
កម្ពុជាបញ្ជូនកងទ័ពមួកខៀវជិត២០០នាក់ទៅបំពេញបេសកកម្មនៅលីបង់
កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវប្ដូរវេនកងវិស្វកម្មពហុជំនាញលេខ៨២៩ ចំនួន១៨៤នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់។

កម្ពុជាបានបន្តបញ្ជូនកងទ័ពមួកខៀវប្ដូរវេនកងវិស្វកម្មពហុជំនាញលេខ៨២៩ ចំនួន១៨៤នាក់ ទៅបំពេញបេសកកម្មក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ ក្នុងនោះមានស្ត្រីចំនួន២៩នាក់។

មន្ត្រីជាន់ខ្ពស់កងទ័ពកម្ពុជា បានឱ្យដឹងថា កងកម្លាំងទ័ពមួកខៀវកម្ពុជាចំនួន២កង ដែលមានកម្លាំងសរុបប្រមាណ៣០០នាក់ នឹងត្រូវទៅបំពេញបេសកកម្មក្រោមឆ័ត្រអង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី ដើម្បីជំនួសកម្លាំងចាស់ដែលបានធ្វើមាតុភូមិនិវត្តន៍មកប្រទេសកំណើតវិញនៅព្រឹកថ្ងៃទី៣ ខែតុលានេះ។
VOD គឺជាស្ថាប័នព័ត៌មានឯករាជ្យដែលផ្តល់ព័ត៌មាន ផលិតកម្មវិធីទូរទស្សន៍អនឡាញ និងការផ្សព្វផ្សាយតាមរយៈគេហទំព័រអ៊ីនធើណេត។
© ២០២៥ រក្សាសិទ្ធិគ្រប់យ៉ាងដោយ វីអូឌី