
ADB អនុម័តកញ្ចប់ថវិកាជាង៦២លានដុល្លារ ជួយពង្រឹងសុវត្ថិភាពអាហារនិងផ្នែកបសុសត្វនៅកម្ពុជា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកញ្ចប់ថវិកាចំនួន ៦២,៩លានដុល្លារ ដើម្បីជួយកម្ពុជាលើកកម្ពស់សន្តិសុខស្បៀង និងជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន ដោយការកែលម្អសុខភាព និងខ្សែចង្វាក់តម្លៃ ក៏ដូចជាការធ្វើពាណិជ្ជកម្មផ្លូវការ និងផលិតផលបសុសត្វ។