ដំឡូង​​មីធ្លាក់​ថ្លៃ​​ធ្វើ​ឱ្យ​កសិករ​កាន់​តែ​​ជួប​វិបត្តិ ​ឆ្លុះ​​បញ្ចាំង​​ពី​​អសមត្ថភាព​របស់​រដ្ឋាភិបាល​​ក្នុង​​ការ​​រក​​ទី​ផ្សារ​

កសិករ​ដាំ​ដំឡូង​មី នៅ​​តាម​​បណ្តា​​ខេត្ត​មួយ​​ចំនួន ​បាន​​សម្តែង​​ការ​​អស់​​សង្ឃឹម ​ខណៈ​​ឆ្នាំនេះ​​ដំឡូង​​មី​​បាន​ធ្លាក់​ថ្លៃយ៉ាង​គំហុក​ ដែល​ការណ៍​នេះ ជំរុញ​ឱ្យ​មាន​ការ​លើក​ឡើង​ថា បញ្ហា​ទាំង​អស់​នេះ មក​ពី​កម្សោយ​នៃ​ការ​ប្តេ​​​ជ្ញា​ចិត្ត​ របស់​រដ្ឋាភិបាល ធ្វើ​ឱ្យ​ក្រុមឈ្មួញ​កំណត់​វាសនា​កសិករ​ខ្មែរ។

រដ្ឋាភិបាល​ប្រាប់​ពី​រដូវ​ប្រមូល​ផល​នេសាទ​ឆ្នាំ​នេះ

រដ្ឋាភិបាល អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ ដែល​មាន​បំណង​ចង់​ធ្វើ​ប្រហុក ផ្អក និង​ធ្វើ​ត្រី​ឆ្អើ​ជា​ដើម រួស​រាន់​ទៅ​កាន់​ទី​តាំង​ប្រមូល​ផល​នេសាទ ដោយ​ថា ចាប់​ផ្តើម​ខែ​នេះ​ទៅ ត្រី​ចាប់​ផ្តើម​បន្លាស់​ទី ចូល​ទៅ​បឹង​ទន្លេសាប ទន្លេ​មេគង្គ និង​ទន្លេ​បាសាក់ វិញ ដែ​ល​ជា​អំណោយ​ផល នៃ​ការ​ប្រមូល​ផល​នេសាទ។

លោក យ៉ង សាំកុមារ ប្រាប់​ប្រភេទ​ស្រូវ​មាន​ទីផ្សារ​ក្រោយ​កសិករ​ថា​ស្រូវ​លក់​បាន​ថោក

ខណៈ​កសិករ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​និយាយ​ថា ស្រូវ​លក់​បាន​ថោក​ប្រឈម​នឹង​វិបត្តិ​​បំណុល​នោះ រដ្ឋ​លេខា​ធិការ​ក្រសួង​កសិកម្ម លោក ប​​ណ្ឌិត យ៉ង សំាងកុមារ ប្រាប់​ពី​ប្រភេទ​ស្រូវ​មាន​ទីផ្សារ ដែល​​កសិករ​អាច​លក់​បាន​ក្នុង​តម្លៃ​សមរម្យលើ ១ពាន់រៀល ក្នុង​មួយ​គីឡូក្រាម។

ខេត្ត​មួយ​ជាប់​បឹង​ទន្លេសាប​ប្រាប់​ឱ្យ​កសិករ​ផ្អាក​ធ្វើ​ស្រែ​ប្រាំង​ដោយ​សារ​ខ្វះ​ទឹក

សាលាខេត្ត​ពោធិ៍សាត់ ដែល​ជា​ខេត្ត​ជាប់​បឹង​ទន្លេសាប បាន​ជូន​ដំណឹង​ឱ្យកសិករ​ផ្អាក​ធ្វើ​ស្រែប្រាំង​លើក​ទី២ ដើម្បី​បញ្ចៀស​ការ​ខាត​បង់​ទាំង​សម្ភារ ថវិកា ដោយសំអាង ពីមូល​ហេតុ​ខ្វះ​ទឹក។

កសិករ​ត្អូញត្អែរ​ពី​តម្លៃ​ស្រូវ​ចុះ​ថោក​ក្រោម​សារ​នយោបាយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ

ប្រជាកសិករមួយចំនួន បានស្នើឱ្យរដ្ឋាភិបាលបន្តរក្សាតម្លៃស្រូវជាង១ពាន់រៀលក្នុងមួយគីឡូ ដូចឆ្នាំមុន ក្រោមហេតុផលថា តម្លៃនេះ ទើបអាចទូទាត់ថ្លៃចំណាយលើជី ការភ្ជួររាស់ និងកម្លាំងពលកម្មបាន។

វិបត្តិទីផ្សារលក់កសិផលបន្តគំរាមកំហែងជីវិតកសិករដល់អាណត្តិរដ្ឋាភិបាលថ្មី

កសិករ​ដាំដំឡូង​មី​មួយ​ចំនួន ត្អូញត្អែរ​ជុំវិញ​តម្លៃដំឡូង​មី​ធ្លាក់ថ្លៃ ដែលថា​ពិបាក​ក្នុងការ​ទូទាត់​លើកា​រចំ​ណាយ​​​ថ្លៃដើម​ ​និង​ពេលវេលា​ក្នុង​ការ​ដាំដុះ ប្រឈម​នឹង​បញ្ហា​ជីវភាព ដែល​ទាមទារ​ឱ្យ​រដ្ឋាភិបាល​ជួយ​រក​ទីផ្សារ​លក់​ផលិត​ផល​ក្នុង​តម្លៃ​សម​រម្យ ដើម្បី​កុំឱ្យ​ពួក​គេ​រួម​រឹត​ដោយវិបត្តិ​បំណុល។ ការ​បន្សល់​ទុក​វិបត្តិ​ទីផ្សារ​សម្រាប់​លក់​កសិក​ផល ក្នុង​វិស័យ​កសិកម្ម​ច្រើន​ឆ្នាំ​ទៅ​នេះ វា​បា​នឆ្លុះ​បញ្ចាំង​ថា រដ្ឋា​ភិ​បាល​គ្រួសារហ៊ុន បាន​បរាជ័យ​ការ​អ​នុវ​ត្ត​គោលនយោបាយ​គាំពារ​កសិករ មិន​បាន​បំពេញ​កា​តព្វកិច្ច​ ដើ​ម្បី​ប​ម្រើ​ប្រជា​ពលរដ្ឋ តប​តាម​ស្មារតី​រដ្ឋធម្មនុញ្ញ​ទៀតផង។ កសិករ​ជាជនជាតិ​​ដើម​​ភាគតិច​​ព្នង រស់​នៅ​ក្នុង​ភូមិ​​ឡៅ​កា​ សង្កាត់សុខ​ដុម ក្រុង​សែន​មនោរម្យ ខេត្ត​​មណ្ឌលគិរី ដែល​ជា​ខេត្តជាប់​ព្រំដែន​វៀតណាម អ្នកស្រី ភ្លឹក ភារម្យ មានប្រសាសន៍ថា នៅខេត្តមណ្ឌលគិរី តម្លៃ​ទីផ្សារ​ដំឡូងមី​ស្រស់​បាន​ធ្លាក់​ថ្លៃ​ពី ៥៣០រៀលក្នុងមួយគីឡូ កាលពីឆ្នាំមុន មក​ត្រឹម ​៣១០រៀល​ប៉ុណ្ណោះ​នៅ​ក្នុង​ឆ្នាំនេះ។ កសិករ​មាន​ផ្ទៃដី​ដាំដំឡូង​មី​ ទំហំ៣ហិកតា​រូប​នេះ បានអះ​អាង​ថា តម្លៃ​ត្រឹម​ជាង ​៣០០រៀល​ក្នុង​មួយ​គីឡូ​នេះ ពុំ​អាច​ទូទាត់​លើការ​ចំណាយ​ថ្លៃដើម ថ្លៃដក​ដំឡូង​ ៧ម៉ឺនរៀល​ក្នុង​មួយ​តោន និង​ថ្លៃ​ដឹក​ជញ្ជូន ៧ម៉ឺនរៀល​​ក្នុង​មួយតោន នោះទេ។  អ្នកស្រី បន្តថា នៅ​ក្នុង​តំបន់​របស់​អ្នក​ស្រី លុះត្រា​តែ​ដំឡូង​មី​ស្រស់ មាន​តម្លៃ ៦០០រៀល ទើប​ជា​តម្លៃ​សមរម្យ និង​អាច​ទប់​ទល់​នឹង​ការ​ចំណាយ​បាន។​

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួបលោក យ៉ង សាំងកុមារ និងលោក ឌិត ទីណា ពិភាក្សាអំពីការងារកសិកម្ម ព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២។

លោក ហ៊ុន សែន ជួប​ពិភាក្សា​ជាមួយ​លោក យ៉ង សាំងកុមារ អំពី​ការងារ​កសិកម្ម ក្រោយ​ស្នើ​ចុះចូល​ជាមួយ​បក្សកាន់អំណាច

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងពីការជួបជជែកគ្នាជាមួយមន្ត្រីជាន់ខ្ពស់គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ២រូប អំពីការងារកសិកម្ម ក្រោយពួកគេបានស្នើរួមរស់ជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

សហគមន៍​​ចម្រុះ​​វិស័យ​​ទាម​ទារ​ឱ្យ​រដ្ឋាភិបា​ល​​ដោះ​ស្រាយ​វិបត្តិ​ដីធ្លី ​នយោបាយ​ សិទ្ធិមនុស្ស​ និង​ការងារ​

វិបត្តិដីធ្លី នយោបាយ ការងារ ទីផ្សារកសិកម្ម និងសិទ្ធិចូលរួមកិច្ចការសង្គម ត្រូវបាន​ពលរដ្ឋមកពីសហគមន៍​ចម្រុះ​វិស័យ​​ ​ទាម​ទារ​ឱ្យ​រដ្ឋាភិបាល​ដោះ​ស្រាយ ដើម្បី​ឱ្យ​ជីវភាព​រស់​នៅ​របស់​ពួក​គេ ទទួល​បាន​អត្ថប្រយោជន៍ ដែលត្រូវបានការពារដោយច្បាប់។

បទយកការណ៍៖ កសិករ​ខ្លះ​នៅ​ខេត្តប៉ៃលិន​កាប់​ស្វាយ​ និងមៀន​ មក​ដាំ​ដំឡូង​ និង​ពោត​វិញ​

កសិករមួយចំនួននៅខេត្តប៉ៃលិន បានផ្លាស់ប្ដូរពីការដាំដំណាំដែលមានរយៈពេលវែង ដូចជាស្វាយ និងមៀនជាដើម មកដាំដំណាំដែលផ្ដល់ផលក្នុងរយៈពេលខ្លីវិញ ដោយសារមានការខាតបង់ប្រាក់កាក់រយៈពេលពីរ បីឆ្នាំជាប់គ្នា។

អង្ករ 16

៩ខែ ឆ្នាំ២០២១​៖​ ការ​នាំ​ចេញ​កសិផល​កម្ពុជា​កើន​ឡើង​ ខណៈ​ការ​នាំ​ចេញ​អង្ករ​ថយ​ចុះ

របាយការណ៍ក្រសួងកសិកម្ម ឱ្យដឹងថា ក្នុងរយៈពេល៩ខែឆ្នាំ២០២១នេះ ការនាំចេញកសិផល​សរុបកម្ពុជា មានកំណើនចំនួន៨៨,៤៨% ខណៈការនាំចេញអង្ករមានការថយចុះចំនួន១៥,៩៧%។

VODEnglish.news

VODEnglish.news

Everybody Well-Informed, Everybody Empowered

ព័ត៌មានវីអូឌីថ្មីៗ