
បុណ្យកឋិនទានឆ្នាំនេះនឹងប្រព្រឹត្តទៅតាមទម្លាប់ តែមិនអនុញ្ញាតឱ្យដង្ហែតាមផ្លូវឬជុំវិញព្រះវិហារ
ក្រសួងធម្មការ និងសាសនា បញ្ជាក់ថា ពិធីបុណ្យកឋិនទានសម្រាប់ឆ្នាំ២០២១នេះ នឹងប្រព្រឹត្តទៅតាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា ប៉ុន្តែអាជ្ញាធរហាមឃាត់នូវការផ្សព្វផ្សាយកម្មវិធីបុណ្យ ដង្ហែតាមដងផ្លូវឬជុំវិញព្រះវិហារ ពោលគឺគ្រាន់តែវេរប្រគេនត្រៃចីវរជាកិច្ចសម្រេចបុណ្យ។