានសិទ្ធិមនុស្ស ទំនួលខុសត្រូវខាងនយោបាយដែលនាំឱ្យមានការគំរាមកំហែង ប៉ុន្តែជាបញ្ហាសំខាន់។ ប្រព័ន្ធផ្សព្វផ្សាយដទៃទៀតមិនអាចលើកឡើងនូវរឿងរ៉ាវទាំងអស់នេះបាន។ ដូច្នេះ វីអូឌីបានធ្វើការរាយការណ៍ ហើយការគាំទ្ររបស់លោកអ្នកធ្វើឱ្យក្រុមការងារយើងខ្ញុំអាចធ្វើកិច្ចការទាំងអស់នេះបាន។

ជាអ្នកគាំទ្រវីអូឌីប្រចាំខែ

ការគាំទ្រប្រចាំខែ ជាស្នូលគាំទ្រដល់ឯករាជ្យភាពរបស់វីអូឌី។ ការគាំទ្រនេះ អនុញ្ញាតឱ្យយើងខ្ញុំអាចធ្វើផែនការវែងឆ្ងាយ វិនិយោគលើការផ្ទៀងផ្ទាត់ព័ត៌មាន និងអាចបន្តការផ្សព្វផ្សាយ ថ្វីបើត្រូវប្រឈមនឹងផលលំបាកនានា ឬគ្រោះថ្នាក់ជាយថាហេតុយ៉ាងណាក្តី។

ការគាំទ្ររបស់លោកអ្នក ជួយបន្តប្រតិបត្តិការសារព័ត៌មានឯករាជ្យ ដែលបង្កើតដោយពលរដ្ឋខ្មែរ ដោយរាប់បញ្ចូលទាំង៖ ការរាយការណ៍ ការផ្ទៀងផ្ទាត់ព័ត៌មាន និងហេដ្ឋារចនាសម្ព័ន្ធសារព័ត៌មានដែលអាចផ្សព្វផ្សាយបានទូលាយ និងដោយសុវត្ថិភាព។



មធ្យោបាយគាំទ្រដទៃទៀត

ក្នុងករណីលោកអ្នកមានបំណងផ្តល់ជំនួយក្នុងទម្រង់ដទៃទៀត សូមទាក់ទងយើងខ្ញុំតាមអ៊ីមែល donate.us@vodkhmer.news

ព័ត៌មានថ្មីៗ