កសិករ​និង​អ្នកជំនាញ​កសិកម្ម​បារម្ភ​ពី​ការ​បន្ត​បោះបង់​មុខរបរ​ផ្នែក​កសិកម្ម​ដោយសារ​បញ្ហា​ទីផ្សារ

ប្រជាកសិករ និងអ្នកជំនាញកសិកម្ម​​មួយចំនួន បង្ហាញ​​ក្ដី​បារម្ភថា កសិករ​​កម្ពុជា​អាច​នឹងបោះប​ង់​​មុខ​​របរ​​របស់​ពួក​គេ ដោយសារតែ​បញ្ហាទីផ្សារ​ បច្ចេកទេស​ និង​ការប្រាក់ខ្ពស់។

លោក ហម អៀង ប្រជាកសិកររស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ កំពុងអង្គុយលើបេឬប៉ាវស្រូវ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២២ រៀបរាប់ពីការប្រមូលផលស្រូវប្រាំងនិងតម្លៃស្រូវឆ្នាំនេះ។ (ពក ខឺយ)

បទយកការណ៍​៖​ ​​កសិករ​​ខេត្ត​បន្ទាយមានជ័យ​ត្អូញ​ត្អែរ​ពី​តម្លៃ​ស្រូវ​​ធ្លាក់​ចុះ​ ខណៈ​តម្លៃ​ ​ជី​ ​សាំង​ ​ឡើង​ខ្ពស់​ ​

«ប៉ុន្តែខ្ញុំឆ្ងល់ជាធម្មតារៀងរាល់ឆ្នាំឱ្យតែដល់សម្បូរ[ស្រូវ] គឺតម្លៃស្រូវចុះ យើងមិនចង់និយាយថាអាគេថ្នាក់លើឈ្មួញធំគេគិតយ៉ាងម៉េចទេណា៎! ប៉ុន្តែឱ្យតែដល់ស្រូវដំបូងបានថ្លៃ តែឱ្យតែស្រូវទំពេញវាលស្រូវគឺដឹងតែចុះជារៀងរាល់ឆ្នាំ»។​
នេះគឺជាសំដីរបស់លោក ហម អៀង កសិករម្នាក់​​រស់នៅភូមិព្រះស្រែ ឃុំតាឡំ ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។

ប្រតិភូ​រាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាអគ្គនាយក​នៃអគ្គនាយកដ្ឋានកសិកម្ម​ លោក ងិន ឆាយ ថ្លែងក្នុងសន្និសីទសារព័ត៌មានមួយ​ ស្តីពី «សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក​របស់​ក្រសួងកសិ​កម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅទីស្ដីការគណៈរដ្ឋមន្ត្រី​ នាថ្ងៃទី១៩ ខែកក្ក​ដា ឆ្នាំ២០២២។

ក្រសួងកសិកម្ម​ត្រៀម​គ្រាប់ពូជស្រូវ​និង​បន្លែ​ជាង​២ពាន់តោន​ទុក​ចែក​កសិករ​ដែល​ជួប​គ្រោះធម្មជាតិ

មន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និង​នេសាទ បាន​ឱ្យដឹងថា​ ក្រសួង​បានត្រៀមគ្រាប់​ពូជ​ស្រូវនិង​បន្លែចំនួន២ ០៥០​​តោន ទុក​សម្រាប់​ចែក​ជូន​កសិករ​ដែលរងការខូចខាតដំណាំ​ដោយសារគ្រោះធម្មជាតិ។

ដំណាំស្រូវរបស់ពលរដ្ឋនៅឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល រងការជន់លិចដោយជំនន់ទឹកភ្លៀង ឆ្នាំ២០២២។

ក្រសួងកសិកម្ម​ណែនាំ​មន្ត្រី​ថ្នាក់ក្រោម​ជួយ​កសិករ​ផលិតស្រូវ​ក្រោយ​រង​ការខូចខាត​ដោយ​បញ្ហា​ទឹកជំនន់

ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំដល់មន្ត្រីថ្នាក់ក្រោមឱ្យជួយដល់កសិករផលិតស្រូវ ក្រោយរងការខូចខាត និងការបង្កបង្កើនផលមានភាពយឺតយ៉ាវ ដោយសារបញ្ហាទឹកជំនន់។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ