លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជយលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុបប្រមាណ ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

លោក ហ៊ុន សែន ថ្លែង​ការពារ​ជាថ្មី​ថា​មិន​បាន​កាត់​កោះត្រល់​ឱ្យ​វៀតណាម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងការពារជាថ្មីថា រូបលោកមិនបានកាត់ «កោះត្រល់» និង «កម្ពុជាក្រោម» ប្រគល់ទៅឱ្យវៀតណាមឡើយ ដោយថា​ ទឹកដីកម្ពុជាក្រោម និងកោះត្រល់ ដែលបាត់ទៅ ដោយសារបារាំងជាអ្នកកាត់ឱ្យវៀតណាមទៅវិញទេ។

ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោម ទស្សនារោងតាំងពិព័រណ៍ឧបករណ៍សិល្បៈខ្មែរក្រោម ក្នុងអំឡុងពិធីបុណ្យអុំទូកនៅស្រះគូ ក្នុងខេត្តព្រះត្រពាំង កម្ពុជាក្រោម ក្នុងខែវិច្ឆិកា ឆ្នាំ២០១៣។

ពលរដ្ឋខ្មែរក្រោម​ស្នើ​ឱ្យ​មាន​ដេប៉ាតឺម៉ង់​បង្រៀន​ភាសាខ្មែរ​លើ​ទឹកដី​កម្ពុជាក្រោម 

ពលរដ្ឋខ្មែរក្រោម ស្នើរាជរដ្ឋាភិបាលកម្ពុជាឱ្យអន្តរាគមន៍ទៅរដ្ឋាភិបាលប្រទេសវៀតណាម ដើម្បីផ្ដល់ភាពងាយស្រួលដល់ការរៀនភាសាខ្មែរ និងបញ្ចូលដេប៉ាតឺម៉ង់បង្រៀនភាសាខ្មែរនៅក្នុងសាកលវិទ្យាល័យមុនសិន។

សន្តិសុខ​យាម​ប្រាសាទ​មិន​អនុញ្ញាត​ឱ្យ​ព្រះសង្ឃខ្មែរ​ក្រោម​ចូល​ទស្សនា​អង្គរវត្ត​ព្រោះ​គ្មាន​អត្ត​សញ្ញាណ​ប័ណ្ណ​សញ្ជាតិ​ខ្មែរ

ព្រះសង្ឃ​ខ្មែរក្រោម​ត្រូវបាន​សន្តិសុខ និង​ឆ្មាំយាម​ប្រាសាទអង្គរវត្ត​តម្រូវឱ្យ​ព្រះអង្គ​ទិញ​សំបុត្រ​ចូល​ទស្សនា​ប្រាសាទអង្គរវត្ត​ដូច​ ជនបរទេស​ដទៃ​ទៀតដែរ ដោយសារ​តែ​ព្រះអង្គ​មិន​មាន​អត្តសញ្ញាណ​ប័ណ្ណ​សញ្ជាតិខ្មែរ​។ ​

ខួប៧១ឆ្នាំ នៃ​ទិវា ៤មិថុនា កម្ពុជាក្រោម​ស្ថិត​ក្រោម​ការត្រួតត្រា​របស់​វៀតណាម (៤ មិថុនា ១៩៤៩ - ៤ មិថុនា ២០២០​)នៅ​ទីស្នាក់ការ​សហគមន៍​ខ្មែរ​កម្ពុជាក្រោម ស្ថិ​នៅ​សង្កាត់​គោក​ឃ្លាំង ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ។

សហគមន៍​ខ្មែរកម្ពុជាក្រោម​លើក​ពេល​ប្រារព្ធ​ខួប​បាត់បង់​ទឹកដី​ខ្មែរកម្ពុជាក្រោម​ទៅ​ដើមខែ​កក្កដា

សហគមន៍ខ្មែរកម្ពុជាក្រោម​ ប្រកាសលើកពេលរៀបចំ​ខួប ៧៣ឆ្នាំ នៃ​ថ្ងៃបារំាងផ្ទេរការត្រួតត្រា​​ទឹកដីកម្ពុជាក្រោមទៅឱ្យប្រទេសវៀតណាមត្រួតតា្របន្ត ទៅ​ដើមខែកក្កដាវិញ​ ដោយសារនៅថ្ងៃទី៤ ខែមិថុនា​នេះ ​កៀកនឹង​ថ្ងៃ​​​ដែល​​​កម្ពុជា​រៀបចំការ​បោះឆ្នោតជ្រើស​រើស​​ក្រុមប្រឹក្សា​​ឃុំសង្កាត់។

លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៣ ភ្នំពេញ-កំពត ថ្ងៃទី២ ខែមីនា ឆ្នាំ២០២២។

នាយករដ្ឋមន្ត្រី៖ អ្នកណា​ពូកែ​ទៅ​យក​កម្ពុជា​ក្រោម​ខ្លួនឯង លោក​ជួយ​ធ្វើ​ក្ដារមឈូស​និង​កប់សពឱ្យ

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា អ្នកណាខ្លាំងពូកែទៅយកកម្ពុជាក្រោមខ្លួនឯងទៅ ហើយលោកនឹងជួយធ្វើក្ដារមឈូសនិងជួយកប់សពឱ្យ ដោយថា កម្ពុជាក្រោមមិនមែនបាត់បង់ក្នុងជំនាន់លោកដឹកនាំនោះទេ ពោលគឺបានបាត់បង់តាំងពីមុនឪពុក រួមទាំងរូបលោកមិនទាន់កើតមកម្ល៉េះ។

លោក ព្រាប សុវត្ថិ នៅ​លើកឆាក​ប្រគំតន្ត្រី​នា​ពេល​កន្លង​មក (រូបភាព៖ វង្ស សុម៉ាលីន)

ព្រាប សុវត្ថិ ទៅ​ច្រៀងលក់​​សំបុត្រ​នៅ​កម្ពុជា​ក្រោម

​សល់​តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ តារា​ចម្រៀង​​ល្បី​ឈ្មោះ​​លោក ​ព្រាប សុវត្ថិ នឹងដឹក​នាំ​ក្រុម​រាំ​អម​ដោយ​​​​អ្នក​​​រៀប​ចំ​​​​​សម្លៀក​​បំពាក់​ផ្ទាល់​ខ្លួនផង​​ប្រមាណ​​​​​​​​២០​នាក់ ចេញ​ទៅ​ច្រៀង​​នៅ​ប្រទេស​វៀតណាម ក្នុង​កម្មវិធី​តន្ត្រី​​លក់​សំបុត្រ​​​​​​ធំមួយដែល​រៀប​ចំ​នៅ​ខេត្ត​ព្រះ​​​ត្រពាំង​​​​​​ ដែន​ដី​​​​​​​​​​​ខ្មែរ​កម្ពុជា​ក្រោមក្នុង​ឱកាស​​បុណ្យ​ចូលឆ្នាំ​។ នេះ​ជា​​ការ​ចេញ​​ច្រៀង​​​​លើក​ទី​​១ ដែល​លោក​បាន​ជាន់​ទឹក​ដី​​​​​​​​​ដែលសម្បូរ​​​ដោយ​ពលរដ្ឋ​ខ្មែរ​រស់​នៅ​​​ក្នុងប្រទេស​វៀតណាម ដោយ​​​​ក្រៅ​ពី​លោក​ក៏​មាន​​​តារា​ចម្រៀង​​​​​​​​ល្បី​ឈ្មោះ​ជា​ច្រើន​ទៀត​​​​​​​ទៅ​ជា​មួយ​ផងដែរ។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ