
អង្គការ២ ទាមទារឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិចាត់វិធានការលើស្ថាប័នហិរញ្ញវត្ថុចំនួន៦ ដើម្បីបញ្ចៀសផលប៉ះពាល់លើអតិថិជន
អង្គការចំនួន២ ដែលសកម្មលើកិច្ចការសិទ្ធិមនុស្ស ទាមទារឱ្យសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិចាត់វិធានការលើស្ថាប័នហិរញ្ញវត្ថុចំនួន៦នៅកម្ពុជាជាបន្ទាន់ ដើម្បីបញ្ចៀសផលប៉ះពាល់លើអតិថិជន ក្រោយរកឃើញថា ស្ថាប័នទាំងនេះបានរំលោភលើបម្រាមរបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ ពាក់ព័ន្ធនឹងពលកម្មកុមារ ការរំលោភសិទ្ធិដីធ្លីរបស់ជនជាតិដើមភាគតិច និងចំណាកស្រុក។