កូដករ​ណាហ្គាវើលដ៍ បាន​នាំគ្នា​យក​ចង្ក្រានចានឆ្នាំងទៅ​ចម្អិនអាហារសម្រាប់​បរិភោគ​នៅ​ពី​មុខ​​ក្រុ​ម​ហ៊ុន​ ដោយ​ពួកគេ​​ថា ​នេះ​ជា​សកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២។

កូដករ​យក​ចង្ក្រាន​ចានឆ្នាំង​ទៅ​ចម្អិន​អាហារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គា ទាមទារ​រក​ដំណោះស្រាយ​ការងារ

កូដករ​ណាហ្គាវើលដ៍ បាន​នាំគ្នា​យក​ចង្ក្រានចានឆ្នាំងទៅ​ចម្អិនអាហារសម្រាប់​បរិភោគ​នៅ​ពី​មុខ​​ក្រុ​ម​ហ៊ុន​ ដោយ​ពួកគេ​​ថា ​នេះ​ជា​សកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញ​ឱ្យ​ថៅកែ​ក្រុម​ហ៊ុន និងក្រសួងស្ថាប័នរដ្ឋ​ រក​​ដំណោះស្រាយ​ការ​ងារដោយតម្លាភាព ឆ្លើយតបនឹងកូដកម្មអហិង្សាដែល​អូសបន្លាយ​ជិត៩ខែមកនេះ នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។

ស្ត្រីម្នាក់កាន់រូបលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំឡុងពេលពួកគាត់ឡើងមក​​ប្រមូល​ផ្ដុំនៅមុខក្រសួងយុត្តិធម៌ ខុទ្ទកាល័យ​នាយករដ្ឋមន្ត្រី និង​ក្រសួងស្ថាប័​ន​មួយចំនួន​ទៀត ដើម្បី​ជំរុ​​ញ​​ឱ្យ​មាន​​ដំណោះ​​ស្រាយ​រឿង​ដីធ្លី និង​​សុំ​ឱ្យ​មាន​កិច្ចអន្តរាគមន៍​ទម្លាក់ចោល​គ្រប់​បទ​ចោទ និងដោះ​លែងពលរដ្ឋរងគ្រោះដោយសារ​ដីធ្លី​​ឱ្យ​មាន​សេរីភាព​ឡើង​វិញ ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

ពលរដ្ឋ​១ពាន់នាក់​រក​អន្តរាគមន៍​ពី​ថ្នាក់ជាតិ​ជួយ​ដោះស្រាយ​ដីធ្លី​និង​ទម្លាក់​ចោល​ការ​ចោទ​ប្រកាន់​លើ​តំណាង​ពួកគាត់

ប្រជាពលរដ្ឋមានជម្លោះដីធ្លី​ប្រមាណ១ ០០០​នាក់ មកពីខេត្តកោះកុង និងខេត្តកំពង់ស្ពឺ បាន​ប្រមូល​ផ្ដុំគ្នាដាក់​ញត្តិ​នៅតាមក្រសួង​​ស្ថាប័ន​​ថ្នាក់​ជាតិ​មួយ​ចំនួន ដើម្បី​ស្នើ​ឱ្យ​ពន្លឿន​ការ​​ដោះស្រាយ​រឿង​ដីធ្លី និង​អន្តរាគមន៍​ឱ្យមា​ន​ការទម្លាក់​ចោល​ការ​ចោទប្រកាន់លើតំណាងពួកគេដែលជាប់បណ្ដឹងនៅតុលាការ​ដោយសាររឿងតវ៉ាដីធ្លី ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២។

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

កូដករណាហ្គាវើលដ៍តវ៉ាទាមទារដំណោះស្រាយ ខណៈស្ថិតក្រោមការអង្កេតការណ៍ពី UN

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មនៅមុខក្រុមហ៊ុន ដោយគ្មានការរារាំងពីសំណាក់អាជ្ញាធរមានសមត្ថកិច្ច ស្របពេលអ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា លោក វិទិត មុនតាប៊ន (Vitit Muntarbhorn) មកតាមដានមើលស្ថានភាពតវ៉ាដោយផ្ទាល់ ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២។

កូដករជាស្ត្រីម្នាក់រងរបួសចំច្រមុះ ដោយសារប៉ះទង្គិចជាមួយនឹងកងកម្លាំងការពារ អំឡុងពេលក្រុមកូដករទាំងនោះតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

កូដករណាហ្គាវើលដ៍តវ៉ាដំណោះស្រាយការងារ ១១ សីហា ២០២២

កូដករណាហ្គាវើលដ៍បន្តតវ៉ាទាមទារដំណោះស្រាយការងារ នៅក្បែរក្រុមហ៊ុនណាហ្គាវើលដ៍​ រសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២។

កូដករណាហ្គាវើលដ៍បន្ត​ប្រមូល​ផ្ដុំគ្នា​ជា​ថ្មីទៀត​នៅ​ម្ដុំនា​គ​បាញ់​ទឹក ក្បែរ​ក្រុមហ៊ុន ដើម្បី​ទាមទារឱ្យរដ្ឋាភិបាលជំរុញ​ទៅក្រុមហ៊ុន​ពន្លឿនការ​ដោះស្រាយបញ្ចប់វិវាទការងារជូនពួកគេ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

កូដករណាហ្គាវើលដ៍បន្តធ្វើកូដកម្មជាថ្មីទៀត ដើម្បីទាមទារឱ្យថៅកែក្រុមហ៊ុនគោរពលក្ខខណ្ឌការងារ

កូដករណាហ្គាវើលដ៍បន្ត​ប្រមូល​ផ្ដុំគ្នា​ជា​ថ្មីទៀត​នៅ​ម្ដុំនា​គ​បាញ់​ទឹក ក្បែរ​ក្រុមហ៊ុន ដើម្បី​ទាមទារឱ្យរដ្ឋាភិបាលជំរុញ​ទៅក្រុមហ៊ុន​ពន្លឿនការ​ដោះស្រាយបញ្ចប់វិវាទការងារជូនពួកគេ ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២។

កូដករណាហ្គាវើលដ៍​ ប្រមូលផ្ដុំធ្វើកូដកម្មទាមទារដំណោះស្រាយពី​​ក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ក្នុងខណ្ឌចំការមន​ រាជធានីភ្នំពេញ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

កូដករ​បន្ត​ព្យាយាម​ទៅ​តវ៉ា​រឿង​វិវាទការងារ​នៅ​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ ខណៈ​អាជ្ញាធរ​បន្ត​ដាក់​របាំង​រារាំង

ក្រុមកូដករណាហ្គាវើលដ៍ បានធ្វើ​ដំណើរដោយថ្មើរជើង​ចេញពីទីតាំងដង​វិថីសុធារស មុខ​​ផ្សារ​ទំនើប​អ៊ីអន១ ដោយ​ចងក្រណាត់ខៀវនៅលើក្បាល និងក្នុងដៃមានកាន់បដា ហើយ​ដើរ​​ឆ្ពោះទៅកាន់នាគបាញ់ទឹក ក្បែរទីតាំង​ក្រុមហ៊ុនល្បែងមួយនេះ ដើម្បីទាមទារដំណោះស្រាយការងារ ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ ផ្ដល់បទសម្ភាន៍ក្រោយបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ជុះវិញការរិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត។

លោក សុន ឆ័យ ចូលបំភ្លឺនៅតុលាការ ក្រោយរងបណ្ដឹងរបស់ គ.ជ.ប ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២

អនុប្រធាន​គណបក្សភ្លើងទៀន លោក សុន ឆ័យ បានចូលទៅបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងបណ្ដឹងរបស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលបានប្ដឹងរូបលោកពីបទ «បរិហារកេរ្តិ៍ជាសាធារណៈ» ក្រោយពីលោក សុន ឆ័យ រិះគន់រឿងភាពមិនប្រក្រតីនៃការបោះឆ្នោត ព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។

ថ្នាក់ដឹកនាំជាន់ខ្ពស់៥រូប ចូលរួមក្នុងសន្និសី​ទ​ស្ដីពី «សំណើកែលម្អប្រព័ន្ធបោះឆ្នោត និងសេរីភាពនយោបាយនៅកម្ពុជា» រៀបចំដោយ​​​គ​​​​ណ​បក្សភ្លើងទៀន គណ​​បក្សប្រ​ជាធិ​បតេ​យ្យមូលដ្ឋាន​ គណបក្សឆន្ទៈ​ខ្មែរ ​គណ​បក្សកែ​ទ​ម្រង់​កម្ពុ​ជា និ​ងគ​​​ណ​បក្សកម្ពុជានិ​យម នៅរាជធានី​ភ្នំពេញ ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២២។

គណបក្សក្រៅរដ្ឋាភិបាលមានជំនឿលើជំហររួមគ្នាទាមទារឱ្យកែលម្អប្រព័ន្ធបោះឆ្នោតនិងសិទ្ធិនយោបាយ

​គណប​ក្ស​ចំនួ​ន​៥នៅ​ក្រៅ​រដ្ឋា​ភិ​បា​ល ​បង្ហា​ញជំនឿ​ថា ​ផែន​កា​រត​ស៊ូម​តិ​រួម​គ្នា ​ដើម្បី​ឱ្យដំណើ​រ​កា​របោះ​ឆ្នោ​ត​ខា​ងមុ​ខ ​ឆ្លុះប​ញ្ចាំងពី​​ឆន្ទៈ​ពលរដ្ឋពិតប្រាកដនោះ អាច​​នឹង​ទទួ​លផល​ជា​វិជ្ជ​មាន​ បើ​ទោះបី​ជាពេលនេះពួកគេ​​​គ្មា​ន​តំ​ណាងរាស្ត្រ​នៅក្នុ​ង​ស​ភា សម្រាប់ពិនិត្យ និងកែច្បាប់​ក្ដី។​

អ្នកគាំទ្រម្នាក់កាន់រូបថតលោក កែម ឡី ដើម្បីគោរពវិញ្ញាណក្ខន្ធនៅចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

ពិធីរម្លឹកខួប៦ឆ្នាំនៃឃាតកម្មលើលោក កែម ឡី នៅស្ដារម៉ាតស្ដុបបូកគោ ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២

ក្រុមសង្គមស៊ីវិល និងក្រុមយុវជនដែលស្រឡាញ់គាំទ្រលោកបណ្ឌិត កែម ឡី បានចូលរួមគោរពវិញ្ញាណក្ខន្ធលោក កែម ឡី ចំថ្ងៃខួប៦ឆ្នាំនៃឃាតកម្មលើរូបលោក នៅស្ថានីយប្រេងឥន្ធនៈកាល់តិច ស្តុបបូកគោ ខណ្ឌចំការមន រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២២។

ទិដ្ឋភាពនៃពិធី​ដង្ហែ​សព​លោក កែម ឡី ធ្វើដំណើរចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ស្រុក​កំណើត​របស់​លោក នៅ​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

ពិធីដង្ហែសពលោក កែម ឡី ទៅស្រុកកំណើត ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦

ពិធី​ដង្ហែ​សព​លោក កែម ឡី បាន​ធ្វើដំណើរចេញ​ពី​វត្ត​ពោធិយារាម ហៅ​វត្ត​ចាស់ ខណ្ឌ​ជ្រោយ​ចង្វា រាជធានី​ភ្នំពេញ ឆ្ពោះ​មក​កាន់​ស្រុក​កំណើត​របស់​លោក នៅ​ក្នុង​ភូមិ​អង្គតាកុប ឃុំ​លាយបូរ ស្រុក​ត្រាំកក់ ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ