
រយៈពេល១០ឆ្នាំ កម្ពុជាបញ្ជូនកងការពារសន្តិភាពUNជាង៣៥០០នាក់
មន្រ្តីរដ្ឋាភិបាលឲ្យដឹងថាក្នុងរយៈពេល១០ឆ្នាំនៃកិច្ចសហប្រតិបត្តិការការពារសន្តិភាពក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ កម្ពុជាបានបញ្ជូនកងការពារសន្តិភាពជាង៣៥០០នាក់។ ក្នុងកិច្ចប្រជុំបូកសរុបការងារ១០ឆ្នាំនៃបេសកកម្មថែរក្សាសន្តិភាពរបស់កម្ពុជាជាមួយអង្គការសហប្រជាជាតិ ដែលធ្វើឡើងនៅថ្ងៃអង្គារនេះ លោក ប្រាក់ សុខុន ប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការងារបញ្ជូនកងកម្លាំងចូលរួមថែរក្សាសន្តិភាពបានថ្លែងចាប់តាំងពីឆ្នាំ២០០៦ដល់២០១៦ រដ្ឋាភិបាលកម្ពុជាបានបញ្ជូនកងកម្លាំងក្រោមទង់អង្គការសហប្រជាជាតិចំនួន៣៥៥៧នាក់ចេញទៅរក្សាសន្តិភាពនៅតាមបណ្តាប្រទេសរងគ្រោះដោយសារសង្រ្គាម។