កូដករណាហ្គាវើលដ៍ បាននាំគ្នាយកចង្ក្រានចានឆ្នាំងទៅចម្អិនអាហារសម្រាប់បរិភោគនៅពីមុខក្រុមហ៊ុន ដោយពួកគេថា នេះជាសកម្មភាពតស៊ូមតិដោយសន្តិវិធី ដើម្បីជំរុញឱ្យថៅកែក្រុមហ៊ុន និងក្រសួងស្ថាប័នរដ្ឋ រកដំណោះស្រាយការងារដោយតម្លាភាព ឆ្លើយតបនឹងកូដកម្មអហិង្សាដែលអូសបន្លាយជិត៩ខែមកនេះ នៅថ្ងៃសុក្រ ទី០៩ ខែកញ្ញា ឆ្នាំ២០២២។
