លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅរាជធានីភ្នំពេញ

លោក ចូ បៃដិន (Joe Biden) ប្រធានាធិបតីសហរដ្ឋអាមេរិក និងមេដឹកនាំនៃបណ្ដាប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ នៅរាជធានីភ្នំពេញ នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន (រូបកណ្ដាល) ក្រោយចុះចតនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក នៅរាជធានីភ្នំពេញ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន មកចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន ធ្វើដំណើរមកដល់អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ នៅរាជធានីភ្នំពេញ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥

កិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៥ (25th ASEAN-China Summit) នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងមេដឹកនាំបណ្ដាប្រទេសអាស៊ាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ នៅរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២

នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ានឆ្នាំ២០២២ បានអញ្ជើញធ្វើជាសហប្រធានជាមួយលោក António Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ ដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ លើកទី១២ នៅរាជធានីភ្នំពេញ។

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១

ពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ (Opening Ceremony of the 40th and 41st ASEAN Summits) ក្រោមអធិបតីរបស់លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន និងមានការយាង-អញ្ជើញចូលរួមពីមេដឹកនាំកំពូលរបស់អាស៊ាន ដែលពិធីនេះប្រព្រឹត្តទៅ នៅសណ្ឋាគារសុខាភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២។

ចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC)

នៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងឱកាសនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០-៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន បានអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយប្រទេសអ៊ុយក្រែន។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ